អ្នកនាំពាក្យ ៖ ពិព័រណ៍អប់រំ ជំរុញគរុនិស្សិតឱ្យចាប់អារម្មណ៍ និងចូលចិត្តការស្រាវជ្រាវ

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ពិព័រណ៍អប់រំ ស្តីពី ស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២​ ដែលបានប្រព្រឹត្តទៅ​កាលពីពេលថ្មីៗនេះ ជំរុញគរុនិស្សិតឱ្យចាប់អារម្មណ៍ និងចូលចិត្តការស្រាវជ្រាវ។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីឡា មានប្រសាន៍បញ្ជាក់បន្ថែមថា ការរៀបចំឱ្យមានការតាំងពិព័រណ៍អប់រំនេះ ក្នុងគោលបំណង រួមមាន ជំរុញគរុនិស្សិតឱ្យអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈតាមរយៈការសរសេរសៀវភៅសិក្សាគោល ការសរសេរសៀវភៅកិច្ចតែងការបង្រៀន ការផលិតសម្ភារៈឧបទេសបង្រៀន ការសរសេរសៀវភៅសំណួរចម្លើយ ល្បែងសិក្សា និងការបង្កើតគំនិតថ្មីៗ។

អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមថា ពិពណ៌នេះ ជំរុញគរុនិស្សិតឱ្យចេះកែលម្អវិធីសាស្ត្របង្រៀន និងរៀនដោយប្រើប្រាស់សម្ភារៈក្នុងស្រុក, ជំរុញឱ្យមានការប្រឡងប្រណាំងក្នុងការផលិត និងប្រើប្រាស់សម្ភារៈឧបទេសរៀន និងបង្រៀន, ជំរុញឱ្យគរុនិស្សិតចេះផ្សារភ្ជាប់ទ្រឹស្ដីដែលមានចែងក្នុងខ្លឹមសារមេរៀនទៅនឹងការអនុវត្តជាក់ស្ដែង, ជំរុញឱ្យមានការអនុវត្តស្ទែមនៅក្នុងការបង្រៀន និងរៀន, បង្កើតឱ្យមានឥរិយាបថចូលរួមយ៉ាងសកម្មក្នុងការផលិតសម្ភារៈសម្រាប់ការរៀន និងបង្រៀន និងបណ្តុះឱ្យមានវប្បធម៌ស្វ័យសិក្សា និងការស្រាវជ្រាវ។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា លើកឡើងថា ចំពោះសារប្រយោជន៍ នៃការរៀបចំពិព័ណ៌អប់រំនេះ នឹងធ្វើឱ្យគរុនិស្សិតមានការយល់ដឹងពីតម្លៃនៃការផលិតសម្ភារឧបទេសសម្រាប់បង្រៀនដែលធ្វើឱ្យខ្លឹមសារមេរៀនមានលក្ខណៈងាយស្រួលយល់ និងយល់បានកាន់តែស៊ីជម្រៅជាងមុន។ ទន្ទឹមនេះ ធ្វើឱ្យគរុនិស្សិតចេះសហការធ្វើការជាក្រុម បង្កើតបាននូវស្មារតីសាមគ្គីភាព យល់ដឹងពីតម្លៃសមូហភាព និងគ្មានគំនិតអាត្មានិយម​ ព្រមទាំងបណ្ដុះគរុនិស្សិតមានគំនិតច្នៃប្រឌិត និងនវានុវត្តឆ្លើយតបទៅនិងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចឆ្នាំ២០៣០ និង២០៥០។

