កីឡាការិនីប៊ីយ៉ាការ៉ុម ស្រួង ភាវី ឈ្នះពាន PBA-LPBA Championship នៅកូរ៉េខាងត្បូង

កូរ៉េខាងត្បូង – ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ ផ្នែកកីឡាប៊ីយ៉ាការ៉ុម កីឡាការិនី ស្រួង ភាវី បានប្រកួតឈ្នះពាន PBA-LPBA Championship ២០២៣ កំពុងធ្វើឱ្យមហាជននៅប្រទេសកូរ៉េខាងត្បូង និងនៅកម្ពុជាសាទរយ៉ាងខ្លាំងចំពោះជ័យជម្នះនេះ ។ ភ្លាមៗបន្ទាប់ពីប្រកួតឈ្នះកីឡាការិនីកូរ៉េខាងត្បូង Hyun-ji YONG នៅវគ្គផ្ដាច់ព្រ័ត្រ អ្នកស្រី ស្រួង ភាវី បានបង្ហោះសារលើបណ្តាញសង្គមថា ជ័យជម្នះមួយនេះជានិមិត្តរូបដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា ។

កីឡាការិនី ស្រួង ភាវី បានសរសេរសារបង្ហាញពីភាពរីករាយរបស់ខ្លួនថា  ៖

“ភារីទទួលជ័យជម្នះ និងនាំយកមោទនភាពជូនប្រជាជនកម្ពុជាលើទឹកដីកូរ៉េម្ដងទៀតហើយ ! បើយើងខ្លាំង ធ្វើឱ្យកម្ពុជាខ្លាំង, បើយើងខ្លាំងប្រជាជនយើងក៏ខ្លាំង , បើយើងជាមនុស្សអស្ចារ្យ យើងក៏ធ្វើឱ្យកម្ពុជាអស្ចារ្យ, យើងនឹងជានិមិត្តរូបដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា”

ទន្ទឹមគ្នានេះ កីឡាការិនី ស្រួង ភាវី ក៏បានបង្ហាញពីការយល់ឃើញរបស់ខ្លួនដែរថា ប្រជាជនកូរ៉េខាងត្បូងបានចូលរួមលើកទឹកចិត្ត គោរព ស្រឡាញ់ និងគាំទ្រយ៉ាងខ្លាំងចំពោះការលេងកីឡារបស់អ្នកស្រី ។ តាមរយៈជ័យជម្នះលើកនេះ អ្នកស្រីបានលើកទង់ជាតិកម្ពុជានៅលើទឹកដីកូរ៉េខាងត្បូង ។ ជាមួយគ្នានេះ អ្នកស្រី ភាវី ក៏បានថ្លែងអំណរគុណដល់ប្រជាជនកូរ៉េ ព្រមទាំងលើកទឹកចិត្តឱ្យយុវជនកម្ពុជាត្រូវនាំគ្នាជ្រោងទង់ជាតិកម្ពុជាឡើង ដើម្បីបញ្ជាក់ថា កម្ពុជាយើងអស្ចារ្យ ! កុំនាំគ្នា ជ្រោងដបស្រា ព្រោះបញ្ជាក់ថា កម្ពុជាយើងអន់ថយ ។

សូមជម្រាបថា បច្ចុប្បន្នកីឡាការិនី ស្រួង ភាវី មានអាយុ ៣៤ឆ្នាំ ជាស្ត្រីឆ្នើមកម្ពុជាដែលលេងកីឡាប៊ីយ៉ាការ៉ុមយ៉ាងស្ទាត់ជំនាញ ជាប់ចំណាត់ថ្នាក់លេខ១ នៅប្រទេសកូរ៉េខាងត្បូង និងជាកីឡាការិនីជាប់ចំណាត់ថ្នាក់លេខ២ របស់ពិភពលោក ។ កីឡាការិនី ស្រួង ភាវី មានទឹកដីកំណើតនៅខេត្តត្បូងឃ្មុំ និងបានទៅរស់នៅប្រទេសកូរ៉េខាងត្បូងជាមួយនឹងស្វាមីជនជាតិកូរ៉េ ។ កីឡាការិនី ស្រួង ភាវី បានហាត់លេងកីឡាប៊ីយ៉ាការ៉ុមចាប់តាំងពីឆ្នាំ២០១៤ ព្រមទាំងបានសាងកេរ្តិ៍ឈ្មោះល្បាញល្បីលើប្រភេទកីឡានេះចេញពីទឹកដីកូរ៉េខាងត្បូងទៅកាន់ពិភពលោក ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។