ឧកញ៉ា ប៉ិច បូឡែន ៖ ភាសាអង់គ្លេស សហគ្រិនភាព បច្ចេកវិទ្យា និង​ភាពជាអ្នកដឹកនាំ គឺជាចំណេះដឹងសំខាន់​សម្រាប់អាជីវកម្ម និង​ការងារក្នុងសម័យឧស្សាហកម្មទី៤

ភ្នំពេញ – បច្ចុប្បន្ន​ភាសាអង់គ្លេស បានក្លាយ​ទៅជា​ភាសាដ៏សំខាន់​ក្នុងការ​ធ្វើទំនាក់ទំនង​មិន​ថា​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ, ក្រៅតែពីភាសាសាកលមួយនេះ គេមើលឃើញថា សិស្សានុសិស្ស ក៏ដូចជា​យុវជន ចាំបាច់​ត្រូវ​ការ​នូវ​ចំណេះជំនាញសំខាន់​៣បន្ថែមទៀត គឺសហគ្រិនភាព បច្ចេកវិទ្យា និង​ភាពជាអ្នកដឹកនាំ ដើម្បីអាចប្រកបអាជីវកម្ម ក៏​ដូចជា​ធ្វើការងារ​នៅ​ក្នុងសម័យ​កាល​ឧស្សាហកម្ម​ទី៤ ដែល​នឹង​មក​ដល់ក្នុងពេលឆាប់ៗនេះ។

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា ភាសាអង់គ្លេស ត្រូវបានគេប្រើប្រាស់ជាយានមួយក្នុងការទំនាក់ទំនងនៅក្នុងបណ្តាប្រទេសអាស៊ាន ក៏ដូចជាទំនាក់ទំនងអន្តរជាតិផ្សេងៗ។ តែជាមួយគ្នានេះ ចំណេះដឹងសហគ្រិនភាព, បច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំ ក៏​សំខាន់ដែល​សិស្សានុសិស្ស ក៏​ដូចជា​យុវជន​ត្រូវចេះ ដើម្បីជាទុនក្នុងការប្រកបរបរអាជីវកម្ម ក៏ដូចជាការងារនៅពេលអនាគត។

លោកឧកញ៉ា ប៉ិច បូឡែន បន្ថែមថា ដោយ​មើលឃើញពី​តម្រូវការ​នៅ​ក្នុង​បរិបទអាជីវកម្ម និង​ការងារ​នៅថ្ងៃខាងមុខ ទើប​​​សាលា Leaderland English Academy បានដាក់បញ្ចូលចំណេះជំនាញទាំង៣នេះ ចូលទៅក្នុងកម្មវិធីសិក្សា។

តាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន ចំណេះដឹងសហគ្រិនភាព ជាចំណេះដឹងដែលអាចជួយទៅដល់សិស្សពេលប្រកបរបរដោយខ្លួនឯង ឬបម្រើ​ការងារ​នៅ​កន្លែងណាមួយ ដោយ​មានស្មារតីសហគ្រិន, ចំណែកបច្ចេកវិទ្យា គឺជាចំណេះដឹងសាកលទូទៅមួយដែលគ្រប់គ្នា ទោះធ្វើការក្នុងអាជីពអ្វី ឬក៏ប្រកបអាជីវកម្មនៅក្នុងប្រទេសណា ក្នុងបរិបទណាក៏ដោយ ក៏ត្រូវការបច្ចេកវិទ្យាដែរ, ដោយឡែកភាពជាអ្នកដឹកនាំ គឺកាន់តែសំខាន់ពាក់ព័ន្ធជាមួយនឹងការដឹកនាំជីវិតខ្លួនឯង ការធ្វើការងារជាក្រុម ការដោះស្រាយបញ្ហា និងការដឹកនាំមនុស្ស ។

ចំពោះវិធីសាស្រ្តនៅក្នុងការបញ្រ្ជាបចំណេះដឹងទាំង៣ Leaderland English Academy មានកម្មវិធីជាច្រើន ដោយក្នុងនោះរួមមាន ទី១ សាលាព្យាយាមរកមេរៀនភាសាអង់គ្លេសពាក់ព័ន្ធជាមួយសហគ្រិនភាព បច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំ ដោយបញ្រ្ជាបដោយផ្ទាល់តាមរយៈខ្លឹមសារមេរៀន, ទី២ សាលារៀបចំសិក្ខាសាលានានាដែលនិយាយជាភាសាអង់គ្លេស ពាក់ព័ន្ធជាមួយប្រធានបទទាំង៣ ដោយសាលាអញ្ជើញវាគ្មិនមកធ្វើកិច្ចពិភាក្សា ឬនិយាយពាក់ព័ន្ធនឹងប្រធានបទសហគ្រិនភាព បច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំ, ទី៣ នៅក្នុងបរិវេណសាលាទាំងមូល គឺមានការតុបតែងរចនាខាងក្នុង ពាក់ព័ន្ធនឹងខ្លឹមសារចំណេះដឹងទាំង៣នេះតែម្តង គឺសហគ្រិនភាព បច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំ ហើយទី៤ សាលានឹងរៀបចំការសិក្សាបែបគម្រោង ឱ្យសិស្សមានឱកាសនៅក្នុងការអនុវត្តគម្រោងពាក់ព័ន្ធសហគ្រិនភាព បច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំ ដោយឱ្យសិស្សចុះទៅកាន់សហគមន៍ ទៅទស្សនកិច្ចនៅកន្លែងពាណិជ្ជកម្ម សហគ្រាសនានា ដើម្បីឱ្យស្គាល់ និងស្វែងយល់ពីជំនាញទាំង៣។

សូមបញ្ជាក់ថា សាលា Leaderland English Academy ជាបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យខេសិន គ្រុប ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៩ ដោយមានចក្ខុវិស័យ និងបេសកកម្មសំខាន់ ដើម្បីជំរុញសិស្សានុសិស្សជំនាន់ថ្មីរបស់កម្ពុជាឱ្យក្លាយជាមនុស្សមានសមត្ថភាពខ្ពស់ទាំងផ្នែកភាសាសម្រាប់ទំនាក់ទំនង ផ្នែកភាពជាអ្នកដឹកនាំ មានទំនុកចិត្តខ្ពស់ និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការបដិវត្តន៍ឧស្សាហកម្មទី៤ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...