ភ្នំពេញ- បន្ទាប់ពីបានខិតខំប្រឹងប្រែងតស៊ូព្យាយាមក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាច្រើនវគ្គកន្លងមក ទីបំផុតប្រតិភូយុវជនកម្ពុជា បានបន្តទៅវគ្គផ្ដាច់ព័្រត្ត ដោយនឹងត្រូវជួបជាមួយក្រុមយុវជនមកពីប្រទេសម៉ាឡេស៊ីក្នុងកម្មវិធីជជែកដេញដោលយុវជនអាស៊ានឆ្នាំ២០២២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ខាងមុខ។

នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមយុវជនកម្ពុជា បានជួបប្រកួតជាមួយក្រុមយុវជនមកពីប្រទេសវៀតណាម ដោយត្រូវជជែកដេញដោលលើប្រធានបទ « THBT to enhance people-to-people connectivityand the spirit of ASEAN community integration, ASEAN Member States should consider adopting English as one of its main languages countries which have not» ខណៈក្រុមយុវជនមកពីប្រទេសម៉ាឡេស៊ី ត្រូវជួបជាមួយក្រុមយុវជនម៉ាឡេស៊ីមួយក្រុមទៀត ដោយត្រូវជជែកដេញដោលលើប្រធានបទ « THBT competitive and innovative ASEAN would largely depend on skills of ASEAN youth»។
កម្មវិធីជជែកដេញដោលយុវជនអាស៊ានឆ្នាំ២០២២ ជាកម្មវិធីមួយផ្តល់ឱកាសដល់យុវជនចូលរួមប្រកួតប្រជែង តស៊ូមតិ នៅលើឆាកអាស៊ាន ក្នុងព្រឹត្តិការណ៍កិច្ចប្រជុំអាស៊ាន។ សម្រាប់ការប្រកួតជជែកដេញដោលនេះ គឹជាវេទិកាដំបូងបំផុតសម្រាប់យុវជនកម្ពុជា ចូលរួមដោះស្រាយ និងវែកញែកអំពីតម្លៃអាស៊ាន បញ្ហាប្រឈមនានា។

គួរបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរខួបលើកទី៥៥ របស់អាស៊ាន និងកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅឆ្នាំ២០២២ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគំនិតផ្តួចផ្តើម “ឆ្នាំ២០២២ ជាឆ្នាំនៃយុវជនអាស៊ាន – the Year of ASEAN Youth 2022” ។ ទន្ទឹមគ្នានេះ ក្រសួងក៏បានរៀបចំព្រឹត្តិការណ៍អមចំនួន៤ រួមមាន ទី១. កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ទី២. កម្មវិធីប្រកួតប្រជែងវីដេអូយុវជនអាស៊ានលើកទី៦ ទី៣. កម្មវិធីប្រកួតប្រជែងរូបថតយុវជនអាស៊ាន និង ទី៤. កម្មវិធីជជែកដេញដោលយុវជនអាស៊ាន ២០២២៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2023
សម្រាប់សិស្សានុសិស្ស ឬយុវជន ដែលមានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោសែនសៀមរាប...
ឱកាសសម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2025
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសប្រឡងជ្រើសរើសមន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញការងារនៅរដ្ឋសភាជាតិ។
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2025
កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សានៅប្រទេសចិន ចំនួន១៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2026
សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង
ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2025
ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការសិក្សាជំនាញជាច្រើន...
សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2024
សម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ឆ្នាំង មានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសយុវជនឱ្យចូលសិក្សាដោយឥតគិតថ្លៃលើជំនាញជាច្រើនសរុបចំនួន ៦៦០កន្លែង។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប






























