ឧកញ៉ា ប៉ិច បូឡែន ៖ ក្នុងនាមជាអ្នកអប់រំ មិនគ្រាន់តែបង្រៀនសិស្ស​ឱ្យឆ្លងភូមិសិក្សា​ទេ តែត្រូវកំណត់អត្តសញ្ញាណ និង​កសាងអត្តចរិតផ្នត់គំនិត ដល់យុវជនជំនាន់ក្រោយរបស់យើង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងពិធីបើកទិវាចែករំលែក​ចំណេះដឹង​របស់គ្រូបង្រៀន​ប្រចាំ​ឆ្នាំ​លើកទី៧ ក្រោម​ប្រធានបទ “ការគិត​ឡើងវិញ​អំពីការ​បង្រៀន​ដោយ​ផ្តោត​លើនវានុវត្តន៍” រៀបចំ​ឡើង​ដោយ​ ក្រុមហ៊ុន​ វេសឡាញ អេឌ្យូខេសិន គ្រុប កាលពីចុងសប្តាហ៍​កន្លងទៅនេះ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយក និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ នៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បាន​លើកឡើងថា​ ការអប់រំមិនមែនគ្រាន់តែជាការបង្រៀនសិស្សឱ្យ​ឆ្លងផុតការសិក្សាក្នុងថ្នាក់នោះទេ តែសំខាន់ជាងនេះទៅទៀត គឺការកំណត់អត្តសញ្ញាណ កសាងអត្តចរិត និងផ្នត់គំនិតសម្រាប់យុវជនជំនាន់ក្រោយរបស់យើង។ គោលដៅចុងក្រោយនៃការអប់រំ គឺដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។

លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន បានពន្យល់ថា ប្រទេសមួយដែលមានឯករាជ្យ និងទទួលបានការគោរពពីបណ្ដាប្រទេសដទៃ លុះត្រាតែមូលដ្ឋានធនធានមនុស្សរឹងមាំ។ លោកថា ធនធានមនុស្សនេះហើយដែលជួយជំរុញសេដ្ឋកិច្ច ការទូត និងវិស័យយោធាឱ្យ​រីកចម្រើន, គ្រប់វិស័យទាំងអស់នេះ សុទ្ធសឹងតែកើតចេញពីមូលដ្ឋាននៃការអប់រំ។ ដូច្នេះលោកយល់ថា ការអប់រំមិនគ្រាន់តែដើម្បីបង្រៀន​សិស្ស​ឱ្យ​បញ្ចប់ភូមិសិក្សាប៉ុណ្ណោះទេ តែដើម្បីកសាងយុវជនឱ្យ​ក្លាយជាធនធានមនុស្សដែលមាំទាំ ពូកែ មានផលិតភាពខ្ពស់ វាងវៃ ឆ្លាត រហ័ស លឿន និង​ធ្វើ​កិច្ច​បាន​ប្រសើរ​ទៅលើ​មូលដ្ឋានសេដ្ឋកិច្ច កាទូត និងយោធា។

កសាងអត្តសញ្ញាណ និងផ្នត់គំនិតសម្រាប់យុវជនកម្ពុជា

ដើម្បីសម្រេចគោលដៅនេះ លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន បានអះអាងថា យើងចាំបាច់ត្រូវ​បណ្តុះផ្នត់គំនិតយុវជន​កម្ពុជា ឱ្យ​ស្គាល់ថា តើ​គាត់ជានរណា? លើសពីពណ៌សម្បុរជាតិសាសន៍ យុវជន​យើង​គួរ​តែមានភាពមាំទាំផ្លូវចិត្ត មានភាពពូកែវ័យឆ្លាត មានចំណេះដឹងបច្ចេកវិទ្យាខ្ពស់ ពូកែស្រាវជ្រាវ មានអត្តចរិតនៃការយកចិត្តទុកដាក់លើការងារ, លោកថា នេះជាអ្វីដែល​អ្នកអប់រំ​គួរ​នាំគ្នាកសាងអត្តសញ្ញាណដល់យុវជនកម្ពុជា ដោយ​លោកជឿថា កម្ពុជាមានអត្តសញ្ញាណបែបនេះ​រាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែនៅពេល​ដែល​កាលៈទេសៈនយោបាយផ្លាស់ប្តូរជាបន្តបន្ទាប់ ពេលខ្លះ​យើង​មិនដឹងថា ខ្លួន​យើងជានរណា? ដូច្នេះ យើងគួរ​តែយកអត្តសញ្ញាណ​នេះត្រឡប់មកវិញ។

យ៉ាងណាក៏ដោយ ដើម្បីកសាងផ្នត់គំនិតនេះ បើតាម​ប្រសាសន៍របស់​លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន បណ្ដាញសាលារៀនវេស្ទឡាញ បាននិងកំពុង​រៀបចំប្រព័ន្ធអប់រំផ្ទាល់ខ្លួនមួយ ដោយបញ្ចូលកម្មវិធីសិក្សាជាតិ និងកម្មវិធី​សិក្សា​អន្តរជាតិរួមគ្នា។ ប្រព័ន្ធនេះមានគោលបំណងកសាងមុខមាត់ថ្មីរបស់កម្ពុជាតាមរយៈការអភិវឌ្ឍកុមារជំនាន់ក្រោយ ដែលមានភាពជាម្ចាស់ការ និងមានទំនួលខុសត្រូវខ្ពស់ ចាប់តាំងពីវ័យកុមាររហូតដល់ពេញវ័យ។

យុទ្ធសាស្ត្រថ្មីក្នុងការអប់រំ និងការបណ្ដុះបណ្ដាល

លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន បានលើកឡើងថា បណ្តាញ​សាលា​រៀន​វេសឡាញ បានត្រៀម​ខ្លួន​ដើម្បី​ដើរតាមគន្លងអប់រំថ្មី ដែល​នឹង​ដាក់ចេញ​ដោយ​ក្រសួងអប់រំក្នុងពេលខាងមុខនេះ មានគន្លងវិទ្យាសាស្រ្ត គន្លងវិទ្យាសាស្រ្ត​សង្គម និងគន្លង​វិជ្ជាជីវៈ។ ក្នុងនោះ​សិស្សពីថ្នាក់ទី៧ ដល់ទី៩ សាលា​នឹង​ធ្វើ​ការ​កំណត់នូវទេពកោសល្យ និង​ចំណេះដឹងរបស់​ពួកគេ​ឱ្យ​ច្បាស់ ហើយ​អាច​នឹង​មានការបំបែកកម្រិតថ្នាក់ជាបីគន្លង​នៅពេល​ពួកគេ​ឡើង​ដល់ថ្នាក់ទី១០ ដែលមានវិទ្យាសាស្រ្ត​ពិត ​វិទ្យាសាស្រ្តសង្គម និងគន្លងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្រសួងអប់រំ និងក្រសួងការងារបានរៀបចំឡើង។ “ប្រសិន​បើ​សិស្ស​មានទេពកោសល្យ បំណិនជំនាញ ដោយសារគាត់ទន្ទេញមេរៀនពិបាកចាំ តែគាត់ពូកែធ្វើ ដូច្នេះពេលហ្នឹងអាចនឹងមានកម្រិតវិទ្យាល័យ​បែបបណ្តុះបណ្តាលបច្ចេកទេស នៅ​ក្នុងកម្រិតណាមួយ…”។

ជាមួយ​គ្នា​ដើម្បីអភិវឌ្ឍសិស្ស​ឱ្យ​ទទួលបានជោគជ័យ សាលាក៏​​នឹងពិនិត្យ​​មើលសិស្ស​ចាប់តាំងពីថ្នាក់បឋមសិក្សា​ទៅ ដោយ​បណ្តាញ​សាលា​រៀនវេសឡាញន៍ បាន​អនុវត្ត​ចាប់តាំងពីឆ្នាំ២០២៥តទៅ ក្នុង​ន័យជួយ​សិស្សឱ្យទទួលបាននិទ្ទេស​ល្អ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ពោល​គឺ​សិស្សនៃបណ្តាញ​សាលា​រៀនវេសឡាញ ពួកគេ​នឹងទទួល​បានកម្រិតនិទ្ទេស C ឡើង ជាមួយ​ជំនាញភាសាអង់គ្លេសស្ទាត់ជំនាញ ចេះភាសាចិនប្រើប្រាស់បាន និងមានចំណេះដឹងបច្ចេកវិទ្យា។

ហេតុនេះហើយ នៅ​ក្នុង​កំណែទម្រង់​កម្មវិធី​សិក្សា​របស់បណ្តាញ​សាលា​រៀនវេសឡាញន៍បច្ចុប្បន្ន គឺមាន​ការ​ដាក់បញ្ចូល​ភាសាចិន​តាំងពីថ្នាក់មត្តេយ្យ ហើយ​ក៏​មាន​ការ​ចាប់ផ្តើម​ជា​បណ្តើរៗ​នូវ​ប្រព័ន្ធអប់រំ​ចំណេះទូទៅ ៣ភាសា មាន​ភាសាខ្មែរ អង់គ្លេស និងចិន, ហើយ​ដើម្បីបំពេញ​នូវ​បំណិនជំនាញ​មួយ​ដែលសិស្ស​ត្រូវការសម្រាប់ជីវិតរបស់ពួកគេនៅថ្ងៃអនាគត ទាំងការសិក្សា និង​ការងារ យើងបានដាក់បន្ថែម​នូវ​កម្មវិធីអន្តរជាតិចំនួន៣ជាគោលរួមមានចំណេះដឹងហិរញ្ញវត្ថុ ភាពជាអ្នកដឹកនាំ និងបច្ចេកវិទ្យា។

“យើងជំរុញ​ភាសាអង់គ្លេស​ឱ្យ​ល្អបំផុត ដើម្បីគាត់អាចទៅរៀននៅក្រៅប្រទេស​ក៏បាន ហើយ​ក្នុងនោះ​យើង​ក៏​ត្រៀម​លក្ខណៈ​ក្នុងការ​បង្រៀនមុខវិជ្ជាគណិតវិទ្យា និង​វិទ្យាសាស្រ្ត​ជាភាសាអង់គ្លេសបន្ថែម ដើម្បី​ឱ្យ​សិស្ស​អាច​ត្រៀម​លក្ខណៈ​ទៅ​រៀន​នៅ​ក្រៅប្រទេស​បាន…”

យ៉ាងណាក៏ដោយ តាមរយៈកំណែទម្រង់នេះ លោកឧកញ៉ា ប៉ិច បូឡែន ជឿជាក់ថា នឹងធ្វើ​យុវជនកម្ពុជា​ជំនាន់ក្រោយ​ពូកែ ឆ្លាតវៃ មានចំណេះដឹងអាច​ប្រកួតប្រជែងជាមួយបរទេសបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *