អ្នកជំនាញអប់រំ៖ គ្រប់គ្រងសាលារៀនឱ្យមានប្រសិទ្ធភាព ផ្តើមចេញពីសមត្ថភាពដឹកនាំស្ថាប័ន

ភ្នំពេញ – ការកែទម្រង់និងលើកកម្ពស់សមត្ថភាពស្ថាប័ន  ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋាភិបាលសាធារណៈ និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ជួយជំរុញមន្រ្តីអប់រំគ្រប់គ្រងសាលារៀនមានប្រសិទ្ធភាព សង្គមទទួលបានធនធានមនុស្សល្អ ។ បីចំណុចខាងលើនេះ ឯកឧត្តម ឡោ ឆវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងសន្និសិទ្ធជាតិស្ដីពីលទ្ធផល និងផលជះនៃគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា និង​គម្រោង​កែលម្អការ​អប់រំ​នៅឧត្តមសិក្សា កាលពីចុង​ខែមករាកន្លងទៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ទី១. ការកែទម្រង់ និងលើកកម្ពស់សមត្ថភាពស្ថាប័ន៖ ជាការផ្ដល់គណនេយ្យភាព ដល់គ្រឹះស្ថានអប់រំសាធារណៈ ឱ្យមានទំនួលខុសត្រូវ ពង្រឹងភាពជាអ្នកដឹកនាំ រៀបចំនិងអនុវត្តហ្មត់ចត់នូវក្រមប្រតិបត្តិសម្រាប់ការបំពេញការងារ សម្រិតសម្រាំងរកមន្រ្តីមានសមត្ថភាពខ្ពស់ និងគុណវុឌ្ឍិល្អប្រសើរ ។ លើសពីនេះ ផ្ដល់អត្ថប្រយោជន៍ដល់មន្រ្តីសាធារណៈ ពិសេសរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្មក្នុងវិស័យសាធារណៈ ។ ម្យ៉ាងវិញទៀត ពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យសាធារណៈ ដោយប្រើបច្ចេកវិទ្យាព័ត៌មានដើម្បីលើកកម្ពស់ការគ្រប់គ្រងព័ត៌មាន និងទិន្នន័យមន្រ្តីសាធារណៈ ។

ឯកឧត្តម ឡោ ឆវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ “បេសកកម្មរបស់យើង គឺកសាងសមត្ថភាពសិស្ស និស្សិតបានល្អ និងប្រសើរនៅគ្រប់កម្រិតភូមិសិក្សា ព្រមទាំងកសាងពលរដ្ឋប្រកបដោយគុណភាព ពលរដ្ឋសកល និងឆ្ពោះទៅកាន់សង្គមពុទ្ធិ និងវិបុលភាព” ។

ទី២. ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋាភិបាលសាធារណៈ៖ ជាការសម្រួចយុទ្ធសាស្រ្តអប់រំ បង្ការ ទប់ស្កាត់ និងបង្រាបអំពើពុករលួយនៅក្នុងក្របខណ្ឌ “មិនហាន មិនអាច និងមិនចង់” ប្រព្រឹត្តអំពើពុករលួយ ។ លើសពីនេះ ពង្រឹង និងពង្រីកការផ្សព្វផ្សាយសាធារណៈ នូវព័ត៌មានបច្ចុប្បន្នភាពនៃសេវាសាធារណៈ និងជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាជន ក្នុងដំណើរការនៃការអភិវឌ្ឍ ការរៀបចំគោលនយោបាយ និងការអនុវត្ត ។ ម្យ៉ាងវិញទៀត ជំរុញការអនុវត្តយន្តការព័ត៌មានត្រឡប់ និងដោះស្រាយបណ្ដឹងតវ៉ារបស់អ្នកប្រើប្រាស់សេវាសាធារណៈ ។

ទី៣. ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ៖ ការបន្តដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការ ផ្ទេរមុខងារ ផ្ទេរធនធាន និងការចែករំលែកបច្ចេកទេស តាមរយៈយន្តការវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីទទួលបានស្វ័យភាពសមស្រប ទាំងការសម្រេចចិត្ត ការគ្រប់គ្រង និងការចាត់ចែងធនធានមនុស្សនិងហិរញ្ញវត្ថុ។ ទន្ទឹមគ្នានេះ កំណត់ឱ្យបានច្បាស់នូវគណនេយ្យភាព និងការទទួលខុសត្រូវរបស់អង្គភាពសាធារណៈ និងមន្ត្រីសាធារណៈ។ ជាពិសេស ពង្រឹងយន្តការចែករំលែក និងផ្លាស់ប្តូរព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង និងឆ្លើយតបសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់សេវាសាធារណៈ ។

បើតាមការបញ្ជាក់របស់ឯកឧត្តម ឡោ ឆវណ្ណា ដើម្បីឱ្យប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ ទាល់តែកម្ពុជាមានធនធានមនុស្សកម្រិតស្ដង់ដា ហើយសាលារៀនជាសាលាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រែក្លាយប្រទេសកម្ពុជាមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...