ភ្នំពេញ – ជំងឺរាតត្បាតកូវីដ១៩ ជាសកលបានធ្វើឱ្យមានការបិទគ្រឹះស្ថានអប់រំយ៉ាងច្រើននៅជុំវិញពិភពលោក។ ហេតុការណ៍នេះ បណ្តាលឱ្យមានភាពតានតឹងចំពោះ សិស្ស ឪពុកម្តាយ និងគ្រូបង្រៀន។ នៅពេលដែលស្ថានការណ៍កាន់តែអាក្រក់ទៅៗ ចាំបាច់ត្រូវសម្រេចចិត្តផ្លាស់ប្តូរបរិយាកាសសិក្សា និងតួនាទីគ្រូបង្រៀន ដោយការប្រើប្រាស់បច្ចេកវិទ្យាវិញ។
តើគ្រូបង្រៀនសម័យទំនើបមានតួនាទីអ្វីខ្លះ?
បើតាមទស្សនាវដ្តីអនឡាញ The Freeman Online សព្វថ្ងៃនេះ គ្រូបង្រៀនមានតួនាទីខុសគ្នាបន្តិច មុនពេលមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ព្រោះគ្រូបង្រៀនមិនត្រឹមតែអប់រំ និងផ្តល់ចំណេះដឹងដល់សិស្សប៉ុណ្ណោះទេ តែតួនាទីគ្រូបង្រៀនយុគ្គសម័យទំនើបមានច្រើនជាងនេះ ដោយរួមមាន៖
ទី១. អ្នកគ្រប់គ្រង ៖ តាមពិតទៅគ្រូបង្រៀនមានតួនាទីក្នុងការគ្រប់គ្រងសកម្មភាពក្នុងថ្នាក់, លើសពីនេះ គ្រូបង្រៀនក៏ជាអ្នកសម្រេចចិត្តលើកិច្ចការអ្វីមួយដែលសិស្សគួរធ្វើ ក៏ដូចជាការដោះស្រាយសម្ភារៈបណ្តុះបណ្តាល ។ នៅពេលផ្តល់ចំណេះដឹងថ្មីៗដល់សិស្ស គ្រូត្រូវប្រើប្រាស់បទពិសោធន៍ និងសមត្ថភាព ក្នុងជួយជំរុញទឹកចិត្តសិស្ស ក្នុងការរៀនពីអ្វីដែលថ្មីៗ។

ទី២. អ្នកលើកទឹកចិត្ត ៖ នៅពេលដែលសិស្សជួបបញ្ហានៅក្នុងការសិក្សា គ្រូបង្រៀនមានតួនាទីសំខាន់ក្នុងការផ្តល់ជំនួយដល់ពួកគេ តាមរយៈការលើកទឹកចិត្ត ឬក៏អាចផ្តល់នូវតម្រុយបន្តិច។ ជាមួយគ្នានេះ នៅពេលសិស្សមិនដឹងថា ត្រូវនិយាយអ្វី ឬធ្វើអ្វីបន្ទាប់ គ្រូបង្រៀនក៏មានតួនាទីក្នុងការប្រាប់ពួកគេពីវិធីដែលត្រូវធ្វើផងដែរ។
ទី៣. ប្រភពចំណេះដឹង ៖ គ្រូបង្រៀន គឺជាប្រភពចំណេះដឹងសម្រាប់សិស្ស នៅពេលពួកគេត្រូវការជំនួយចាំបាច់ បើទោះបីជាប្រព័ន្ធអ៊ីនធឺណេត ត្រូវបានគេចាត់ទុកថា ជាលំហូរចំណេះដឹងដ៏ធំសម្បើមក៏ដោយ ប៉ុន្តែក៏មិនអាចជំនួសគ្រូនៅក្នុងថ្នាក់នោះទេ។
ទី៤. អ្នកវាយតម្លៃ ៖ ទិដ្ឋភាពសំខាន់មួយទៀតនៃទំនួលខុសត្រូវរបស់គ្រូបង្រៀន គឺត្រូវវាយតម្លៃស្ថានភាពសិក្សារបស់សិស្សខ្លួនជាប្រចាំ ។ គ្រូបង្រៀន ត្រូវតែផ្តល់មតិកែលម្អ និងផ្តល់ការកែតម្រូវសម្រាប់ភាពល្អរបស់សិស្ស ។ បច្ចេកទេសវាយតម្លៃប្រើដើម្បីយល់ថា តើសិស្សទទួលយកព័ត៌មានបានត្រឹមត្រូវឬអត់? ក្នុងពេលដំណាលគ្នា តួនាទីរបស់អ្នកវាយតម្លៃអនុញ្ញាតឱ្យគ្រូកែកំហុសរបស់សិស្ស។

ទី៥. អ្នកសម្របសម្រួល ៖ ការសម្របសម្រួល ប្រហែលជាតួនាទីដ៏សំខាន់ និងទាមទារបំផុតដែលគ្រូបង្រៀនត្រូវអនុវត្ត។ ជារឿយៗ ភាពជោគជ័យក្នុងការសិក្សារបស់សិស្ស គឺអាស្រ័យទៅលើការរៀបចំគុណភាពនៃសកម្មភាពបណ្តុះបណ្តាល។ នេះមានសារៈសំខាន់ណាស់សម្រាប់សិស្សចូលរៀននៅសាលា មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ដើម្បីដើរតាមគន្លងជាក់លាក់មួយក្នុងការសិក្សារបស់ពួកគេ។ អ្នកសម្របសម្រួលផ្តល់ការណែនាំ និងបង្កើតគោលបំណងសិក្សា។ ហើយគ្រូជាអ្នករៀបចំ និងគ្រប់គ្រងដំណើរការទាំងអស់នៅក្នុងថ្នាក់រៀន។ ដូចនេះ គ្រូបង្រៀន តែងតែប្រមូលកិច្ចការដែលបានបញ្ចប់ និងផ្តល់មតិកែលម្អ។
