ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ទោះស្ថានភាពនៅតាមព្រំដែននៅមិនត្រឡប់មកប្រក្រតីភាពក្តី តែបេក្ខជនប្រឡងទាំងអស់ រក្សាបាននូវស្មារតីនឹងនរ ស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ

ក្នុងដំណើរចុះពិនិត្យ​ស្ថានភាពទូទៅ នៃការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​តំបន់​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ និងខេត្ត​មួយ​ចំនួន​ជុំវិញ​បឹងទន្លេសាប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន​លើក​ឡើងថា បើទោះស្ថានភាពនៅតាមព្រំដែននៅមិនត្រឡប់មកប្រក្រតីភាពក្តី តែបេក្ខជនប្រឡងទាំងអស់ រក្សាបាននូវស្មារតីនឹងនរ ស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ខណៈគណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់។

ដោយសារវិបត្តជម្លោះនៅព្រំដែនជាមួយប្រទេសថៃមិនទាន់បញ្ចប់ ក្រសួងអប់រំ យុវជន និង កីឡាបានសម្រេចផ្ទេរបេក្ខជន ១៧៧២នាក់ ស្រី១០១៤នាក់នៅខេត្តឧត្តរមានជ័យ មកប្រឡងនៅទីរួមស្រុកពួក ខេត្តសៀមរាបវិញ ដោយមានមណ្ឌលប្រឡងចំនួន ៣ រួមមាន (១) មណ្ឌលបឋមសិក្សាទៀបាញ់គំរូរ មាន១៣បន្ទប់ បេក្ខជនមានចំនួន៣០៨នាក់ ស្រីចំនួន១៨៥ (២) មណ្ឌល វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេពួក (ខាងលិច) មាន២៧បន្ទប់ បេក្ខជនមានចំនួន៦៦៤នាក់ ស្រីចំនួន៣៥០នាក់ (៣) មណ្ឌលវិទ្យាល័យ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេពួក (ខាងកើត) មាន៣២បន្ទប់ បេក្ខជនមានចំនួន ៨០០នាក់ ស្រី៤៧៩នាក់។ ចំពោះបេក្ខជនដែលមានជីវភាពខ្វះខាត ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយរដ្ឋបាលខេត្តឧត្ដរមានជ័យ បានផ្ដល់កាគាំទ្រជាពិសេស កន្លែងស្នាក់នៅ ការដឹកជញ្ជូននិងផ្ដល់អាហារបីពេលជូនផងដែរ។

ដោយឡែកខេត្តព្រះវិហារ មានបេក្ខជនប្រឡង​សរុបចំនួន ១៩១៣នាក់ ស្រី ១០៨៣នាក់ ហើយដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងធានាសុខសុវត្ថិភាពជូនសិស្សានុសិស្សកំឡុងពេលប្រឡង ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ អាជ្ញាធរដែនដី បានរៀបចំកន្លែងស្នាក់នៅចំនួន ០១កន្លែង នៅអន្ទេវាសិកដ្ឋានសាលាគរុកោសល្យខេត្តព្រះវិហារ ជូនដល់សិស្សានុសិស្ស។ បន្ថែមពីនេះ សម្រាប់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តព្រះវិហារ ក៏ទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់ចំនួន ៥ម៉ឺនរៀល និងមីកញ្ចប់មួយចំនួនផងដែរ។

ក្នុង​ឱកាស​អញ្ជើញ​កាត់ប្រធានវិញ្ញាសា នៅ​មណ្ឌលប្រឡង​វិទ្យាល័យ​សិរីសោភ័ណ កាលពីព្រឹកមិញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអំពាវនាវ​ដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យ​បន្ត​ជឿជាក់​លើ​ចំណាត់ការ​របស់រាជរដ្ឋាភិបាល ក្នុង​ការ​ការពារ​ដែនអធិបតេយ្យភាព និង​បូរណភាពទឹកដី ដើម្បីឧត្តមប្រយោជន៍ជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *