លោក រីម សុខវី ៖ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជួយកម្ពុជាពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជំរុញឱ្យកម្ពុជាមានឱកាសពង្រឹងទំនាក់ទំនងការទូត ការទូតបែបវប្បធម៌ (Cultural diplomacy) នយោបាយ និងសេដ្ឋកិច្ច ។ ហើយវាសំខាន់សម្រាប់កម្ពុជាដោយហេតុថា ប្រទេសតូចមួយនេះបានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃ និងងើបឡើងវិញក្រោយគេបន្តិច ទើបបណ្តាលឱ្យកេរ្តិ៍ឈ្មោះ និងឥទ្ធិពលនៅមានកម្រិតនិងត្រូវពង្រឹងបន្ថែម។ នេះបើតាមលោក រីម សុខវី អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) ។

លោក រីម សុខវី បញ្ជាក់ថា បើនិយាយអំពីទំនាក់ទំនងការទូត ជាធម្មតាប្រទេសមួយៗ មានគោលនយោបាយការបរទេសរៀងៗខ្លួន ហើយ​ចំពោះប្រទេសមហាអំណាចដែលមានភាពរឹងមាំស្រាប់ទាក់ទងនឹងសេដ្ឋកិច្ច ឬយោធាជាដើម គឺគេផ្តោតទៅលើអ្វីដែលគេត្រូវការផ្សេង (ឧទាហរណ៍ដូចជាការពង្រីកអំណាចជាដើម)។  ដោយឡែកចំពោះ ប្រទេសកំពុងអភិវឌ្ឍន៍ ឬមិនទាន់រឹងមាំផ្នែកសេដ្ឋកិច្ច គឺត្រូវការពង្រឹងទំនាក់ទំនងការទូត តួយ៉ាងការបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាមានតួនាទីសំខាន់ក្នុងការដឹកនាំព្រឹត្តិការណ៍ធំៗក្នុងតំបន់។

លោក រំលេច អំពីផលចំណេញ របស់កម្ពុជានៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម តាមរយៈការទូតបែបវប្បធម៌ (cultural diplomacy ) ដែលមានន័យថា ជំរុញនូវភាពចម្រុះ និងស្វែងយល់អំពីទស្សនៈផ្ទុយរវាងប្រជាជាតិ និងប្រជាជន តាមរយៈការផ្លាស់ប្តូរការយល់ឃើញ ព័ត៌មាន សិល្បៈ ប្រពៃណី និងក្នុងរូបភាពផ្សេងៗទៀត។ បន្ថែមពីនោះ បើមើលទៅប្រទេសជិតខាងដូចជាថៃ លោកមើលឃើញថា កម្ពុជានិងថៃ មានវប្បធម៌ស្រដៀងគ្នា ហើយបើនិយាយអំពីវប្បធម៌ដែលចំណាស់ជាងគេគឺ ខ្មែរ ខណៈប្រាសាទអង្គរវត្តល្បីទូទាំងពិភពលោក ប៉ុន្តែសព្វថ្ងៃគឺគេស្គាល់របស់ថៃច្រើនជាងខ្មែរ។ ដូច្នេះហើយព្រឹត្តិការណ៍នេះ ជាឱកាសមួយដើម្បីឱ្យកម្ពុជាផ្សព្វផ្សាយនូវ​វប្បធម៌របស់ខ្លួន។ 

“ខ្ញុំសង្កេតឃើញថា ព្រឹត្តិការណ៍ស៊ីហ្គេម គឺមានភាពលេចធ្លោជាងគេ ទោះបីវាជាបទពិសោធន៍លើកដំបូងសម្រាប់កម្ពុជាក៏ដោយ ហើយពីមុនមកនៅក្នុងប្រទេសអាស៊ាន មានកម្មវិធីស៊ីហ្គេមដែរ ប៉ុន្តែធ្វើបែបលក្ខណៈធម្មតា ខ្ញុំថា បែបនេះជាឱកាសល្អមួយ ព្រោះបើយើងមិនចំណាយលើការផ្សាយអំពីវប្បធម៌របស់ប្រទេសយើងទេ នោះបរទេសក៏មិនសូវស្គាល់ដែរ…”

ទាក់ទងនឹងរឿងសេដ្ឋកិច្ចវិញ លោក សុខវី មើលឃើញថា កម្ពុជាអាចទាញផលប្រយោជន៍ គិតក្នុងរយៈពេលវែងដោយការវិនិយាគពីខាងក្រៅ តាមរយៈការផ្សាយអំពីភាពវិជ្ជមានឱ្យបរទេសបានដឹង ដើម្បីឱ្យគេស្គាល់ប្រទេសយើង ។ ដោយឡែកបើសង្កេតទៅមើលប្រព័ន្ធផ្សព្វផ្សាយរបស់លោក​ខាងក្រៅមួយចំនួនមិនបាននិយាយល្អពីកម្ពុជាប៉ុន្មាននោះទេ ហើយការបង្ហាញព័ត៌មានមិនល្អទាំងនោះហើយ បានបង្អាក់អ្នកវិនិយោគទន់មួយចំនួនបង្កើននូវក្ដីមន្ទិល ទោះជាគេចង់មកវិនិយោគ ក៏មានចិត្តរារែកដែរ ដែលធ្វើឱ្យឱកាសនេះធ្លាក់ទៅលើប្រទេសផ្សេងវិញ។

“សម្រាប់ខ្ញុំគឺមើលឃើញថាផលចំណេញតាមរយៈសេដ្ឋកិច្ចនៅក្នុងកម្មវិធីស៊ីហ្គេម គឺការទទួលផលចំណេញដោយប្រយោល ក្នុងរយៈពេលវែងច្រើនជាង ដែលមិនអាចមើលបានភ្លាមៗ”

លោក សុខវី បន្ថែមថា នៅពេលកម្ពុជាមានឱកាសកាន់កម្មវិធីស៊ីហ្គេម វាជាឱកាសជំរុញឱ្យពិភពលោកស្គាល់ប្រទេសកម្ពុជាបានច្រើនជាងមុន នោះគឺវាបង្ហាញនូវភាពជោគជ័យរបស់កម្ពុជា ដោយទាក់ទាញបាននូវបរទេសឱ្យមកទឹកដីខ្មែរ ចំពោះបរទេសខ្លះបានស្គាល់កម្ពុជាក៏ពិតមែន ប៉ុន្តែពុំដែលមកដល់ផ្ទាល់នោះទេ។ ដូច្នេះការផ្សារភ្ជាប់នូវបទពិសោធរបស់ប្រជាជាតិដទៃមកកាន់ប្រទេសកម្ពុជា ដោយការជួបជាមួយប្រជាជនកម្ពុជា ស្គាល់និងឃើញវប្បធម៌ខ្មែរ គឺអាចបណ្តុះនូវទំនាក់ទំនងល្អ ឬផ្លាស់ប្តូរការគិតមួយចំនួន ជាពិសេសអំពីភាពអវិជ្ជមាននៅលើប្រព័ន្ធផ្សព្វផ្សាយ។ បន្ថែមពីនោះ ការបង្ហាញខ្លួនជាម្ចាស់ផ្ទះគ្រប់គ្រងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺបានជំរុញអ្នកវិនិយាគទន់ចូលក្នុងស្រុកយើងបន្ថែម ធ្វើឱ្យប្រជាជនកាន់តែរីកចម្រើន ហើយជំរុញឱ្យការនាំផលិតផលចេញទៅក្រៅប្រទេស និងកើនឡើងផលិតផលក្នុងស្រុក(GDP)  ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...