អ្នកជំនាញឌីជីថល ៖ ការពារការឆបោកក្នុងសម័យ AI គឺត្រូវបញ្រ្ជាបការយល់ដឹង និងអប់រំពីអក្ខរកម្មឌីជីថលឱ្យដល់សាធារណជន

អក្ខរកម្មឌីជីថល គឺជាកម្មវិធីសម្រាប់លើកកម្ពស់ចំណេះដឹងឌីជីថល និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជាឱ្យទទួលបានជំនាញ និងសមត្ថភាព ដើម្បីគេចផុតពីផលអវិជ្ជមានបណ្តាលមកពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល។

ក្នុងកិច្ចពិភាក្សាស្ដីអំពី អក្ខរកម្មឌីជីថល និងសុវត្ថិភាពឌីជីថលក្នុងបរិបទ AI រៀបចំដោយក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) និងមជ្ឈមណ្ឌលបណ្តុះបណ្តាល​ធុរកិច្ចថ្មី “តេជោ” កាលពីពេលថ្មីៗនេះ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ដើម្បីការពារការឆបោកក្នុងសម័យបញ្ញាសិប្បនិម្មិត (AI) គឺចាំបាច់​ណាស់​ត្រូវបញ្រ្ជាបការយល់ដឹង និងអប់រំពីអក្ខរកម្មឌីជីថលឱ្យដល់សាធារណជន។

លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

លោក អ៊ូ ផាន់ណារិទ្ធ បន្ថែមថា បច្ចេកវិទ្យា AI នឹងជួយឱ្យផលិតភាពការងាររបស់មនុស្សកាន់តែលឿន និងច្រើនជាងមុន ហើយក៏មិនអាចបដិសេធបានទេថា AI នឹងធ្វើឱ្យមនុស្សបាត់បង់ការងារ។ លោក អ៊ូ ផាន់ណារិទ្ធ បន្តថា ពីមុនការងារខ្លះធ្វើដោយមនុស្ស១០នាក់ ប៉ុន្តែពេលមាន AI ចូលមក អាចថយចុះនៅតែ ៥នាក់ ខណៈមនុស្ស ៥នាក់ទៀតត្រូវយកទៅរៀនជំនាញឡើងវិញ (Reskill)។ មុខវិជ្ជាខ្លះអាចបាត់ ប៉ុន្តែក៏នឹងកើតជំនាញថ្មី។

ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់​ថា សព្វថ្ងៃនេះ មានការលួចអត្តសញ្ញាណពីហ៊្វេសប៊ុក តេឡេក្រាម ដោយការក្លែងបន្លំឱ្យផ្ដល់ព័ត៌មាន ឬផ្ញើលុយជាដើម។ លោកបន្តថា ប្រសិនមានការចាញ់បោកតាមប្រព័ន្ធអនឡាញនេះ វិធីដែលគួរធ្វើ គឺដាក់ពាក្យបណ្ដឹងទៅប៉ូលិស និងចាត់ទុកជាបទពិសោធន៍។

“អក្ខរកម្មឌីជីថល យើងត្រូវបញ្ចូល បង្រៀនគន្លឹះ ដែលត្រូវកំណត់អត្តសញ្ញាណថា នេះជា AI ។ ឃើញរូបភាពមួយ ឃើញវីដេអូមួយ យើងត្រូវមានគន្លឹះប្រាប់ថា ជារូបភាព ឬវីដេអូ បង្កើតដោយ AI”

លោក ជី សុផាត អ្នកផលិតមាតិកាឌីជីថល

លោក ជី សុផាត អ្នកផលិតមាតិកាឌីជីថល លើកឡើងថា ប្រព័ន្ធឌីជីថលដើរទៅលឿនពេករហូតដល់ប្រជាពលរដ្ឋមួយចំនួនតាមមិនទាន់ ព្រមទាំងធ្វើឱ្យមានគម្លាតឌីជីថល ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល ឬវ័យចាស់មិនទាន់បានសិក្សាអំពីអក្ខកម្មឌីជីថលដែលធ្វើឱ្យពួកគាត់ងាយរងគ្រោះ។

លោក ជី សុផាត បន្ថែមថា បច្ចេកវិទ្យា AI បានជួយសម្រួលការងារផលិតមាតិកាបានច្រើន ដូចជាផ្ដល់គំនិត យោបល់ និងពិភាក្សាគ្នាដេញដោល ដូចជាជំនួយការមួយ ហើយលឿនទៀតផង។ ទន្ទឹមគ្នានេះ AI ក៏ផ្ដល់ហានិភ័យ ព្រោះមិនដឹងថា អ្នកផលិតមាតិកាដោយប្រើប្រាស់ AI ផលិតក្នុងគោលបំណងអ្វី? ទិសដៅអ្វី? អាចផ្ដល់ជាព័ត៌មានក្លែងក្លាយ រូបភាពក្លែងក្លាយ មកបង្ហោះផ្សព្វផ្សាយ ធ្វើយ៉ាងណាឱ្យទទួលបានការគាំទ្រច្រើន។

អ្នកផលិតមាតិកាឌីជីថលរូបនេះ លើកឡើងថា ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីបញ្រ្ជាបការអប់រំទៅដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ប៉ុន្តែក៏ជាហានិភ័យធំ ប្រសិនបើអ្នកផលិតមួយចំនួនគ្មានទិសដៅវិជ្ជមាន។ ជាក់ស្ដែង អ្នករកលុយតាមអនឡាញ (MMO) មួយចំនួន បានបង្កើតមាតិកាលើបណ្ដាញសង្គម ក្នុងគោលបំណងមួយផ្សេង ដើម្បីរកលុយសម្រាប់ខ្លួនឯង ដោយមិនបានខ្វល់ពីវិជ្ជាជីវៈ និងមិនបានគិតអំពីផលប៉ះពាល់។

ការចាញ់បោកតាមប្រព័ន្ធអនឡាញ

ដោយឡែកក្នុងករណីជួបនឹងករណីឆបោកតាមអនឡាញ លោក ជី សុផាត បានផ្តល់យោបល់ថា ប្រសិនបើយុវជនជួបប្រទះការចាញ់បោកតាមប្រព័ន្ធអនឡាញ គឺត្រូវដាក់ពាក្យបណ្ដឹងជាមុនសិន ដើម្បីមានទឡ្ហីករណ៍មួយពិតប្រាកដតាមរបាយការណ៍របស់ប៉ូលីស បន្ទាប់មកអាចទៅចរចារជាមួយធនាគារ ឬក្រសួងពាក់ព័ន្ធនានាដើម្បីដោះស្រាយ ហើយចាត់ទុកជាបទពិសោធន៍រៀនសូត្រពីកំហុសនេះ ដើម្បីកុំឱ្យជួបលើកក្រោយទៀត។

គួរជំរាបជូនថា គិតត្រឹមចុងឆ្នាំ២០២៣ ក្នុងមួយថ្ងៃជាមធ្យមមានអ្នកដាក់ពាក្យប្ដឹងតាមរយៈកម្មវិធីបណ្ដឹងអនឡាញជាង១០ករណីដែលជាពាក្យបណ្ដឹងផ្លូវការ។ ក្នុងករណីប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចចូលទៅកាន់លីង hotline.police.gov.kh ឬឆាតទៅផេក អគ្គស្នងការដ្ឋាននគរបាលជាតិ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *