កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥ ជាប្រទេសដែលមាន IQ ខ្ពស់ក្នុងចំណោមប្រទេស ១៩៩ លើពិភពលោក

យោង​តាមទិន្នន័យ​ស្រាវជ្រាវ​ចេញ​ផ្សាយ​ដោយ World Population Review នៅ​ឆ្នាំ​២០២៣នេះ​បានបង្ហាញថា ប្រជាជន​កម្ពុជា​មានបញ្ញា ឬ IQ ក្នុង​លំដាប់ថ្នាក់លេខ១៥ ក្នុង​ចំណោម​ប្រទេស១៩៩ នៅ​លើពិភពលោក។

បើ​តាមតារាងទិន្នន័យ ប្រទេស​ដែលមាន​ប្រជាជន IQ ខ្ពស់ជាងគេ ជប៉ុន គឺជាជនជាតិដែលមានពិ​ន្ទុ IQ ខ្ពស់បំផុតក្នុងលោក ហើយ តៃវ៉ាន់ នៅលំដាប់ទី២ ឯសិង្ហបុរី នៅលំដាប់ទី៣ ដោយប្រទេសទាំងពីរនេះ មានពិន្ទុប្រគៀកប្រកិតនឹងជប៉ុន។

ខាងក្រោមនេះ ជាចំណាត់ថ្នាក់ប្រទេសដែលមានពិន្ទុ IQ ខ្ពស់បំផុតទាំង ១៥ក្នុងលោក ផ្អែកលើទិន្នន័យរបស់វិទ្យាស្ថានអ៊ុលស្ទ័រ (Ulster Institute) ក្នុងឆ្នាំ ២០២៣ និង​ត្រូវ​បានចុះផ្សាយ​ដោយ World Population Review ៖

១. ជប៉ុន – ១០៦,៤៩ពិន្ទុ

២. តៃវ៉ាន់ (ចិន) – ១០៦,៤៧ពិន្ទុ

៣. សិង្ហបុរី – ១០៥,៨៩ពិន្ទុ

៤. ហុងកុង (ចិន) – ១០៥,៣៧ពិន្ទុ

៥. ចិន – ១០៤,១០ពិន្ទុ

៦. កូរ៉េខាងត្បូង – ១០២,៣៥ពិន្ទុ

៧. បេឡារុស – ១០១,៦០ពិន្ទុ

៨. ហ្វាំងឡង់ – ១០១,២០ពិន្ទុ

៩. លិចតិចស្ដាញ – ១០១,០៧ពិន្ទុ

១០. ហូឡង់ និងអាល្លឺម៉ង់ – ១០០.៧៤ពិន្ទុ

១២. អេស្ដូនី – ១០០,៧២ ពិន្ទុ

១៣. លុចលំបួ – ៩៩,៩៧ ពិន្ទុ

១៤. ម៉ាកាវ – ៩៩,៨២ ពិន្ទុ

១៥. កម្ពុជា – ៩៩,៧៥ ពិន្ទុ

សូម​បញ្ជាក់ថា IQ (Intelligence quotient)  គឺជារង្វាស់បញ្ញារបស់មនុស្ស ដែល​ត្រូវការវាយ៉ាងចាំបាច់បំផុត ដើម្បីដោះស្រាយលំហាត់គណិតវិទ្យា ទន្ទិញមេរៀន និងរំលឹកមេរៀនជាដើម។ បុគ្គលដែលចង់ដឹងពីកម្រិត IQ ខ្លួនឯង ចាំបាច់ត្រូវធ្វើតេស្តដែលមានលក្ខណៈស្ដង់ដា ប្រសិនបើគេទទួលបានពិន្ទុ IQ កាន់តែខ្ពស់ មានន័យថា ជននោះក៏មានបញ្ញាខ្ពស់ផងដែរ។

ជាទូទៅពិន្ទុ IQ បានឆ្លុះបញ្ចាំងពីគុណភាពអប់រំ ធនធានមនុស្សដែលមាននៅក្នុងប្រទេសនោះតែម្ដង។ ប្រទេស ដែលមានពិន្ទុ IQ ទាប ភាគច្រើនប្រជាជននៅទីនោះ មានជីវភាពក្រីក្រ ហើយប្រទេសពុំសូវមានការអភិវឌ្ឍនោះទេ បើធៀបទៅនឹងប្រទេសដែលមានពិន្ទុ IQ ខ្ពស់។ ហេតុនេះហើយ ទើបអ្នកស្រាវជ្រាវមួយចំនួន បានប្រើពិន្ទុ IQ ដើម្បីកំណត់ថា តើប្រទេសណាសម្បូរប្រជាជនវៃឆ្លាតបំផុតក្នុងពិភពលោក។

ទន្ទឹមនេះ រឿងដែលគួរឱ្យចាប់អារម្មណ៍ និងមានមោទកភាពបំផុតសម្រាប់ប្រជាជនកម្ពុជានោះគឺ នៅក្នុងចំណោមប្រទេស ដែលមានពិន្ទុ IQ ខ្ពស់បំផុតទាំង ១៥ក្នុងលោក ក៏មានវត្តមានប្រទេសកម្ពុជាក្នុងនោះផងដែរ ដោយទទួលបានពិន្ទុ IQ រហូតដល់ ៩៩,៧៥ ពិន្ទុឯណោះ ។ ការទទួលបានពិន្ទុជាខ្ពស់ គួរជាទីមោទនកនេះ បានបង្ហាញឱ្យឃើញថា ប្រព័ន្ធអប់រំ និងកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...