កម្មវិធីជជែកពិភាក្សា ជួយយុវជន​ហ៊ានប្រឈមជជែកប្រកបដោយសិល្ប៍វិធី ហេតុផល និង​ភស្តុតាង

ភ្នំពេញ – លើក​ឡើង​នៅ​ក្នុង​កម្មវិធី National Debate Society Cambodia (NDSC) លើក​ទី៩ កាលពីសប្តាហ៍កន្លងទៅនេះ លោក ម៉ាក ថ័រ អនុប្រធានបេសកកម្ម នៃស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា បានលើក​ឡើងថា កម្មវិធីតស៊ូមតិមានប្រយោជន៍ច្រើនទៅកាន់សង្គម ហើយ​លោកសង្ឃឹមថា បេក្ខភាពនឹងប្រើប្រាស់បទពិសោធន៍នេះ ហ៊ានប្រឈមជជែកជាមួយនឹងគ្រូ មិត្ត គ្រួសារ ប្រកបដោយសិល្ប៍វិធី ការប្រើហេតុផល និងភ័ស្តុតាង ដើម្បីយកទៅការពារគុណតម្លៃ និងគំនិតរបស់ពួកគេ ប្រកបដោយការគោរពគ្នាទៅវិញទៅមក។

លោក មាស សុបញ្ញា អ្នករៀបចំកម្មវិធី NDSC បានឱ្យដឹងថា ការនិយាយជាសាធារណៈ និងការតស៊ូមតិមិនមែនគ្រាន់តែជាការនិយាយយកចាញ់ យកឈ្នះ ក្នុងកម្មវិធីប្រកួតនោះទេ ផ្ទុយទៅវិញ វិញ្ញាសាទាំងនោះគឺជាការនិយាយប្រកបដោយហេតុផលជាក់លាក់ភ្ជាប់មកជាមួយនូវទឡ្ហីករណ៍រឹងមាំបញ្ចូលបន្ថែមនូវសិល្បៈក្នុងការនិយាយទាក់ទាញយកចំណាប់អារម្មណ៍គណៈកម្មការ និងទស្សនិកជនឱ្យយល់ស្របតាមទស្សនៈខ្លួន។

លោក មាស សុបញ្ញា អ្នករៀបចំកម្មវិធី NDSC

“ដោយយល់ឃើញពីតម្រូវការនៃការតស៊ូមតិនិងនិយាយជាសាធារណៈចាប់ផ្តើមកើនឡើង និងសក្តានុពលដ៏ខ្លាំងរបស់វាដែលអាចជំរុញការទំនាក់ទំនង សមត្ថភាពភាសា និងការគិតបែបស៊ីជម្រៅ ទើប National Debate Society Cambodia ត្រូវបានបង្កើតឡើង”

លោក មាស សុបញ្ញា បន្តថា ការចូលរួមប្រកួតប្រជែងក្នុងការប្រកួតតស៊ូមតិ និងនិយាយជាសាធារណៈរបស់ National Debate Society Cambodia លោកសង្ឃឹមថាបេក្ខជននឹងបានស្វែងយល់បន្ថែម អំពីការតស៊ូមតិ ឬនិយាយជាសាធារណៈពិសេសអំពីគន្លឹះ និងសិល្បៈនៃការលើកដាក់និយាយឱ្យមានភាពប៉ិនប្រសប់ពីគ្រូណែនាំ និងគណៈកម្មការដាក់ពិន្ទុរបស់កម្មវិធី ។ ហើយបេក្ខជន បេក្ខនារីទាំងអស់ នៅតែបន្តអភិវឌ្ឍន៍សមត្ថភាពតស៊ូមតិ ឬនិយាយជាសាធារណៈជាភាសាអង់គ្លេសដែលមានសារៈសំខាន់ខ្លាំងនាសតវត្សរ៍ទី២១នេះ។ ចំណែកទស្សនិកជនវិញ លោកសង្ឃឹមថា ពួកគាត់នឹងបានស្វែងយល់ពីសារៈសំខាន់នៃការតស៊ូមតិ និងនិយាយជាសាធារណៈ ថែមទាំងអាចឈានទៅដល់ការចូលរួមជាអ្នកតស៊ូមតិ និងនិយាយជាសាធារណៈនៅពេលខាងមុខ។

