ភ្នំពេញ- បើយោងតាមកាលវិភាគ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាសាគណិតវិទ្យា នឹងត្រូវប្រឡងនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៧ និង៣០នាទី រហូតដល់ម៉ោង ៩ ដោយមានរយៈពេល៩០នាទី។ វិញ្ញាសាគណិតវិទ្យា ក៏ជាវិញ្ញាសាមួយដ៏សំខាន់ និងទទួលបានពិន្ទុច្រើនដែរ ។ យុវតី លុយ សុភី អតីតសិស្សនិទ្ទេស A បានចែករំលែកនូវគន្លឹះខ្លះៗ ដើម្បីអាចទទួលបានលទ្ធផលល្អ សម្រាប់វិញ្ញាសាគណិតវិទ្យា។
យុវតី លុយ សុភី បានប្រាប់ថា ពីមុនរូបគេផ្ទាល់ក៏ជាសិស្សខ្សោយមុខវិជ្ជាគណិតវិទ្យា ប៉ុន្តែដោយសារចង់ប្រឡងបាក់ឌុបទទួលបាននិន្ទេសល្អលើមុខវិជ្ជាគណិតវិទ្យា ទើបធ្វើឱ្យ សុភី ចាប់ផ្ដើមខំរៀនមុខវិជ្ជាគណិតវិទ្យាតាំងពីថ្នាក់ទី១០ ដោយចំណាយពេលក្នុងមួយថ្ងៃពីរម៉ោងរៀនគណិតវិទ្យា និងអនុវត្តលំហាត់ទាល់តែស្ទាត់ជំនាញ។
យុវតី លុយ សុភី
“ប្រសិនបើយើងដាក់ចិត្ត ដាក់កាយ ចូលចិត្តរៀនមុខវិជ្ជាគណិតវិទ្យា ស្រឡាញ់មុខវិជ្ជាគណិតវិទ្យា នោះនឹងជំរុញឱ្យយើងរៀនមុខវិជ្ជាគណិតវិទ្យា ងាយស្រួលយកពិន្ទុជាងមុខវិជ្ជាដទៃទៀត”

តើមានគន្លឹះអ្វីខ្លះជួយឱ្យប្រឡងមុខវិជ្ជាគណិតវិទ្យាទទួលបាននិទ្ទេសល្អ?
អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ និយាយថា ដើម្បីអាចប្រឡងគណិតវិជ្ជាដោយទំនុកចិត្ត សិស្សានុសិស្សចាំបាច់ត្រូវចងចាំរូបមន្តនីមួយៗឱ្យបានច្បាស់ មើលវិញ្ញាសាឆ្នាំចាស់ៗដែលធ្លាប់ចេញប្រឡង ដើម្បីត្រៀមមើលមេរៀនទាំងនោះឱ្យបានច្រើន ព្រមទាំងរៀនមេរៀនឱ្យបានគ្រប់ជ្រុងជ្រោយ អនុវត្តលំហាត់ឱ្យស្ទាត់គ្រប់ជ្រុងជ្រោយ គ្រប់មេរៀនទាំងអស់។
យុវតី លុយ សុភី បន្តថា សិស្សានុសិស្សគួរធ្វើតេស្តសមត្ថភាពខ្លួនឯងមុនពេលប្រឡងបាក់ឌុប ដោយដាក់ម៉ោងកំណត់ដូចស្ដង់ដារប្រឡងបាក់ឌុប ហើយនៅពេលតេស្តសមត្ថភាពរួចដឹងពីចំណុចដែលខ្វះខាតត្រូវបំពេញបន្ថែមដើម្បីចេះស្មើដៃគ្នា។ លើសពីនេះ អានប្រធានឱ្យច្បាស់មុនធ្វើវិញ្ញាសា ដើម្បីផ្ទៀងផ្ទាត់មើលវិញ្ញាសាថា វិញ្ញាសាដែលចម្លងចូលក្រដាសប្រឡងត្រូវឬអត់ អាចច្រឡំកត់ប្រធានខុស ឬកែប្រធានប្រឡងជាដើម ។

យុវតីវ័យ២០ឆ្នាំរូបនេះ បញ្ជាក់បន្ថែមថា នៅពេលប្រឡងសិស្សានុសិស្សគួរធ្វើវិញ្ញាសា ឬលំហាត់ដែលខ្លួនចេះជាមុន ទើបធ្វើលំហាត់ដែលមិនសូវចេះ ឬមិនសូវប្រាកដនៅពេលក្រោយ ។ ម៉្យាងវិញទៀត មើលអត្រាកំណែឆ្នាំចាស់ៗថា គេសរសេរបែបម៉េចទើបបានពិន្ទុខ្ពស់ ព្យាយាមធ្វើលំហាត់ឱ្យអស់ កុំទុកលំហាត់ចោល ទោះមិនចេះច្បាស់ក៏ដោយ។ ជាពិសេស ទោះបើប្រឡងហើយមុនម៉ោងក៏ដោយ ត្រូវពិនិត្យផ្ទៀងផ្ទាត់ លើអក្ខរាវិរុទ្ធ ឬចំណុចដែលភ្លេច ឬភ័ន្តច្រឡំត្រង់ចំណុចណាមួយ សឹមយកទៅដាក់កែ។ អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ យុវតី លុយ សុភី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងបាក់ឌុបនៅប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវគិតអ្វីដែលវិជ្ជមាន ជឿជាក់ថា ខ្លួនឯងអាចធ្វើបាន លើកទឹកចិត្តខ្លួនឯង ប្រសិនមានបញ្ហាប្រឈមអ្វីត្រូវពិភាក្សាជាមួយក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ មិត្តភក្ដិ ដើម្បីកដំណោះស្រាយ។ លើសពីនេះ កុំយកពាក្យសម្ដីអវិជ្ជមានមកបំផ្លាញការខិតខំរៀនសូត្ររបស់ខ្លួន និងកុំយកខ្លួនឯងប្រៀបធៀបជាមួយអ្នកដទៃ ផ្ដោតលើការប្រឡង ខិតខំឱ្យអស់ពីសមត្ថភាព ព្រមទាំងហ៊ានទទួលយកការពិតចំពោះលទ្ធផលរបស់ខ្លួន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/02/2023
ឱកាសសម្រាប់និស្សិតដែលកំពុងសិក្សានៅក្នុងវិស័យវិទ្យាសាស្រ្ត និងវិស្វកម្ម ក្នុងការបានទៅហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសម្រាប់ប្រជាពលរដ្ឋ និងយុវជននៅខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន ១៦៥០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2024
វិទ្យាស្ថានពហុបច្ចកទេសខេត្តបន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាននឹងបើកវគ្គបណ្តុះបណ្តាលដល់បងប្អូនប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2023
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សារបស់រដ្ឋស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើសសិស្សចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាសសម្រាប់យុវជននៅខេត្តស្ទឹងត្រែង រៀនជំនាញចំនួន ៩ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2026
សម្រាប់យុវជន ក៏ដូចជាសាធារណជនទូទៅរស់នៅក្នុងខេត្តស្ទឹងត្រែង ដែលចង់ទទួលបានជំនាញប្រចាំជីវិត ពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ឱកាសទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2024
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍១០០%ចំនួន៨០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