ទី៦. អ្នកចូលរួម ៖ បរិយាកាសនៅក្នុងថ្នាក់រៀន ភាគច្រើនអាស្រ័យទៅលើអ្វីដែលគ្រូបង្រៀនធ្វើ និងរបៀបដែលសិស្សធ្វើ។ ជាឧទាហរណ៍ ដើម្បីបង្កើតបរិយាកាសមិត្តភាព និងផាសុកភាព គ្រូបង្រៀនអាចចូលរួមក្នុងសកម្មភាពជាមួយសិស្ស ប៉ុន្តែគ្រូបង្រៀនគួរតែចៀសវាងការបំពេញកិច្ចការបានល្អជាងសិស្សខ្លួន ការធ្វើបែបនេះ គឺដើម្បីអនុញ្ញាតឱ្យសិស្សបានបង្ហាញពីជំនាញ និងចំណេះដឹងរបស់ពួកគេ។
ទី៧. អ្នកណែនាំ ៖ សិស្សតែងតែត្រូវការដំបូន្មាន និងការណែនាំរបស់គ្រូជាចម្បង នៅពេលដែលពួកគេធ្វើការលើគម្រោងអ្វីមួយ ។ តួនាទីបែបនេះ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការផ្តល់ឱ្យសិស្សម្នាក់ៗនូវការយកចិត្តទុកដាក់ដោយមិនបែងចែក ។ តាមរយៈការសិក្សាពីតម្រូវការសិក្សារបស់សិស្ស និងគម្លាតចំណេះដឹង គ្រូបង្រៀនអាចកែលម្អដំណើរការបណ្តុះបណ្តាលសម្រាប់ពួកគេបាន។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលមិនត្រូវធ្វើឱ្យអ្នកសិក្សាពឹងផ្អែកខ្លាំងពេកលើជំនួយរបស់គ្រូនោះឡើយ ពោលគឺពួកគេគួរតែស្វ័យភាពដោយខ្លួនឯង៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2025
ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online
សាកលវិទ្យាល័យបច្ចេកវិទ្យា និងសហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃគ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ជាការចូលរួមចំណែកសម្រាលបន្ទុក និងជាការដឹងគុណដល់វីរៈយោធិនកម្ពុជា ដែលបានពលីជីវិត ឬបាត់បង់លទ្ធភាពក្នុងអាជីពដោយសារតែរងរបួសផ្តើមចេញពីការឈ្លានពាននៅតាមតំបន់ជាយដែនខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ SUSTech ប្រទេសចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...
អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2024
ជាឱកាសសម្រាប់និស្សិតដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យ Totonto ប្រទេសកាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាសជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...
អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2023
សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេសដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានទាំងកម្ពុជាផង...
ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និងការបង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/02/2026
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...
ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...





