លោកបន្តថា នៅពេលខាងមុខ កម្មវិធីមានគម្រោងដឹកនាំជើងឯកតស៊ូមតិ និងនិយាយជាសាធារណៈ ជាពិសេសជើងឯកតស៊ូមតិ និងនិយាយជាសាធារណៈជាភាសាអង់គ្លេសឆ្នាំ២០២៣នេះ ទៅប្រកួតថ្នាក់អន្តរជាតិតំណាងឱ្យកម្ពុជា។ លើសពីនេះទៅទៀតសម្រាប់ឆ្នាំបន្ទាន់ កម្មវិធីគ្រោងនឹងពង្រីកវគ្គចម្រុះស្វែងរកជើងឯកប្រចាំនៅតាមខេត្ត/ក្រុង ឬតំបន់រួចទើបបន្តមកដល់វគ្គចម្រុះរកជើងឯកទូទាំងប្រទេស ដែលការធ្វើបែបនេះអាចផ្តល់ឱកាសឱ្យយុវជនកម្ពុជាមានចំនួនកាន់តែច្រើនជាងមុន ក្នុងការស្វែងយល់និងអភិវឌ្ឍន៍សមត្ថភាពតស៊ូមតិ និងនិយាយសាធារណៈជាភាសាអង់គ្លេស។

ទន្ទឹមគ្នានោះ លោកបានថ្លែងអំណរគុណដល់ដៃគូពាក់ព័ទ្ធទាំងអស់ បេក្ខជន បេក្ខនារី យុវជនស្ម័គ្រចិត្ត និងទស្សនិកជនគ្រប់រូបដែលបានចូលរួម និងគាំទ្រឱ្យការប្រកួតនេះកើតមានឡើង។ ហើយសូមអបអរសាទរដល់ជើងឯកលើគ្រប់វិញ្ញាសានៃការប្រកួតប្រចាំឆ្នាំ២០២៣នេះ ហើយសូមលើកទឹកចិត្តដល់បេក្ខជន បេក្ខនារីដែលមិនបានជាប់មកដល់វគ្គផ្តាច់ព្រ័ត្រខិតខំដុះខាត់សមត្ថភាពខ្លួនបន្ថែមទៀតដើម្បីទទួលបានភាពជោគជ័យនាពេលខាងមុខ។

លោក សុបញ្ញា បានរំលេចឱ្យដឹងបន្ថែមថា ដើម្បីចូលរួមប្រកួតនៅក្នុងកម្មវិធីតស៊ូមតិ និងនិយាយជាសាធារណៈរបស់ National Debate Society Cambodia នាពេលខាងមុខ យុវជនគួរគប្បីហ្វឹកហាត់និយាយភាសាអង់គ្លេស និងចាប់ផ្តើមស្វែងយល់អំពីការតស៊ូមតិ ឬការនិយាយជាសាធារណៈជាភាសាអង់គ្លេស។

សូម​បញ្ជាក់ថា កម្មវិធី National Debate Society Cambodia (NDSC) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២ ជាផ្នែកមួយនៃ ‘SpringBoard4Society’ ដែលមានគោលបំណងជំរុញក៏ដូចជាផ្តល់ឱកាសឱ្យយុវជនស្វែងយល់ អភិវឌ្ឍន៍សមត្ថភាពតស៊ូមតិ និងនិយាយជាសាធារណៈ ជាភាសាអង់គ្លេស។ NDSC តែងតែរៀបចំកម្មវិធីប្រកួតថ្នាក់ជាតិ ស្វែងរកជើងឯកតស៊ូមតិ និងនិយាយជាសាធារណៈជារៀងរាល់ឆ្នាំ ហើយជាលើកទី៩នៅក្នុងឆ្នាំ២០២៣នេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...