សាលាបឋមសិក្សាមួយនៅរាជធានីភ្នំពេញ អនុវត្តការដាំបន្លែចម្រុះ ដើម្បីជួយ​សិស្សមានបំណិនដាំដំណាំ និងញ៉ាំបន្លែបៃតងគ្មានជាតិគីមី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

នៅបរិវេណ​ខាងក្រោយ​អគារសិក្សា​ថ្នាក់​ទី​៦​ នៃសាលា​បឋម​សិក្សា​អ្នកឧកញ៉ាមហា​ភក្តី ហ៊ុន នាង ទួល​ទំពូង​ទី២​ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ គេ​នឹង​ឃើញមាន​សួរ​បន្លែ​ជា​ច្រើនរង​​ដែល​ត្រូវ​ដាំដុះ​ដោយ​សិស្សនៃ​សាលា​បឋមសិក្សា​​មួយ​នេះ។ ការ​អនុវត្ត​ដាំបន្លែចម្រុះនេះ គឺដើម្បីបង្រៀនសិស្សដែល​ភាគច្រើន​ជាង​អ្នក​រស់នៅទីក្រុងឱ្យមានបំណិនដាំដំណាំ និងញ៉ាំបន្លែបៃតងគ្មានជាតិគីមី។

លោក ប៉ែន ពុធតារា នាយកសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ទួលទំពូងទី២ មានប្រសាសន៍ថា ការអនុវត្តដាំបន្ថែនៅសាលារៀននេះ សាលា​បានអនុវត្តចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ សម្រាប់សិស្ស​ពីថ្នាក់ទី៤ ដល់ថ្នាក់ទី៦។ លោក ពុធតារា បន្តថា មូលហេតុសាលា​លោក​ដាក់បញ្ចូល​ការដាំបន្លែសម្រាប់សិស្សានុសិស្ស គឺ ទី១.ចង់ឱ្យសិស្សមានបំណិន និងទី២.ចង់ឱ្យសិស្សយល់ដឹងពីអត្ថប្រយោជន៍ នៃការដាំដំណាំ ដើម្បីកាត់បន្ថយថវិកាចំណាយទិញបន្លែពីទីផ្សារ។

លោក ប៉ែន ពុធតារា នាយកសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ទួលទំពូងទី២

ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ចេញ​គោលការណ៍​ណែនាំឱ្យ​សាលារៀន​នីមួយៗ ដាំ​ដុះ​បន្លែចម្រុះ​នៅក្នុង​សាលារៀន ដើម្បី​បង្កើត​អាហារូបត្ថម្ភ​ផង និងជួយសិស្ស​រៀនសូត្រ​ពី​ការងារ​កសិកម្ម​ផង​។ លោក ប៉ែន ពុធតារា មានប្រសាសន៍ថា ទោះជាសាលារៀនលោក​មានទីតាំង​ស្ថិត​នៅក្នុង​ទីក្រុង តែក៏អាចដាំដំណាំ ដាំបន្លែបាន ដោយសារនៅសាលារៀននេះ មានដីទំនេរស្រាប់ ហើយការដាំដំណាំ គឺជាបំណិនជីវិតមួយសម្រាប់ឱ្យសិស្សចេះដាំបន្លែបន្តិចបន្តួច ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន។ “នៅពេលដាំបន្លែបាន គឺមិនចាំបាច់ទិញគេ ព្រោះបន្លែខ្លះនៅ​តាមទីផ្សារ​អាចមានជាតិគីមី ដូច្នេះការ​ដាំបន្លែខ្លួនឯងគឺល្អជាង។ នៅសាលាសិស្សរៀនទ្រឹស្ដី ហើយក៏អនុវត្តសកម្មភាពជាក់ស្ដែង“។

