គ្រូបង្រៀន​ថ្នាក់ពីរភាសា បារាំង-ខ្មែរ នៅតែ​ជាតម្រូវការ​ ក្នុងការ​បណ្តុះបណ្តាលធនធាន​មនុស្សកម្ពុជា

កម្មវិធីថ្នាក់ពីរភាសា បារាំង-ខ្មែរ គឺជាកម្មវិធីរៀនភាសាបារាំងច្រើនជាងកម្មវិធីក្នុងថ្នាក់ធម្មតាផ្ដោតទៅលើមុខវិជ្ជាវិទ្យាសាស្រ្ត រួមមាន គណិតវិទ្យា រូបវិទ្យា និងជីវវិទ្យា ដោយប្រើប្រាស់ជាភាសាបារាំង។ ទន្ទឹមគ្នានេះ គ្រូបង្រៀនថ្នាក់ពីរភាសា បារាំង-ខ្មែរ នៅតែជាតម្រូវការរបស់កម្ពុជា ក្នុងការអប់រំបណ្ដុះបណ្ដាលធនធានមនុស្សចាប់កម្រិតបឋមសិក្សារហូតដល់ឧត្តមសិក្សា សម្រាប់មុខវិជ្ជាវិទ្យាសាស្រ្តដោយប្រើប្រាស់ភាសាបារាំង។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា មានប្រសាសន៍ថា ថ្នាក់ពីរភាសា បារាំង-ខ្មែរ ជាកម្មវិធីបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង ចាប់តាំងពីខែមេសា ឆ្នាំ១៩៩៩ ហើយក្នុងឆ្នាំ២០១៤ ភាគីបារាំងបានបញ្ចប់ការគាំទ្រផ្នែកថវិកាទៅលើកម្មវិធីនេះ។ លោកជំទាវ បន្តថា ដោយសារមើលឃើញអំពីសារៈសំខាន់របស់ថ្នាក់ពីរភាសាចំពោះលទ្ធផលសិក្សារបស់សិស្សានុសិស្សកន្លងមក ក៏ដូចជាការលើកកម្ពស់ការអប់រំភាសាបរទេស ជាពិសេសភាសាបារាំង គឺរាជរដ្ឋាភិបាលកម្ពុជាបានបន្តកម្មវិធីនេះឱ្យអនុវត្តមកដល់បច្ចុប្បន្ន។

ថ្នាក់ពីរភាសា បារាំង-ខ្មែរ

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា ដើម្បីឆ្លើយតបតម្រូវការធនធានមនុស្សផ្នែកគ្រូបង្រៀនថ្នាក់ពីរភាសា បារាំង-ខ្មែរ ក្រសួងអប់រំ បានដាក់បញ្ជូលការរៀន និងបង្រៀនភាសាបារាំង នៅកម្រិតសាកលវិទ្យាល័យ ជាក់ស្ដែងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលតម្រូវឱ្យអ្នកសិក្សាក្នុងមុខវិជ្ជារូបវិទ្យា ជីវវិទ្យា គណិតវិទ្យា រៀនភាសាបារាំងបន្ថែម។

លោកជំទាវ ឃួន វិច្ឆិកា បន្ថែមថា និស្សិតដែលបានរៀនភាសាបារាំងបន្ថែមលើមុខវិជ្ជាវិទ្យាសាស្រ្តដែលខ្លួនបានជ្រើសរើសជាមុខជំនាញសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ គឺដើម្បីមានឱកាសប្រឡងជាប់ជាក្របខណ្ឌគ្រូបង្រៀន ហើយចូលបណ្ដុះបណ្ដាលក្នុងសាលាគរុកោសល្យ ដើម្បីក្លាយទៅជាគ្រូបង្រៀនថ្នាក់ពីរភាសានេះ។ នេះមានន័យថា ក្រៅពីការដាក់ឱ្យមានថ្នាក់ពីរភាសា នៅក្នុងសាកលវិទ្យាល័យ ក្នុងនោះក្រសួងក៏ដាក់ឱ្យអនុវត្តថ្នាក់ភាសាបារាំងនៅក្នុងសាលាគរុកោសល្យ ហើយកន្លងមកក្រសួងអប់រំ តែងធ្វើការបណ្ដុះបណ្ដាលជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបតម្រូវការថ្នាក់ពីរភាសានេះ។