បើតាមអ្នកនាំពាក្យក្រសួងអប់រំ ការរៀបចំពិព័ណ៌អប់រំនេះ ក៏ផ្ដល់ឱកាសដល់គរុនិស្សិតឱ្យចេះអនុវត្តជំនាញព័ត៌មានវិទ្យា ក្នុងយុគសម័យឌីជីថលសតវត្សទី២១ ក៏ដូចជា អភិវឌ្ឍជំនាញសតវត្សរ៍ទី២១​ រួមមាន ជំនាញក្នុងការត្រឹះរិះពិចារណា ជំនាញក្នុងការបង្កើតថ្មី ជំនាញក្នុងការសហការ និងជំនាញក្នុងការទំនាក់ទំនងគ្នា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនូវអនុសាសន៍ចំនួន ៥ចំណុចក្នុងពិព័រណ៍អប់រំស្តីពីស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងនោះរួមមាន (១).បច្ចុប្បន្នភាពលើការអប់រំនៅកម្ពុជា ពិសេសកំណែទម្រង់គ្រូបង្រៀន ដោយផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងក្នុងសតវត្សទី២១ (២). ស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន រួមមាន៥ចំណុចគឺ គុណវុឌ្ឍិ បំណិនជីវិត បទពិសោធន៍ លទ្ធផលការងារ និងសមត្ថភាពវិជ្ជាជីវៈ (៣). ការរៀបចំពិព័រណ៍ស្នាដៃស្រាវជ្រាវអប់រំ និងការស្រាវជ្រាវជាប្រចាំ (៤). គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគំរូ និង (៥). ការផ្តោតលើអនាគតរបស់ប្រទេសជាតិ ដោយផ្តោតលើកំណើនសេដ្ឋកិច្ចជាតិ ដែលចេញមកពីមូលធនមនុស្ស គ្រូបង្រៀន និងគរុកោសល្យ។

រដ្ឋលេខាធិការក្រសួងអប់រំ បានថ្លែងកោតសរសើរគណៈគ្រប់គ្រង គ្រូឧទ្ទេស បុគ្គលិកអប់រំ និងគរុនិស្សិតទាំងអស់ នៃវិទ្យាស្ថានជាតិអប់រំ ចំពោះការខិតខំប្រឹងប្រែងក្នុងការរៀបចំពិព័រណ៍អប់រំនេះ និងបន្តអភិវឌ្ឍខ្លួនបន្ថែមទៀត ដើម្បីឱ្យវិទ្យាស្ថានជាតិអប់រំ ក្លាយទៅជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូគំរូ ក្នុងការបណ្តុះបណ្តាលមូលធនគ្រូបង្រៀន។

សូមជំរាបដែរថា ពិរព័រណ៍អប់រំ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៤ ក្នុងនោះ ប្រធានបទស្រាវជ្រាវចំនួន ១១៣របស់គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ បានដាក់តាំងបង្ហាញ រួមមាន ១. អក្សរសាស្ត្រខ្មែរចំនួន១៥ប្រធានបទ ២. ភាសាអង់គ្លេស៩ប្រធានបទ ៣.  ប្រវត្តិវិទ្យា៥ប្រធានបទ ៤. ភូមិវិទ្យា៣ប្រធានបទ ៥. សីលធម៌-ពលរដ្ឋ៣ប្រធានបទ ៦. ព័ត៌មានវិទ្យា៩ប្រធានបទ ៧. គណិតវិទ្យា១៧ប្រធានបទ ៨. រូបវិទ្យា៧ប្រធានបទ ៩. គីមីវិទ្យា៩ប្រធានបទ ១០. ជីវវិទ្យា៥ប្រធានបទ ១១.  ផែនដីវិទ្យា៨ប្រធានបទ ១២. សេដ្ឋកិច្ច៦ប្រធានបទ ១៣. អគ្គិសនី១ប្រធានបទ ១៤. អេឡិចត្រូនិច១ប្រធានបទ ១៥. វិស្វកម្មកុំព្យូទ័រ៣ប្រធានបទ ១៦. មេកានិច២ប្រធានបទ ១៧. បសុវប្បកម្ម៣ប្រធានបទ ១៨. កេ្សត្រសាស្ត្រ ៤ប្រធានបទ និង ១៩. កែច្នៃអាហារ៣ប្រធានបទ។

ប្រធានបទទាំង ១១៣នេះ ត្រូវបានបែងចែកជា ៥បណ្ដុំ រួមមាន ផ្នែកសរសេរសៀវភៅសិក្សាគោលចំនួន ២៤ប្រធានបទ, ផ្នែកសរសេរសៀវភៅកិច្ចតែងការបង្រៀនចំនួន ១៨ប្រធានបទ, ផ្នែកផលិតសម្ភារឧបទេសចំនួន ១៩ប្រធានបទ, ផ្នែកសរសេរសំណួរចម្លើយនិងល្បែងសិក្សាមាន ២៣ប្រធានបទ និងផ្នែកនវានុវត្តចំនួន ២៩ប្រធានបទ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...