ប្រឡងបាក់ឌុប ៖ បេក្ខជន​ដែលយកសៀវភៅ ឬសំណៅឯកសារចូលមណ្ឌលប្រឡង​ នឹងមិនអនុញ្ញាតឱ្យចូលប្រឡង ហើយ​​ត្រូវកំណត់​ឱ្យ​ធ្លាក់

បើយោង​តាម​ប្រកាស​របស់ក្រសួងអប់រំ យុវជន និង​កីឡា ស្តីពីបទបញ្ញត្តិ និង​កម្រិតវិន័យ​ចំពោះ​បេក្ខជន​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​ខាងមុខ ចំពោះបេក្ខជនដែលនាំយកនូវសៀវភៅ ឬសំណៅឯកសារជាប់ខ្លួន​ចូលមណ្ឌលប្រឡង នឹងមិន​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​ប្រឡង​ឡើយ ហើយ​ក៏​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់។

តាមប្រការ៧ នៃប្រកាស បានបញ្ជាក់ថា បេក្ខជន​ដែលមានសកម្មភាពដូចជា យកជាប់នឹងខ្លួននូវ​សៀវភៅ ឯកសារ សំណៅឯកសារ​ចូលក្នុងមណ្ឌលប្រឡង, លាក់ជាប់នឹងខ្លួន​នូវ​សៀវភៅ ឯកសារ ឬសំណៅ​ឯកសារ ឬទូរស័ព្ទ ឬ​ឧបករណ៍អេឡិចត្រូនិក​គ្រប់ប្រភេទ ត្រូវ​ចាត់ទុកថា មាន​បំណង​លួច​ចម្លង និង​មិន​អនុញ្ញាត​ឱ្យ​ចូលប្រឡងជា​ដាច់ខាត ហើយ​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់ លើក​លែង​តែ​បេក្ខជន​នោះ​ប្រគល់​រាល់សៀវភៅ ឯកសារ ឬ​សំណៅ​ឯកសារ​ឱ្យ​គណៈមេប្រយោគ​មុនចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ហើយ​គណៈមេប្រយោគពុំ​ទទួល​ខុសត្រូវ​រាល់​ការ​បាត់បង់​ឡើយ។

ជាមួយគ្នានេះដែរ បើយោង​តាម​ប្រកាស៨ នៃប្រកាស បេក្ខជន​ដែលមានសៀវភៅឯកសារ ឬសំណៅឯកសារ​សរសេរ​រូបមន្ត​លើបន្ទាត់ ឬក្រដាស​ដោយ​ដែកចារ ការ​ចម្លងរូបមន្ត ឬមេរៀន​នៅ​លើតុទុកជាមុន ការ​សរសេរ​លើបាតដៃ លើភ្លៅ លើទ្រនាប់ជើង លើ​កន្សែងជូតមុខ… ក្នុងបន្ទប់ប្រឡង, ចម្លងសំណៅ​ឯកសារ​ពីអ្នកដទៃ ឬយក​កិច្ច​ការ​អ្នកដទៃ​មក​ដាក់​នៅ​កន្លែង​ដែល​ខ្លួនអង្គុយ, អើតមើលសន្លឹកកិច្ចការអ្នកដទៃ, ប្រើប្រាស់​ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ​នៅ​ក្នុងបន្ទប់ប្រឡង, អង្គុយ​ខុស​ពីលេខតុរបស់ខ្លួន ដោយ​គ្មាន​ការ​អនុញ្ញាតពីអនុរក្ស ឬរំកិលមក​អង្គុយកៀកអ្នកដទៃ, រំកិលតុមក​អង្គុយ​ជាប់គ្នា ខុសពីប្លង់​កំណត់​ដោយ​គណៈមេប្រយោគ, បង្កលក្ខណៈ ឬផ្តល់​ឱកាស​ឱ្យ​អ្នកដទៃ​ចម្លង, ប្តូរសន្លឹក​កិច្ច​ការ​គ្នា ប្តូរ​ក្រដាសព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ចម្លង​គ្នាជាក់ស្តែង ទង្វើទាំងអស់នេះ ត្រូវ​ចាត់ទុកថា ជាអំពើ​លួច​ចម្លង ត្រូវ​បញ្ឈប់​មិន​ឱ្យប្រឡង​បន្ត​ទៀត និង​ត្រូវ​កំណត់​ឱ្យ​ធ្លាក់ជា​ស្វ័យប្រវត្តិ។

សូមបញ្ជាក់ថា បើយោង​តាម​ប្រការ៤ នៃប្រកាស ក្នុង​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុបឆ្នាំ​២០២៣នេះ បេក្ខជន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​យក​ចូល​ក្នុងបន្ទប់ប្រឡង​នូវ​សម្ភារៈ​ប្រើប្រាស់​ដែល​ក្រសួងអប់រំ យុវជន និង​កីឡា​អនុញ្ញាត​ឱ្យ​ប្រើ ដូចជា ៖ ប៊ិចពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន រ៉ាព័រទ័រ សម្រាប់​ប្រាស់ផ្ទាល់ខ្លួន​នៅ​ពេល​ដំណើរការប្រឡង តែប៉ុណ្ណោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...