កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១២៧ នៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលក្នុងពិភពលោក

ភ្នំពេញ – ក្នុងចំណោមប្រទេសចំនួន១៩៣ នៃសមាជិកអង្គការសហប្រជាជាតិ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១២៧ ពោលគឺមានសន្ទស្សន៍កើនឡើង ៣១លេខ ដែលជាចំណាត់ថ្នាក់នៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលក្នុងពិភពលោក គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ។ នេះបើតាមការលើកឡើងរបស់លោក ជូវ៉ាង ជូ តំណាងនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ (UNDESA) នាពិធីបើកសិក្ខាសាលាស្តីពីការកសាងសមត្ថភាពនិងប្រមូលធាតុចូល សម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ កាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅ ។

តាមការលើកឡើងរបស់អ្នកជំនាញបានឱ្យដឹងថា ចំណាត់ថ្នាក់សន្ទស្សន៍កើនឡើង ៣១លេខនេះ បានបង្ហាញពីភាពប្រសើរឡើងនៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលនៅកម្ពុជា និងកំពុងបោះជំហ៊ានទៅមុខយ៉ាងលឿនរហ័ស ។ ទន្ទឹមគ្នានេះដែរ លោក ជូវ៉ាង ជូ តំណាងនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ទិន្នន័យគឺជាស្នូលនៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល និងជាធនធានដ៏សំខាន់របស់រដ្ឋាភិបាល ហើយការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព គឺមានសារៈសំខាន់សម្រាប់ការសេចក្តីសម្រេចចិត្ត ព្រមទាំងការរៀបចំគោលនយោបាយរបស់រដ្ឋាភិបាល ។

ស្របនឹងការលើកឡើងនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានលើកឡើងពីសញ្ញាណវិជ្ជមាននៃបច្ចេកវិទ្យាឌីជីថល និងបរិវត្តកម្មឌីជីថលក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា វិស័យឌីជីថលជាប្រភពនៃកំណើនថ្មី កំពុងជួយជំរុញសេដ្ឋកិច្ច និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងកម្ពុជានៅក្នុងតំបន់និងពិភពលោក ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ 

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ជាមួយចក្ខុវិស័យកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គមតាមគន្លងប្រក្រតីថ្មី ។

ផ្អែកតាមស្ថិតិនៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលក្នុងពិភពលោក បើប្រៀបធៀបប្រទេសនៅអាស៊ាន មានម៉ាឡេស៊ីនៅចំណាត់ថ្នាក់លេខ៥៣, ប្រទេសថៃចំណាត់ថ្នាក់លេខ ៥៥, ឥណ្ឌូនេស៊ីចំណាត់ថ្នាក់លេខ ៧៧, វៀតណាមចំណាត់ថ្នាក់លេខ ៨៦, ហ្វីលីពីនចំណាត់ថ្នាក់លេខ ៨៩, កម្ពុជាចំណាត់ថ្នាក់លេខ ១២៧, មីយ៉ាន់ម៉ាចំណាត់ថ្នាក់លេខ ១៣៤, ទីម័រចំណាត់ថ្នាក់លេខ ១៤៧, និងឡាវចំណាត់ថ្នាក់លេខ ១៥៩ ។

ស្របគ្នានឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ ជាមួយនឹងយុទ្ធសាស្រ្ត ព្រមទាំងសកម្មភាពអាទិភាព ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ដោយកំណត់អាទិភាពក្នុងការរៀបចំគោលនយោបាយក្លោដអាទិភាព គោលនយោបាយទិន្នន័យបើកចំហ ច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថល និងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គលជាដើម ។

គួរបញ្ជាក់បន្ថែមដែរថា សិក្ខាសាលាស្តីពី “ការកសាងសមត្ថភាពនិងប្រមូលធាតុចូល សម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ” សហការរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ (UNDESA) និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រមទាំងមានការចូលរួមពីពីតំណាងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញទទួលបន្ទុកការងារបរិវត្តកម្មឌីជីថល មកពីក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានអប់រំ និអង្គការក្រៅរដ្ឋាភិបាលផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...