ឧបករណ៍ AI ចំនួនបីដែលធ្វើបដិវត្តន៍វិស័យសុខាភិបាលក្នុងប្រទេសជប៉ុន

យោងតាម WE Forum បានឱ្យដឹងថា ទីផ្សារសម្រាប់ឧបករណ៍ថែសុខភាព បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលក្នុងប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងមានតម្លៃប្រហែល ១១៤ លានដុល្លារនៅឆ្នាំ ២០២៧។ អាជីវកម្មបង្កើតថ្មី (Start – up) ដែលបង្កើតដោយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ កំពុងជំរុញឱ្យមានសន្ទុះនៃបដិវត្តន៍នេះយ៉ាងខ្លាំង។ ក្រុមគ្រូពេទ្យដែលជាសហគ្រិន យល់ដឹងច្រើនអំពីបញ្ហាប្រឈមផ្នែកថែទាំសុខភាព កំពុងផ្លាស់ប្ដូរឧស្សាហកម្មនេះ ដោយប្រើទិន្នន័យជំងឺយ៉ាងទូលំទូលាយ និងជំនាញគ្លីនិករបស់ពួកគេ ដើម្បីបង្រៀនឧបករណ៍ថែទាំសុខភាពបញ្ញាសិប្បនិម្មិត (AI) ថ្មី ហើយឧបករណ៍នេះ នឹងក្លាយជាជំនួយការដ៏ល្អសម្រាប់គ្រូពេទ្យ។

នេះគឺជាឧបករណ៍ចំនួន ៣ ដែលអាចធ្វើជាឧទាហរណ៍ អំពីរបៀបដែលឧបករណ៍ថែទាំសុខភាពបញ្ញាសិប្បនិម្មិត (AI) ត្រូវបានបង្កើតឡើងក្នុងប្រទេសជប៉ុន និងកំពុងបង្កើតឱ្យមានបដិវត្តន៍នៃការធ្វើរោគវិនិច្ឆ័យ សម្រាប់វេជ្ជបណ្ឌិតជាច្រើននៅក្នុងប្រទេស។

. ការតាមដានជំងឺមហារីក ៖ ឧបករណ៍អង់ដូស្កុប (Endoscopes) ត្រូវបានគេប្រើសម្រាប់តាមដានជំងឺមហារីកកម្រិតដំបូង ហើយក្រុមហ៊ុនជប៉ុនកាន់កាប់ចំណែកទីផ្សារចំនួន ៩៨ភាគរយ នៃទីផ្សារពិភពលោក សម្រាប់ឧបករណ៍នេះ។ ប៉ុន្តែការវិនិច្ឆ័យរោគមហារីកតា​មរយៈរូបភាពដែលថតដោយ ម៉ាស៊ីនអង់ដូស្កុប មានការពិបាកខ្លាំង សូម្បីតែគ្រូពេទ្យឯកទេសក៏ទាមទារបទពិសោធន៍យ៉ាងហោចណាស់ ១០ឆ្នាំដែរ។ ខណៈឥឡូវនេះ អាជីវកម្មបង្កើតថ្មីរបស់ជនជាតិជប៉ុន AI Medical Services (AIM) កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជាជំនួយការកំណត់រោគវិនិច្ឆ័យសម្រាប់គ្រូពេទ្យ។

គេបានបង្កើតឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដែលវិភាគរូបភាពក្រពះ និងពោះវៀនធំរបស់អ្នកជំងឺ ដែលត្រូវបានថតដោយម៉ាស៊ីន អង់ដូស្កុប ដើម្បីបង្ហាញពីលទ្ធភាពនៃការវិវត្តន៍ទៅជាជំងឺមហារីកនាពេលអនាគត។ ឧបករណ៍អង់ដូស្កុបបញ្ញាសិប្បនិម្មិត (Endoscopic AI) ត្រូវបានបណ្តុះបណ្ដាលជាមួយនឹងវីដេអូគុណភាពបង្ហាញខ្ពស់ជាង ២០ ម៉ឺន (200,000 high-resolution) នៃក្រពះ និងសរីរាង្គផ្សេងៗ ដែលប្រមូលបានពីស្ថាប័នវេជ្ជសាស្ត្រជាង ១០០ នៅទូទាំងប្រទេសជប៉ុន។ ជាលទ្ធផល វាអាចវិភាគរូបភាព និងវីដេអូ ក្នុងពេលវេលាជាក់ស្ដែង ដោយជួយគ្រូពេទ្យឱ្យបញ្ជាក់ពីតំបន់ ដែលគួរឱ្យសង្ស័យ ខណៈដែលពួកគេធ្វើការពិនិត្យដោយអង់ដូស្កុប។

វេជ្ជបណ្ឌិតធ្វើការវិភាគរូបភាពរាប់ពាន់ជារៀងរាល់ថ្ងៃ ដើម្បីកំណត់ករណីមហារីក ប៉ុន្តែប្រហែល ២០ភាគរយ នៃមហារីកក្រពះដំណាក់កាលដំបូងមិនអាចរកឃើញ។ ការបង្កើតឧបករណ៍នេះមានគោលបំណងកាត់បន្ថយបន្ទុកការងារ ដែលទាក់ទងនឹងការធ្វើរោគវិនិច្ឆ័យដោយរូបភាព និងទិន្ន័យ ព្រមទាំងធ្វើឱ្យមានសុក្រឹតភាពកាន់តែប្រសើរឡើង។ វាអាចវិភាគរូបភាពមួយក្នុងរយៈត្រឹមតែ ០,០២ វិនាទីប៉ុណ្ណោះ ខណៈគ្រូពេទ្យឯកទេស ត្រូវប្រើពេលចំនួន ៤វិនាទី។ វាអាចកំណត់ពីវត្តមាន ឬអវត្តមានៃជំងឺមហារីកជាមួយនឹងភាពត្រឹមត្រូវប្រមាណ ៩៤ ភាគរយ។

យ៉ាងណាក៏ដោយ ការធ្វើរោគវិនិច្ឆ័យចុងក្រោយ នៅតែជាការទទួលខុសត្រូវរបស់គ្រូពេទ្យ។ វេជ្ជបណ្ឌិត Tomohiro Tada ស្ថាបនិកក្រុមហ៊ុន និងជាគ្រូពេទ្យឯកទេសខាងក្រពះ ព្រោះវៀន សង្កត់ធ្ងន់លើការសហការរវាងបញ្ញាសិប្បនិម្មិត (AI) និងគ្រូពេទ្យ ថា អាចបង្កើនភាពត្រឹមត្រូវនៃការរកឃើញជំងឺមហារីក។

2. ការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនផ្តាសាយ ៖ នៅពេលដែលរកមើលសញ្ញានៃជំងឺគ្រុនផ្ដាសាយ ជាធម្មតាវេជ្ជបណ្ឌិតពិនិត្យមើលដុំពកក្នុងបំពង់ក ដែលគេស្គាល់ថាជា Follicles ហើយវាអាចវិវត្តន៍នៅពេលឆ្លងមេរោគ។ អាយរីស (Iris) ដែលជាក្រុមហ៊ុន ចាប់ផ្ដើមដំបូង (Start – up) របស់ជប៉ុន មានគោលបំណងចម្លងជំនាញគ្រូពេទ្យឯកទេស ហើយបង្រៀនបញ្ញាសិប្បនិម្មិត (AI) ឱ្យយល់ដឹងពីជំងឺនេះ ជាមួយនឹងរូបភាពបំពង់កជាង ៥០ម៉ឺន បន្ថែមជាមួយនឹងរូបភាព និងព័ត៌មានជាក់ស្ដែងរបស់អ្នកជំងឺ ដើម្បីធ្វើរោគវិនិច្ឆ័យ។

ឧបករណ៍វេជ្ជសាស្ត្របញ្ញសិប្បនិម្មិត ណូដូកា (nodoca) វិភាគរូបភាពបំពង់ក សីតុណ្ហភាពរាងកាយ និងរោគសញ្ញា ដែលរាយការដោយស្វ័យប្រវត្តិ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺគ្រុនផ្ដាសាយក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ។ មិនដូចការធ្វើតេស្តតាមច្រមុះ តាមបែបប្រពៃណីទេ ណូដូកា មិនតម្រូវឱ្យមានការប្រមូលសំណាកពីអ្នកជំងឺទេ ដោយធានាបាននូវបទពិសោធន៍ថ្មី ដែលគ្មានការឈឺចាប់។

ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Sho Okiyama អ្នកឯកទេសផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ដែលចង់លុបបំបាត់គម្លាតបច្ចេកវិទ្យាក្នុងចំណោមក្រុមគ្រូពេទ្យដោយប្រើថាមពលបញ្ញាសិប្បនិម្មិត (AI)។

. ការស្វែងរកជំងឺបេះដូង ៖ ឧបករណ៍ស្តេតូស្កុបដ៏ទំនើប (Super Stethoscope) ដែលត្រូវបានបង្កើតឡើងដោយ អាជីវកម្មបង្កើតថ្មីមួយទៀត (Start-up) មានឈ្មោះថា Acute Medical Innovation (AMI) មានគោលបំណងជួយគ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យទាំងវត្តមាន និងប្រភេទនៃជំងឺបេះដូង។

ការប្រើឧបករណ៍ចាប់សញ្ញា ដែលអនុវត្តនៅលើទ្រូងរយៈពេលត្រឹមតែ ១០វិនាទី ស្តេតូស្កុបទំនើប នឹងវាស់សំឡេងបេះដូង និងអេឡិចត្រូក្រាម ដោយបញ្ជូនទិន្នន័យ។ ឧបករណ៍នេះ បើកលទ្ធភាពនៃការប្រើប្រាស់ ឧបករណ៍ថែទាំសុខភាពបញ្ញាសិប្បនិម្មិត (AI) ដើម្បីធ្វើការវិនិច្ឆ័យពីចម្ងាយ សម្រាប់ការថែទាំវេជ្ជសាស្ត្រ តាមអ៊ីនធឺណិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...