«បន្ទប់ធនធានសិក្សាឌីជីថល និងបណ្ណាល័យឌីជីថល» ជួយកុមារកម្ពុជាបោះជំហានទៅរកអនាគតឌីជីថល

បន្ទប់ធនធានសិក្សាឌីជីថល  និងបណ្ណាល័យឌីជីថល នៅក្នុងវិទ្យាល័យជាស៊ីមជ្រោយចង្វារ សាលាបឋមសិក្សាជ្រោយចង្វារ និងសាលាបឋមសិក្សាវត្តមង្គលសិរីគៀនឃ្លាំង បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣កន្លងទៅ។ នេះគឺជាការចាប់ផ្តើមទំព័រថ្មីនៃការអប់រំឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលជាពេលមួយកុមារគ្រប់រូបមានឱកាសសិក្សារៀនសូត្រ លូតលាស់ និងរីកចម្រើននៅក្នុងវិស័យឌីជីថល។

ជាមួយគ្នានេះ បច្ចេកវិទ្យាទំនើបមានឥទ្ធិពលអាចធ្វើឱ្យថ្នាក់រៀនក្លាយទៅជាកន្លែងសិក្សាមួយដ៏រស់រវើក អាចជួយពង្រឹងសិស្សានុសិស្សដោយផ្ដល់ជំនាញកុំព្យូទ័រចាំបាច់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ដែលទាំងនេះជាការរួមចំណែកកសាងធនធានមនុស្សផ្នែកឌីជីថលប្រកបដោយទំនួលខុសត្រូវ និងការយល់ដឹងជាសកល។

ឯកឧត្ដម ហូ សំបូរ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្ដម ហូ សំបូរ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសាទរចំពោះសំណង់ថ្មីទាំងនេះ ដោយថា ជាសញ្ញានៃភាពរីកចម្រើន ដែលនឹងផ្តល់ដល់សិស្សានុសិស្សជាមួយនឹងជំនាញឌីជីថលដែលពួកគេត្រូវការដើម្បីរីកលូតលាស់នាសតវត្សទី២១ និងជួយជំរុញអនាគតរបស់ប្រទេសកម្ពុជាទៅកាន់យុគសម័យនៃវឌ្ឍនភាពដ៏អស្ចារ្យ។

លោក ហុង ជូគីម នាយកប្រតិបត្តិនៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក ជឿជាក់ថា គ្រាន់តែការបរិច្ចាគធនធាន គឺមិនទាន់ឈានដល់សក្តានុពលពេញលេញរបស់គម្រោងនេះឡើយ។ ផ្ទុយទៅវិញ លោកយល់ឃើញថា នេះជាការវិនិយោគយុទ្ធសាស្ត្រមួយទៅក្នុងអនាគតរបស់ប្រទេសកម្ពុជា។

លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេស អង្គការឆាលហ្វានកម្ពុជា បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនេះ នឹងដើរតួជាទីកន្លែងអប់រំឌីជីថល ក្នុងការកសាងធនធានមនុស្សឌីជីថល ដែលគ្របដណ្តប់លើមូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ដែលកុមារកម្ពុជាជាច្រើនជំនាន់នឹងទទួលបានអត្ថប្រយោជន៍សម្រាប់ការលូតលាស់នាពេលអនាគតរបស់ពួកគេ។

លោក យ៉ុងគីវ៉ាង នាយកប្រតិបត្តិនៃអង្គការឆាលហ្វានកូរ៉េ ជឿជាក់ថា កុមារគ្រប់រូបសក្ដិសមនឹងទទួលបានឱកាសដើម្បីបង្ហាញពីសក្តានុពលរបស់ពួកគេ។ សំណង់ថ្មីទាំងនេះ គឺមិនត្រឹមតែជាបន្ទប់កុំព្យូទ័រ និងបណ្ណាល័យប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ក្ដីស្រមៃ និងសក្ដានុពលរបស់សិស្សានុសិស្សកម្ពុជា។

បន្ទប់ធនធានសិក្សាឌីជីថល  និងបណ្ណាល័យឌីជីថល ។

លោក ស៊ីវ មុនីរ័ត្នស្ថាបនិក និងអគ្គនាយកប្រតិបត្តិ អង្គការបង្រៀនដើម្បីកម្ពុជា បានទទួលស្គាល់ថា នេះជាការចាប់ផ្ដើមនៃដំណើរផ្លាស់ប្តូរថ្មីមួយ ហើយលោកក៏បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាឱ្យសិស្សានុសិស្សគ្រប់រូបអាចបង្កើនសក្តានុពលឌីជីថលរបស់ពួកគេ និងអាចប្រើប្រាស់ធនធានទាំងនេះដើម្បីរីកចម្រើនជាលំដាប់។

គួរជម្រាបជូនថា បន្ទប់ធនធានសិក្សាឌីជីថល  និងបណ្ណាល័យឌីជីថល ជាជំនួយរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អង្គការឆាលហ្វាន និងអង្គការបង្រៀនដើម្បីកម្ពុជា ក្រោមការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា។ គំនិតផ្តួចផ្តើមនេះ គឺជាចំណុចដ៏សំខាន់មួយនៅក្នុងទិដ្ឋភាពនៃការអប់រំរបស់ប្រទេសកម្ពុជា ជាទីដែលកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ និងការប្តេជ្ញាចិត្តរួមគ្នាត្រួសត្រាយផ្លូវសម្រាប់អនាគតឌីជីថលដ៏ត្រចះត្រចង់សម្រាប់កុមារគ្រប់រូប៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។