ដំណាំបន្លែ​ដែល​សិស្ស​បាន​ដាំ​នៅ​ក្នុង​សួនបន្លែ គេ​សង្កេត​ឃើញ​មានដូចជា​ ខាត់ណា​, ស្ពៃ​តឿ​,​ ត្រប់, ផ្ទី, ម្ទេស និង​ពោតជាដើម​។ លោក ទេព ណារិទ្ធ ជា​គ្រូ​ទទួលបន្ទុក​បង្រៀន​ផ្នែក​កសិកម្ម នៃសាលា​បឋម​សិក្សា​ អ្នកឧកញ៉ាមហា​ភក្តី ហ៊ុន នាង ទួល​ទំពូង​ទី២ បានឱ្យដឹងថា នៅពេលសាលាបានបង្រៀនសិស្សឱ្យចេះដាំបន្លែធម្មជាតិ អាណាព្យាបាលសិស្សបាន​បង្ហាញ​សេចក្តីសប្បាយរីករាយ ព្រោះទោះជាសាលារៀននៅទីក្រុង ក៏ប៉ុន្តែកូនៗរបស់ពួកគាត់អាចចេះដាំដំណាំដូចកូនអ្នកចម្ការដែរ។

លោក ទេព ណារិទ្ធ ជា​គ្រូ​ទទួលបន្ទុក​បង្រៀន​ផ្នែក​កសិកម្ម នៃសាលា​បឋម​សិក្សា​ អ្នកឧកញ៉ាមហា​ភក្តី ហ៊ុន នាង ទួល​ទំពូង​ទី២

លោក ទេព ណារិទ្ធ បន្ថែមថា ក្រៅពីបង្រៀនសិស្សដាំបន្លែនេះហើយ លោកគ្រូ អ្នកគ្រូ ក៏បង្រៀនឱ្យសិស្សានុសិស្សយល់ដឹងពីបច្ចេកទេសនៃការចិញ្ចឹមត្រី ចិញ្ចឹមមាន់ ទា បន្ថែមទៀត។ ការ​បង្រៀនជំនាញ​កសិកម្ម​នេះ គឺក្នុង​បំណងផ្តល់ចំណេះដឹងដល់សិស្ស​ ដែល​ពួកគេអាចយក​ទៅ​ជួយដល់គ្រួសារ កាត់បន្ថយថវិកាពីការទិញបន្លែត្រីសាច់ពីខាងក្រៅ។

កុមារី អាត ស៊ីវជីង ជាសិស្សថ្នាក់ទី៦ នៃសាលា​បឋម​សិក្សា​ អ្នកឧកញ៉ាមហា​ភក្តី ហ៊ុន នាង ទួល​ទំពូង​ទី២ និយាយថា រូបគេពិតជាសប្បាយចិត្តដែលបានឃើញសាលារៀនរបស់ខ្លួន មានការដាំដុះបន្លែជាច្រើន សុទ្ធតែជាបន្លែធម្មជាតិដែលសង្គមត្រូវការ។ “យើងចាំបាច់ត្រូវតែមានប្រចាំផ្ទះ និងប្រចាំសាលារបស់យើង“។

សិស្សថ្នាក់ទី៦ រូបនេះ បន្ថែមថា កន្លងមក លោកគ្រូ អ្នកគ្រូ តែងតែប្រាប់សិស្សានុសិស្សពីការញ៉ាំបន្លែបៃតង បន្លែដែលមានជីវជាតិល្អ ដើម្បីជំនួយដល់សុខភាព និងមិនប៉ះពាល់ដល់សុខភាព ដោយសារវាជាបន្លែធម្មជាតិ។

ជាមួយគ្នានេះ កុមារា លុន សីលា​ ជាសិស្សថ្នាក់ទី៦ដូចគ្នា លើកឡើងដែរថា ការដាំបន្លែ គឺបាន​ជួយយើងកាត់បន្ថយចំណាយ និងជួយឱ្យយើងទទួលបានបន្លែបៃតងស្រស់ៗ និងគ្មានជាតិគីមី ដែល​ភាគ​ច្រើន​ជាប​ន្លែ​នាំចូលពីក្រៅប្រទេស។ កុមារា លុន សីលា បន្តថា រូបគេចង់ឃើញសាលាដាំដំណាំឱ្យបានច្រើន ព្រោះចង់ឱ្យសិស្សជំនាន់ក្រោយបានស្គាល់ និងចេះដាំបន្លែចម្រុះបៃតងដូចរូបគេដែរ។

