ប្រវត្តិវិទ្យា, ផែនដី និង​បរិស្ថានវិទ្យា ជាមុខវិជ្ជាជម្រើស​សម្រាប់ការ​ប្រឡង​បាក់ឌុបឆ្នាំនេះ

យោ​ង​តាមលិខិត​របស់​ក្រសួងអប់រំ យុវជន និងកីឡា ផ្ញើជូន​មន្ទីរអប់រំ រាជធានីខេត្ត ចុះថ្ងៃទី១៦ មិថុនា បានបញ្ជាក់ថា វិញ្ញាសាជម្រើស​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) សម័យ​ប្រឡង ១៨ សីហា ២០២៥ ត្រូវ​បានកំណត់​មុខវិជ្ជា ប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្រ្ត និង​មុខ​វិជ្ជា​ផែនដី និង​បរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម។

ជារៀងរាល់ឆ្នាំក្រសួងអប់រំ បានកំណត់វិញ្ញាសាចំនួន៧មុខ​វិជ្ជា​សម្រាប់ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) ក្នុងនោះ​សម្រាប់ថ្នាក់វិទ្យាសាស្រ្ត រួម​មាន ជីវវិទ្យា, គីមីវិទ្យា, រូបវិទ្យា, អក្សរសាស្រ្តខ្មែរ, គណិតវិទ្យា, ភាសាបរទេស និង​ប្រវត្តិវិទ្យា។ រីឯ​ថ្នាក់វិទ្យាសាស្ត្រសង្គមវិញ ​មាន​​ អក្សរសាស្រ្តខ្មែរ, គណិតវិទ្យា, ភាសាបរទេស, ភូមិវិទ្យា, ប្រវត្តិវិទ្យា, សីលធម៌ ពលរដ្ឋវិជ្ជា និង​​ផែនដី និងបរិស្ថានវិទ្យា។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន​ និងកីឡា មានប្រសាសន៍ថា ក្នុងការប្រឡងមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សិស្សានុសិស្សមិនតម្រូវឱ្យប្រឡងគ្រប់មុខវិជ្ជាដែលសិក្សាក្នុងកម្មវិធីសិក្សាទេ គឺមានមុខវិជ្ជាតម្រូវដែលប្អូនៗត្រូវប្រឡងអាស្រ័យតាមបណ្តុំដែលប្អូនៗសិក្សាថា ជាបណ្តុំវិទ្យាសាស្ត្រ ឬវិទ្យាសាស្ត្រសង្គម។ បើតាម​លោកជំទាវ ក្រៅពីមុខវិជ្ជាតម្រូវ មុខវិជ្ជាជម្រើស សម្រាប់ថ្នាក់វិទ្យាសាស្រ្ត គឺត្រូវ ជ្រើសរើស មួយមុខវិជ្ជា ក្នុងចំណោមមុខវិជ្ជា ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និង ផែនដី និងបរិស្ថានវិទ្យា។ ដោយឡែកមុខវិជ្ជាជម្រើសថ្នាក់វិទ្យាសាស្រ្តសង្គម ត្រូវជ្រើសរើសមួយមុខវិជ្ជាក្នុងចំណោម រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង ផែនដី និង បរិស្ថានវិទ្យា។

សូម​ជំរាបជូនថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២៤-២០២៥ ​បាន​កំណត់ធ្វើ​នៅពាក់កណ្តាលខែ​សីហាខាងមុខនេះ ដែលនៅ​មិ​នដល់២ខែទៀតនោះទេ ដែល​បេក្ខជន​ថ្នាក់ទី១២ ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការ​ប្រឡង​ដ៏សំខាន់នេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *