ភ្នំពេញ – លោកជំទាវវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ កន្លងទៅការងារសុខភាពសិក្សាបានអនុវត្តជាជំហានៗ ស្របតាមយុទ្ធសាស្ត្រនានានៃគោលនយោបាយជាតិស្តីពីសុខភាពសិក្សា ការវិវត្តសេដ្ឋកិច្ច និងសង្គម។ ដោយឡែកការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ បានចាប់ផ្ដើមសាកល្បងនៅសាលាបឋមសិក្សាចតុមុខ កំពុងពង្រីកជាបណ្ដើរៗ ទៅដល់សាលា រៀនគោលដៅដទៃទៀត ដោយផ្តោតជាចម្បងលើសំណុំសកម្មភាព ៩ចំណុចសំខាន់ៗ ។

១. ការអភិវឌ្ឍកបខណ្ឌច្បាប់និងយន្តការ ៖ ការងារផ្ដោតលើការបង្កើតនិងពង្រឹងគណៈកម្មការសុខភាពសិក្សាដោយមានសមាសភាពពាក់ព័ន្ធចូលរួម, រៀបចំបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាដោយដាក់បញ្ចូលការងារសុខភាពសិក្សា, រៀបចំក្រុមប្រឹក្សាកុមារដោយមានភារកិច្ចការងារសុខភាពសិក្សា, និងចាត់តាំងគ្រូទទួលបន្ទុកសុខភាពសិក្សាប្រចាំការនៅបន្ទប់សុខភាពជាដើម។
២. ការលើកកម្ពស់សុខភាពចាំបាច់ដល់អ្នកសិក្សានិងបុគ្គលិកអប់រំ ៖ ការងារផ្តោតលើការរៀបចំឱ្យមានបន្ទប់សុខភាពនិងមានបរិក្ខារដំណើរការចាំបាច់រួមទាំងសម្ភារៈសង្គ្រោះបឋម, ផ្តល់ថ្នាំទម្លាក់ដង្កូវព្រូន និងថ្នាំបង្ការនានាតាមកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ, រៀបចំការពិនិត្យសុខភាព កាយសម្បទា ស្ថានភាពអាហារូបត្ថម្ភ គំហើញ កម្លាំងឮ មាត់ធ្មេញ។

៣. ការលើកកម្ពស់ការផ្តល់អាហារូបត្ថម្ភ ៖ ការងារផ្តោតលើការរៀបចំអាហារដ្ឋាននិងកន្លែងលក់ដូរចំណីអាហារស្របតាមការណែនាំរបស់ក្រសួង, ហាមឃាត់ការលក់ដូរចំណីអាហារដែលប៉ះពាល់ដល់សុខភាពអ្នកសិក្សា, រៀបចំឱ្យមានសួនបន្លែវិលជុំ។
៤. ការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ៖ ការងារផ្តោតលើរៀបចំឱ្យមានទឹកសម្រាប់ទទួលទាននិងបណ្តាញទឹកស្អាតប្រើប្រាស់, រៀបចំបង្គន់អនាម័យនិងបង្គន់នោមប្រើប្រាស់បានគ្រប់វេណសិក្សា, រៀបចំកន្លែងលាងសម្អាតដៃតាមតម្រូវការជាក់ស្ដែងដោយមានទឹកនិងសាប៊ូជាប់ជាប្រចាំ, គ្រប់គ្រងសំរាម ឬកាកសំណល់ផ្សេងៗបានត្រឹមត្រូវ ព្រមទាំងមានសុវត្ថិភាពនិងបរិស្ថានស្អាត។
ទន្ទឹមគ្នានេះ គ្រឹះស្ថានសិក្សាត្រូវរៀបចំអាហារដ្ឋាននិងកន្លែងលក់ដូរចំណីអាហារស្របតាមការណែនាំរបស់ក្រសួង ហាមឃាត់ការលក់ដូរចំណីអាហារដែលប៉ះពាល់ដល់សុខភាពអ្នកសិក្សា រៀបចំឱ្យមានសួនបន្លែវិលជុំ ។
៥. ការលើកកម្ពស់បរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព ៖ ការងារផ្ដោតលើការរៀបចំសួនផ្កា ដើមរុក្ខជាតិសម្រាប់លម្អនិងយកម្លប់, រៀបចំទីលានហាត់ប្រាណ កន្លែងលេងកីឡា កន្លែងលេងកំសាន្តសម្រាប់សិស្ស, តុបតែងលម្អទីធ្លាសមរម្យប្រកបដោយទេសភាពគួរជាទីទាក់ទាញ រៀបចំសញ្ញាសុវត្ថិភាព និងបង្ការគ្រោះថ្នាក់នានា ។