ក្នុង​ឆ្នាំ​សិក្សា២០២៤-២០២៥នេះ សាលា​បឋម​សិក្សា​ អ្នកឧកញ៉ាមហា​ភក្តី ហ៊ុន នាង ទួល​ទំពូង​ទី២ មានសិស្ស​សរុប​ចំនួន ៨៧៨នាក់​ ក្នុងនោះ​មានស្រី៤០៤​នាក់ ។ ​គ្រូបង្រៀន​មាន​ចំនួន ៣២​នាក់​, ស្រី ២៦​នាក់ ។ អគារសិក្សាចំនួន ៦ខ្នង សរុប ៣១បន្ទប់រៀន និងមានបន្ទប់ទឹកស្អាតចំនួន ១៦បន្ទប់។

ក្រៅពីការដាំបន្លែ សាលាក៏មានការយកចិត្តទុកដាក់លើបន្ទប់ទឹក ជាពិសេសបន្ទប់ទឹកនារី។ លោក ប៉ែន ពុធតារា បញ្ជាក់បន្ថែមថា ការយកចិត្តទុកដាក់លើបន្ទប់ទឹក គឺជាបញ្ហាសំខាន់បំផុត ប្រសិនបើបន្ទប់ទឹកសាលារៀនមិនស្អាត គឺទី១. ធ្វើឱ្យសិស្សមិនចង់មករៀន ទី២. ធំក្លិន និងប៉ះពាល់សុខភាព។ ដូច្នេះ សាលាតម្រូវឱ្យមានបន្ទប់ទឹកស្អាតទាំងខាងប្រុស និងខាងស្រី ហើយត្រូវមានទឹកគ្រប់គ្រាន់ មានសាប៊ូ មានអ្នកថែទាំ និងចែកវេនកាលវិភាគឱ្យសិស្សជួយសម្អាតជាប្រចាំ ដើម្បីឱ្យបន្ទប់ទឹកស្អាតជាប្រចាំដែរ។

ដើម្បីប្រែក្លាយសាលាបឋម​សិក្សា​ អ្នកឧកញ៉ាមហា​ភក្តី ហ៊ុន នាង ទួល​ទំពូង​ទី២ ឱ្យក្លាយជាសាលាបឋមសិក្សាគំរូ លោក ប៉ែន ពុធតារា មានការប្តេជ្ញាចិត្តចំនួន ៥ចំណុច គឺទី១. ត្រូវអនុវត្តពីខ្លួនឯង ធ្វើជាគំរូគេជាមុនសិន, ទី២. ណែនាំដល់បុគ្គលិកអប់រំឱ្យគោរពបទបញ្ជាផ្ទៃក្នុង អប់រំសិស្សឱ្យគោរពវិន័យសាលា រៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំឱ្យកូនសិស្សបោះចោល​សំរាម​ពាស​វាល​ពាស​កាល, ទី៣. ត្រូវណែនាំសិស្សនូវចំណីអាហារដែលពាក់ព័ន្ធនឹងផាសុខភាពសិស្ស ដើម្បីឱ្យមានសុខភាពល្អ, ទី៤. បំណិនក្រៅម៉ោងសិក្សា មានការដាំបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមកង្កែប និងចិញ្ចឹមត្រី នៅពេលសិស្សធំឡើងអាចរៀនបំណិននៅសាលា ហើយអាចយកទៅអនុវត្តដើម្បីដោះស្រាយជីវភាពជាក់ស្ដែង និង ទី៥. សាលាខិតខំបង្រៀនសិស្សឱ្យបាននិទ្ទេស A B C ឱ្យបានច្រើន ដើម្បីឱ្យសិស្សចាប់យកឱកាសការងារកាន់តែល្អជាងមុន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *