សារៈសំខាន់នៃពលរដ្ឋឌីជីថល ៖ សសរស្តម្ភក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា

ការធានាបាននូវសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព និងបរិយាបន្ន ជាពិសេស នៅក្នុងបរិបទបច្ចុប្បន្នដែលបច្ចេកវិទ្យាជះឥទ្ធិពលស្ទើរតែគ្រប់សកម្មភាព ប្រចាំថ្ងៃ ត្រូវការចាំបាច់ឱ្យប្រជាពលរដ្ឋមានចំណេះដឹង និងជំនាញឌីជីថលគ្រប់គ្រាន់ ព្រមទាំងចេះប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះ ពលរដ្ឋឌីជីថល គឺជា គោលគំនិតដ៏សំខាន់ និងផ្តល់ឱ្យនូវអត្ថប្រយោជន៍ជាច្រើន ដែលនេះទាមទារឱ្យមាន ការគិតគូរ និងយកចិត្តទុកដាក់ក្នុងការជំរុញកិច្ចការងារនេះ។ ដូច្នេះ ខាងក្រោមនេះ នឹងបង្ហាញពីសារៈសំខាន់ នៃពលរដ្ឋឌីជីថល៖

ជំរុញការសម្របបានទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធកម្លាំងពលកម្ម និងការងារ

នាយុគសម័យឌីជីថល បច្ចេកវិទ្យាឌីជីថលបានបង្កើតជាប្រភេទការងារថ្មីៗជាច្រើន ដែលទាមទារឱ្យមានចំណេះដឹង និងជំនាញខ្ពស់ជាងមុន ជាពិសេសជំនាញឌីជីថល។ ក្នុងន័យនេះ កាលដែលពលរដ្ឋមានជំនាញឌីជីថល អាចធ្វើឱ្យពួកគេសម្របខ្លួន បានទាន់ពេលទៅនឹងការផ្លាស់ប្តូរនៃបរិបទការងារ, អាចរក្សាភាពប្រកួតប្រជែង របស់ខ្លួននៅក្នុងទីផ្សារការងារ និងជាពិសេសចូលរួមកាត់បន្ថយគម្លាតឌីជីថល ក្នុងចំណោមតួអង្គពាក់ព័ន្ធ ដែលបណ្តាលមកពីគម្លាតជំនាញឌីជីថល។

ជួយកាត់បន្ថយកម្រិតឧក្រិដ្ឋកម្ម និងការគំរាមកំហែងតាមប្រព័ន្ធ ICT

បច្ចេកវិទ្យាឌីជីថលពិតជាបានជួយសម្រួលការរស់នៅប្រចាំថ្ងៃរបស់យើង ប៉ុន្តែ ក៏នាំមកនូវហានិភ័យមួយចំនួន ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នក ប្រើប្រាស់ប្រព័ន្ធឌីជីថល ទាំងផ្នែកហិរញ្ញវត្ថុ និងផ្ទាល់ខ្លួន ព្រមទាំងបណ្តាលឱ្យបាត់បង់ភាពជឿជាក់ពីសំណាក់អ្នកប្រើប្រាស់។ ក្នុងន័យនេះ តម្រូវការជំនាញ ឌីជីថល ជាពិសេសចំណេះដឹងទាក់ទងនឹងសន្តិសុខសាយប័រពិតជាសំខាន់។

ដូច្នេះ នៅពេលពលរដ្ឋកាន់តែច្រើនមានចំណេះដឹងទាក់ទងនឹងសុវត្ថិភាពសាយប័រ នឹងជួយកាត់បន្ថយកម្រិតហានិភ័យដែលបង្កឡើងដោយជនខិលខូចនៅលើអ៊ីនធឺណិត និងជួយពួកគេចៀសវាងក្លាយជាជនរងគ្រោះដោយសារការគំរាមកំហែងតាមប្រព័ន្ធ ICT។

ជំរុញល្បឿននៃការត្រៀមខ្លួនឌីជីថល និងជំរុញដំណើរការបរិវត្តកម្មឌីជីថល

ការត្រៀមខ្លួនឌីជីថលសម្រាប់ពលរដ្ឋ ផ្តោតសំខាន់លើធាតុផ្សំសំខាន់ៗ រួមមាន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, អក្ខរកម្មឌីជីថល និងការចូលរួមឌីជីថលជាដើម។ ធាតុផ្សំសំខាន់ៗទាំងនេះអាចសម្រេចកំណើននៃការចូលរួមរបស់ពលរដ្ឋបាន លុះត្រា តែពលរដ្ឋមានចំណេះដឹងទាក់ទងនឹងឌីជីថល។ ការណ៍នេះបង្ហាញថា ចំនួនពលរដ្ឋ ឌីជីថលកាន់តែច្រើននៅក្នុងប្រទេស អាចជំរុញល្បឿននៃការត្រៀមខ្លួនឌីជីថល របស់ប្រទេសនោះជារួម។

លើសពីនេះ ប្រសិនបើពលរដ្ឋមិនមានចំណេះដឹងឌីជីថល ដំណើរការបរិវត្តកម្មពលរដ្ឋឌីជីថលដែលជួយជំរុញដំណើរការបរិវត្តកម្មឌីជីថលនៅក្នុងប្រទេស ក៏មិនអាចសម្រេចបានជោគជ័យទាំងស្រុងនោះទេ។ ជាក់ស្តែង អាជីវកម្ម ឬស្ថាប័នមិនអាចជំរុញបរិវត្តកម្មឌីជីថលបានទេ ប្រសិនបើបុគ្គលិកក្នុងស្ថាប័នមិនមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ជំរុញការកសាងសង្គមឌីជីថល

ការកសាងសង្គមឌីជីថល ត្រូវការការចូលរួមពីកោសិកាសង្គមទាំងអស់ ពោល គឺបុគ្គលគ្រប់រូបអាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការប្រាស្រ័យទាក់ទងរវាង បុគ្គល ក្រុមគ្រួសារ និងសហគមន៍, ការបំពេញកិច្ចការងារ និងការធ្វើអាជីវកម្ម ជាដើម។ នៅពេលពលរដ្ឋមានជំនាញឌីជីថលសមស្រប ពួកគេនឹងអាចទទួល បានសេវាសង្គមកាន់តែងាយស្រួល និងទូលំទូលាយ តាមរយៈថ្ពាលបច្ចេកវិទ្យា ឌីជីថល, អាចពង្រឹងទំនាក់ទំនង និងចែករំលែកក្នុងសង្គមបានកាន់តែត្រឹមត្រូវ និងការទទួលបានការកម្សាន្ត និងព័ត៌មានពីសង្គមតាមតម្រូវការជាដើម។

ជំរុញការកសាងសេដ្ឋកិច្ចឌីជីថល

ការកសាងសេដ្ឋកិច្ចឌីជីថលដែលរឹងមាំ មិនមែនពឹងផ្អែកតែលើបច្ចេកវិទ្យាទំនើប ឬហេដ្ឋារចនាសម្ព័ន្ឋនោះទេ ប៉ុន្តែអាស្រ័យយ៉ាងខ្លាំងលើពលរដ្ឋឌីជីថល ដែលជា កម្លាំងចលករដ៏សំខាន់។ ពលរដ្ឋឌីជីថលគឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ច ឌីជីថល ដោយសារពួកគេគឺជាកម្លាំងពលកម្មដែលមានបំណិនបច្ចេកវិទ្យាខ្ពស់ អាចបង្កើតនវានុវត្តន៍ និងបង្កើនផលិតភាពការងារបានយ៉ាងរហ័ស។

លើសពីនេះ តាមរយៈការយល់ដឹងពីការប្រើប្រាស់សេវាហិរញ្ញវត្ថុអនឡាញ និង ការទិញ-លក់តាមប្រព័ន្ធអេឡិចត្រូនិក ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព ពួកគេ បានជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងធុរកិច្ច (ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក), ជំរុញនវានុវត្តន៍នៅក្នុងសេដ្ឋកិច្ច និងបង្កើនតម្លាភាពក្នុងចរន្ត សេដ្ឋកិច្ចជាតិទាំងមូល ដែលធ្វើឱ្យការអភិវឌ្ឍសង្គម សេដ្ឋកិច្ចទំនើបមាននិរន្តរភាព និងភាពប្រកួតប្រជែងខ្ពស់៕

ប្រភព ៖ មជ្ឈមណ្ឌលកម្ពុជា ៤.០


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។