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ថា គ្រូបង្រៀនដែលអាចទៅបង្រៀនថ្នាក់ពីរភាសា បារាំង-ខ្មែរ នេះបាន ទី១. ត្រូវមានចំណេះដឹងផ្នែកភាសាបារាំងជ្រៅជ្រះ ទី២. គ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្តត្រូវបង្រៀនមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា និងជីវវិទ្យា ជាភាសាបារាំង។ មានន័ថា គ្រូបង្រៀនក្នុងថ្នាក់ពីរភាសា បារាំង-ខ្មែរ នេះ ក្រៅពីជាគ្រូបង្រៀនមុខវិជ្ជាភាសាបារាំង គឺគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្តដូចជា គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា ទាមទារឱ្យចេះភាសាបារាំងច្បាស់លាស់ និងមុខវិជ្ជាវិទ្យាសាស្រ្តច្បាស់លាស់ផងដែរ។

ថ្នាក់ពីរភាសា បារាំង-ខ្មែរ

បើតាម លោកជំទាវ ឃួន វិច្ឆិកា កម្មវិធីថ្នាក់ពីរភាសាបារាំង-ខ្មែរ ក្រសួងអប់រំ កំពុងអនុវត្តនៅក្នុងសាលារៀន ក្នុងខេត្តក្រុងចំនួន៧ រួមមាន រាជធានីភ្នំពេញ សៀមរាប កំពង់ចាម ព្រះសីហនុ កណ្ដាល តាកែវ និងបាត់ដំបង។ ក្នុងនោះ រាជធានីភ្នំពេញ មានវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យចតុមុខ, ខេត្តសៀមរាប មានវិទ្យាល័យអង្គរ និងបឋមសិក្សាវត្តបូណ៌, ខេត្តកំពង់ចាម មានវិទ្យាល័យព្រះសីហនុ និងបឋមសិក្សាឧត្តរ, ខេត្តព្រះសីហនុ មានវិទ្យាល័យហ៊ុនសែនមិត្តភាព វិទ្យាល័យក្រុងព្រះសីហនុ អនុវិទ្យាល័យសម្ដេចឪ បឋមសិក្សាផ្សារលើ និងបឋមសិក្សាហ៊ុនសែនមិត្តភាព, ខេត្តកណ្ដាល មានវិទ្យាល័យហ៊ុនសែនសេរីភាព និងបឋមសិក្សាហ៊ុនសែនព្រែកឬស្សី, ខេត្តតាកែវ មានវិទ្យាល័យជាស៊ីមតាកែវ និងខេត្តបាត់ដំបង មានវិទ្យាល័យព្រះមុនីវង្ស បឋមសិក្សាសម្ដេចជាស៊ីម បឋមសិក្សា២ធ្នូ ព្រមទាំងគ្រោងពង្រីកវិសាលភាពនៅក្នុងពេលអនាគតទៅកាន់វិទ្យាល័យនេតយ៉ង់ផងដែរ។

លោកបណ្ឌិត ជេត ជាលី សកល​វិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា កាលពីដើម អក្សរសាស្រ្តបារាំង ជាជំនាញមួយ ដែលធ្លាប់មានសិស្ស និស្សិត ចាប់អារម្មណ៍រៀនជាច្រើន តែក្រោយមក​កម្រិត​នៃនិសិ្សតដែលចាប់អារម្មណ៍ហាក់ថមថយ និងប្រើប្រាស់ចាំបាច់សម្រាប់និស្សិតពេទ្យ។ យ៉ាងណាមិញ លោកបណ្ឌិតថា ភាសាបារាំង នៅតែសំខាន់សម្រាប់កម្ពុជា ដោយសារឯកសារ​ជាច្រើន​និយាយអំពីកម្ពុជា ត្រូវបានចងក្រងជាភាសាបារាំង។

គួរជម្រាបជូនថា និស្សិតដែលបញ្ចប់ការសិក្សាអក្សរសាស្រ្តបារាំង នឹងទទួលបានចំណេះដឹង ផ្នែកវប្បធម៌ អរិយធម៌ សង្គមសេដ្ឋកិច្ច និងប្រវត្តិសាស្ត្រ ភូមិសាស្រ្តនៃប្រទេសបារាំង, ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង, ផ្នែកបកប្រែភាសា​បារាំង-ខ្មែរ និងផ្នែកភាសាបរទេសសម្រាប់ឯកទេសភោជនីយអាហារ សណ្ឋាគារ និងឯកទេសផ្សេងទៀត។

ចំពោះនិសិ្សតបញ្ចប់ការសិក្សាជំនាញនេះ អាចបម្រើការងារដូចជា៖ ជាសាស្រ្តាចារ្យភាសាបារាំងតាមគ្រឹះស្ថាន​សិក្សាអប់រំ, ធ្វើការតាមក្រុមហ៊ុនបកប្រែ ក្រុមហ៊ុនឯកជន ស្ថានទូត ឬអង្គការក្រៅរដ្ឋាភិបាល ឬជាមគ្គុទ្ទេសក៍​ផ្នែកភាសាបារាំង ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...