អាស៊ានគ្រុបចូលរួមអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល

អាស៊ានគ្រុប ដែលជាបណ្តុំសាលារៀនឯកជន បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ អាស៊ានគ្រុបបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ, បណ្ណសរសើរ និង អាហារូបករណ៍ ដល់សិស្សានុសិស្សកម្មវិធីសិក្សាភាសាអង់គ្លេសទូទៅគ្រប់កម្រិត ប្រចាំឆ្នាំ២០២៥ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រាជធានីភ្នំពេញ។ កម្មវិធីនេះ មានការចូលរួមពីសំណាក់គណៈគ្រប់គ្រង, លោកគ្រូ-អ្នកគ្រូ, បុគ្គលិកសិក្សា, អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ព្រមទាំង ភ្ញៀវកិត្តិយសចូលរួម យ៉ាងច្រើនកុះករ។

ឯកឧត្ដមបណ្ឌិត ហុង លីម ស្ថាបនិកអាស៊ានគ្រុប និងជាប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផលដែលសាលាសម្រេចបាននាពេលនេះ គឺបង្ហាញយ៉ាងច្បាស់ពីកម្រិតគុណភាព, ប្រសិទ្ធភាព និង ស្ថេរភាពនៃការគ្រប់គ្រងកម្មវិធីសិក្សាភាសាអង់គ្លេស។ លទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា សាលាកំពុងអនុវត្តវិធីសាស្ត្រអប់រំយ៉ាងត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមអភិវឌ្ឍមូលធនមនុស្ស ដែលជាចំណុចអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

បើតាមឯកឧត្តមបណ្ឌិត នៅក្នុងសតវត្សទី២១នេះ ការបង្រៀន និងបណ្ដុះបណ្ដាលភាសាបរទេស ជាពិសេស ភាសាអង់គ្លេស បានក្លាយជាតម្រូវការសំខាន់ សម្រាប់ការកសាងមូលធនមនុស្សដែលមានគុណភាព និងសមត្ថភាពប្រកួតប្រជែង តាមទិសដៅអភិវឌ្ឍ របស់រាជរដ្ឋាភិបាល។

យ៉ាងណា ឯកឧត្តមសូមលើកទឹកចិត្តដល់សិស្សានុសិស្ស បន្តពង្រឹងជំនាញអាន, សរសេរ, និយាយ និងស្តាប់ ដើម្បីធានាថា ចំណេះដឹងភាសាអង់គ្លេស របស់សិស្ស អាចឆ្លើយតបទៅនឹងតម្រូវការនាពេលអនាគត។

បើតាមឯកឧត្តម ហុង លីម អាស៊ានគ្រុប មានសាលារៀនក្រោមចំណុះ ចំនួន៤ គឺ សាលាអន្តរជាតិអាស៊ាន, សាលារៀន ខេមវីសឌឹម, ទារកដ្ឋានអាស៊ានប្រាយឃីដស៍ និង សាលាអន្តរជាតិរ៉េដប្រីជ។

ឯកឧត្តមបញ្ជាក់ថា ការរៀបចំពិធីនេះ បានបង្ហាញយ៉ាងច្បាស់ពីភាពមានវិន័យ, ការប្ដេជ្ញាចិត្ត និង សមត្ថភាពរបស់កុមារ ក្នុងការសិក្សាប្រកបដោយការយកចិត្តទុកដាក់។ ស្ថិតក្នុងបរិបទសកលភាវូបនីយកម្ម, ការប្រើប្រាស់ភាសាអង់គ្លេស បានក្លាយទៅជាជំនាញស្នូល និងជាមធ្យោបាយ សម្រាប់ការបង្កើនចំណេះដឹង, ទំនាក់ទំនង, ការវិភាគ និងការចូលរួមក្នុងសកម្មភាពសង្គមនានា។ ក្រៅពីលទ្ធផលសិក្សាក្នុងថ្នាក់, សិស្សានុសិស្ស ក៏បានបង្ហាញសមត្ថភាព តាមរយៈការចូលរួមប្រឡងនានា ដូចជា ខេម ប្រ៊ីដ ថែស (Cambridge Test), ថូ ហ្វល់ (TOEFL) និង ការប្រកួតគណិតវិទ្យា ដែលទាមទារការគិត, ការវិភាគ, ការដោះស្រាយបញ្ហា និង អនុវត្តចំណេះដឹង ក្នុងបរិយាកាសប្រកួតប្រជែង យ៉ាងពិតប្រាកដ។ សមិទ្ធផល និងការចូលរួមទាំងនេះ បានបញ្ជាក់ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរីកចម្រើនធំធាត់ ក្លាយជាមូលធនមនុស្ស។

ឯកឧត្ដមបណ្ឌិត ហុង លីម អះអាងថា សាលាទាំង ៤ នឹងបន្តលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ដោយផ្តល់ឱកាសសិក្សាបន្ថែម, បណ្តុះបណ្តាលជំនាញថ្មីៗ និងបង្កបរិយាកាសការងារ ដែលសមស្រប ដើម្បីឱ្យគ្រូអាចបន្តបំពេញតួនាទីយ៉ាងពេញលេញ ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស ដើម្បីប្រែក្លាយ ពួកគេទៅជាទំពាំងស្នងឫស្សី។

ឯកឧត្តម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមាតាបិតា និង អ្នកអាព្យាបាលសិស្ស ដែលបានបង្កបរិយាកាសសិក្សាដល់កូនៗ, តាមដានការសិក្សា និងជាពិសេសចំពោះការផ្តល់ទំនុកចិត្តមកលើសាលា។ ឯកឧត្តមបញ្ជាក់ថា ការចូលរួមរបស់លោក លោកស្រី មានប្រសិទ្ធិភាពធំធេង និងគ្រប់គ្រាន់ ដើម្បីធ្វើឱ្យបុត្រធីតា ទទួលបានលទ្ធផលសិក្សាល្អប្រសើរ ឈានទៅរកអនាគតដ៏ត្រចះត្រចង់។

គួរបញ្ជាក់ថា បច្ចុប្បន្ន អាស៊ានគ្រុបមានសាលារៀនចំនួន១៥ទីតាំង នៅក្នុងរាជធានី-ខេត្ត នៃព្រះរាជាណាចក្រ​កម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!