៦. ការលើកកម្ពស់សន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងគ្រឹះស្ថានសិក្សា ៖ ការងារផ្តោតលើការរៀបចំយាមច្រកចេញចូលគ្រប់ពេលម៉ោងសិក្សា រៀបចំកសាងឬជួសជុលទ្វាររបង កន្លែងផ្ញើយានយន្តសមរម្យ, រៀបចំបំពង់ពន្លត់អគ្គីភ័យ ស្លាកសញ្ញាហាមឃាត់ពិសាបារី គ្រឿងស្រវឹង សារអប់រំគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងលេខទូរស័ព្ទទាក់ទងអ្នកពាក់ព័ន្ធសម្រាប់ចុះអន្តរាគមន៍បន្ទាន់, សហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើចរាចរណ៍ពេលសិស្សចេញទៅផ្ទះ។
៧. ការលើកកម្ពស់ការអប់រំសុខភាព ៖ ការងារផ្តោតលើការរៀបចំផែនការបង្រៀននិងកាលវិភាគបង្រៀនមុខវិជ្ជា “អប់រំសុខភាព“ ១ម៉ោង/សប្តាហ៍, សហការអប់រំផ្សព្វផ្សាយសារអប់រំសុខភាពសាធារណៈដទៃទៀត។
៨. ការលើកកម្ពស់ការអនុវត្តបំណិនសុខភាព ៖ ការងារផ្ដោតលើការរៀបចំឱ្យមានការអនុវត្តការលាងសម្អាតដៃនិងដុសសម្អាតធ្មេញ ដើម្បីបណ្តុះទម្លាប់ស្អាត រៀបចំការហាត់ប្រាណបានទៀងទាត់តាមកាលវិភាគនៃថ្នាក់នីមួយៗ ដើម្បីឱ្យរាងកាយបានរឹងមាំ, រៀបចំការលាងសម្អាតបង្គន់អនាម័យ កន្លែងលាងសម្អាតដៃ និងទីតាំងផ្សេងទៀតជាប្រចាំថ្ងៃ, រៀបចំការទុកដាក់សំរាមនិងកាកសំណល់នានាឱ្យបានត្រឹមត្រូវជាប្រចាំ។

៩- ការលើកកម្ពស់ការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ៖ ការងារផ្ដោតលើការសហការជាមួយអ្នកពាក់ព័ន្ធក្នុងការចូលរួមសកម្មភាពលើកកម្ពស់សុខភាពសិក្សា ពិសេសការ បំពេញភារកិច្ចបានពេញលេញនៃគណៈកម្មការសុខភាពសិក្សាតាមគ្រឹះស្ថានសិក្សា។
ជុំវិញកិច្ចការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទជំងឺកូវីដ-១៩ ក្រសួងបានចាត់ទុកការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទនេះ ជាកត្តាធានាដល់សុវត្ថិភាព សុខភាព និងអាយុជីវិតសម្រាប់អ្នកសិក្សានិងបុគ្គលិកអប់រំ។ ដើម្បីមានសុវត្ថិភាពនិងសុខភាពក្នុងបរិបទន ការរាតត្បាតជំងឺកូវីដ-១៩នេះ គ្រប់អង្គភាព គ្រឹះស្ថានសិក្សា និងបុគ្គលម្នាក់ៗត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានអនាម័យជាប្រចាំ ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 10/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...
អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...
ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ IUHW ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2026
សាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នាំទី១ និងឆ្នាំទី២ ផ្នែកវេជ្ជសាស្ត្រ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2026
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...






























