អ្នកជំនាញ​អប់រំកម្ពុជាចាត់ទុកការពង្រឹងគុណភាពគ្រូបង្រៀនជាចំណុចពង្រឹងប្រព័ន្ធអប់រំឱ្យមានគុណភាព

ភ្នំពេញ- អ្នកជំនាញកម្ពុជា​អប់រំចាត់ទុកការពង្រឹងគុណភាពគ្រូបង្រៀនជាចំណុចពង្រឹងប្រព័ន្ធអប់រំឱ្យមានគុណភាព ។ ទន្ទឹមគ្នានេះ បើសិនមិនមានគ្រូបង្រៀនល្អ នោះមិនអាចធ្វើឱ្យប្រព័ន្ធអប់រំ ឬសិស្សក្លាយជាធនធានមនុស្សបន្តបានឡើយ។ ការលើកឡើងបែបនេះនៅក្នុងឱកាសអនុស្សារណៈយោគយល់គ្នារវាងមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ និងសាលារៀនបញ្ញវន្តអង្គរ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២កន្លងទៅ។ 

លោក កាង សុងឆាយ អគ្គនាយក និងជាប្រធាននាយកប្រតិបត្តិ នៃសាលារៀនបញ្ញវន្តអង្គរ បន្ថែមថា សាលារៀនបញ្ញវន្តអង្គរបានប្រឈមមុខនឹងការលំបាកជាច្រើន ព្រោះមានបំណងនាំមុខក្នុងការផ្លាស់ប្ដូរកម្មវិធីអប់រំតាមរយៈការបណ្ដុះ និងបំពាក់បំប៉នបន្ថែមទៅលើធនធានមនុស្សដែលជាគ្រូបង្រៀន។

លោក កាង សុងឆាយ អគ្គនាយក

“យើងបានស្រាវជ្រាវនូវគំនិតថ្មីៗសម្រាប់អភិវឌ្ឍបន្ថែម និងស្រាវជ្រាវគំនិតខុសឆ្គងមួយចំនួនដែលកើតមានពីអតីតកាលនៅក្នុងប្រព័ន្ធអប់រំ”

អគ្គនាយក និងជាប្រធាននាយកប្រតិបត្តិ នៃសាលារៀនបញ្ញវន្តអង្គរ បញ្ជាក់បន្ថែមថា ដោយឃើញផលលំបាករបស់ខ្លួនពាក់ព័ន្ធជាមួយការបណ្ដុះបណ្ដាលធនធានមនុស្សដែលជាគ្រូបង្រៀន សាលារៀនបញ្ញាវន្តអង្គរបានសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យអប់រំតាមរយៈការបណ្ដុះធនធានគ្រូបង្រៀន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ និងជាប្រធានសមាគមន៍អ្នកគណិតវិទ្យាកម្ពុជា មានប្រសាសន៍ថា មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី មានគោលបំណងបំពេញតម្រូវការធនធានមនុស្ស ដែលក្រសួងអប់រំបានធ្វើកំណែទម្រង់លើវិស័យអប់រំ រួមមាន ការបណ្តុះបណ្តាលពង្រឹងគុណវុឌ្ឍរបស់គ្រូបង្រៀន ដោយបើកទូលាយមិនត្រឹមតែគ្រូនៅស្ថាប័នសាធារណៈទេ បើកទូលាយដល់ស្ថានប័នឯកជនផងដែរ ព្រោះការចូលរួមអភិវឌ្ឍន៍ធនធាននេះទាមទារឱ្យស្ថាប័នសាធារណៈ និងឯកជនសហការគ្នា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន

“ការចុះអនុស្សារណៈជាមួយវិស័យឯកជន យើងសូមស្វាគមន៍ ព្រោះចំណេះដឹងដែលយើងមាន និងបានរៀបចំបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលនេះ គឺចង់ផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទូទាំងប្រទេស”

ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់បន្ថែមថា ការពង្រឹងគុណភាពអប់រំដែលចាប់ផ្តើមពីស្ថានប័ន និងស្ថាប័ន ជាគំរូដ៏ល្អមួយដែលចាប់ផ្តើមពីអង្គភាពពីររួមគ្នា  ដែលនឹងពង្រីកវិសាលភាពជាបន្តបន្ទាប់ដោយសហការទៅលើការផ្លាស់ប្តូរកម្មវិធីសិក្សាការផ្លាស់បទពិសោធន៍ ពិសេសការចែករំលែកទៅលើកម្មសិក្សាគរុកោសល្យ ដើម្បីអភិវឌ្ឍគុណភាពអប់រំនៅកម្ពុជា ពិសេសផ្តោតលើលទ្ធផលសិក្សារបស់សិស្ស។

គួរជម្រាបជូនថា អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៥ រួមមាន ទី១. ចូលរួមកម្មវិធីផ្លាស់ប្តូរបុគ្គលិកសិក្សា លោកគ្រូអ្នកគ្រូ គរុនិស្សិត និងសិស្ស ទី២. ចូលរួមលើគម្រោងស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងក្លឹបសិក្សាផ្សេងៗ ទី៣. ចូលរួមរៀបចំវគ្គបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន សន្និសីទជាតិ-អន្តរជាតិ និងសិក្ខាសាលាផ្សេងៗ ទី៤. ផ្លាស់ប្តូរសម្ភារឧបទ្ទេសសម្រាប់បង្រៀន និងរៀន និងព័ត៌មានអប់រំ និងទី៥.ចូលរួមកម្មវិធីចុះកម្មសិក្សា និងហ្វឹកហាត់ការងារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។