គ្រួសារដាំបន្លែនៅផ្ទះ ៖ ការដាំបន្លែលក្ខណៈគ្រួសារ ជួយឱ្យកូនមានអាហារូបត្ថម្ភគ្រប់គ្រាន់ និងចំណេញថវិកា

កុមារមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាលជារឿយៗតែងតែកើតឡើងចំពោះកុមារអាយុក្រោមប្រាំឆ្នាំ ហើយបញ្ហានេះជាកត្តាធំបំផុតដែលក្រសួងសុខាភិបាល ដៃគូពាក់ព័ន្ធ និងអង្គការនានាតែងតែយកចិត្តទុកដាក់ និងកែប្រែបញ្ហានេះ។ នេះជាការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងទស្សនៈកិច្ចអ្នកសារព័ត៌មានទៅកាន់កិច្ចកម្មវិធីការចាប់ផ្ដើមជាមួយសុខភាពល្អ នាស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បានលើកឡើងថា ការបញ្ចុកអាហារត្រឹមត្រូវដល់កូនជារឿងសំខាន់សម្រាប់សុខភាពកូន។ អាហារត្រឹមត្រូវគឺការផ្តល់អាហារដែលមានជីវជាតិសម្បូរអាហារូបត្ថម្ភ មានបន្លែបៃតង ត្រី សាច់ ស៊ុត ផ្លែឈើ និងទឹកស្អាត ដែលឪពុកម្តាយមួយចំនួនមិនទាន់បានគិតគូរដល់ចំណុចនេះទេពោលគឺឱ្យកូនហូបទៅតាមអាហាររបស់មនុស្សធំ និងឱ្យបានតែឆ្អែតដែលមិនមានអាហារូបត្ថម្ភគ្រប់ជីវជាតិ។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី

ជាមួយគ្នានេះ លោក ឈឿន ង៉ិក ជាជីតាដែលមានចៅស្រីមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល និងជាក្មេងមិនសូវមានសុខភាពល្អ បានកែប្រែ និងព្យាបាលសុខភាពចៅស្រីឱ្យត្រឡប់មកមានសុខភាពល្អប្រសើរឡើងវិញតាមរយៈផ្ដល់អាហារត្រឹមត្រូវ មានបន្លែត្រីសាច់គ្រប់គ្រាន់ឡើងវិញ។ លោក ឈឿន ង៉ិក បានប្រាប់ឱ្យដឹងថា លោកបានធ្វើសួនដើម្បីដាំបន្លែនៅផ្ទះដោយខ្លួនឯង ដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់គ្រួសារ ជាពិសេសសម្រាប់កូនៗ និងចៅៗក្នុងផ្ទះ។ អត្ថប្រយោជន៍ទាំងនោះរួមមាន ការចំណេញពីការចំណាយប្រចាំថ្ងៃលើបន្លែសម្រាប់បរិភោគ, មិនមានការព្រួយបារម្ភលើការចំណាយ, មានបន្លែហូបគ្រប់គ្រាន់រាល់ថ្ងៃ ហើយបច្ចុប្បន្ននេះចៅៗជាពិសេសចៅស្រីម្នាក់ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាលបានត្រឡប់មកមានសុខភាពល្អប្រសើរឡើងវិញ។

លោក ឈឿន ង៉ិក

ជាមួយគ្នានេះ អ្នកស្រី ង៉ិក សុឃា ជាកូនស្រីរបស់លោក ឈឿន ង៉ិក និងជាម្ដាយរបស់កុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ បានឱ្យដឹងថា កូនស្រីរបស់ខ្លួនមានសភាពស្គមស្គាំង មិនមានភាពរីករាយ និងមិនរហ័សរហួនដូចក្មេងដទៃ តែដោយមានការជួយតាមដានសុខភាពពីអង្គការភ្លែនអន្តរជាតិកម្ពុជាទើបអ្នកស្រីបានដឹងថា កូនមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល។

បញ្ហាទាំងនេះត្រូវបានដោះស្រាយបន្តិចម្ដងៗក្រោយលោក ឈឿន ង៉ិក ជាឪពុករបស់ខ្លួនបានដាំបន្លែក្នុងផ្ទះ ដែលធ្វើឱ្យ សុឃា ផ្លាស់ប្ដូររបបអាហារកូនដោយបំពេញបន្ថែមនូវអាហារដែលមានបន្ថែមបន្លែត្រីសាច់ និងរបរអាហារគ្រប់គ្រាន់។

អ្នកស្រី ង៉ិក សុឃា និងកូនស្រីដែលធ្លាប់មានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល

បច្ចុប្បន្នកូនស្រីរបស់ សុឃា ត្រឡប់មកមានសុខភាពល្អ ជាក្មេងដែលលូតលាស់បានលឿនទាំងផ្នែកបញ្ញា ស្មារតី និងមានកម្លាំងមាំមួនជាងមុនផងដែរ។ លើសពីនេះ កូនស្រីរបស់ សុឃា ក៏មានសុខភាពល្អ និងមិនងាយមានជំងឺដូចកាលពីមុនទៀតឡើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...