អ្នកស្រី គីម ស៊ីដដាវីស ៖ មូលហេតុទាំង ៧ ធ្វើឱ្យមនុស្សផ្លាស់ប្ដូរខ្លួនឯង

ភ្នំពេញ – មនុស្សមិនតិចទេដែលឆ្ងល់និងឈឺចាប់ដោយការផ្លាស់ប្តូររបស់អ្នកដទៃ មិនថាម្នាក់នោះជាដៃគូស្នេហា ជាមិត្តភក្ដិ ឬជាសាច់ញាត្តិបងប្អូននោះទេ ។ អ្នកស្រី គីម ស៊ីដដាវីស អ្នកអភិវឌ្ឍន៍ធនធានមនុស្សបានបង្ហាញហេតុផលចំនួន ៧ចំណុច ធ្វើឱ្យមនុស្សមិនទទួលរងការឈឺចាប់រាល់ពេលជួបរឿងរ៉ាវផ្លាស់ប្តូរ ឬការប្រែប្រួលចិត្តទាំងឡាយក្នុងដំណើរជីវិត ។

១. ពេលវេលា ៖ វាជារឿងធម្មតាសម្រាប់មនុស្សទាំងអស់គ្នា ម្នាក់ៗត្រូវផ្លាស់ប្តូរខ្លួនឯងតាមរយៈពេលវេលា ដោយសារតែនៅក្នុងការពិត វានឹងគ្មានអ្វីដែលអាចរារាំងអ្វីគ្រប់យ៉ាងឱ្យជាប់គាំងនៅកន្លែងដដែលបានទេ សូម្បីតែអារម្មណ៍ រួមទាំងការចងចាំផ្សេងៗ របស់មនុស្សផងដែរ ។

២. អតីតកាលដែលមិនគួរចងចាំ ៖ អតីតកាលដែលមានចំណែកធ្វើឱ្យមនុស្សផ្លាស់ប្តូរ គឺជាអតីតកាលដែលវាប៉ះពាល់ផ្លូវចិត្តពួកគេខ្លាំង ឈឺចាប់រហូតមិនចង់ជួប ។ មនុស្សព្យាយាមជម្នះចិត្ត ដើម្បីផ្លាស់ប្តូរខ្លួនទៅជាមនុស្សថ្មី និងកាន់តែរឹងមាំ ។

៣. សង្គមជុំវិញខ្លួន ៖ មនុស្សគ្រប់គ្នាត្រូវតែសម្របខ្លួនទៅនឹងបរិស្ថាន និងសង្គមជុំវិញដើម្បីទទួលបានការរស់នៅមួយដែលមានភាពងាយស្រួល ។ ទាំងអស់នោះ គឺជាឥទ្ធិពលចម្បងដែលរួមចំណែកក្នុងការផ្លាស់ប្តូរខ្លួនឯងពីអ្វីដែលពួកគេធ្លាប់មាន និងអ្វីដែលធ្លាប់ធ្វើ ដើម្បីចុះសម្រុងជាមួយអ្នកដទៃ ហើយរស់នៅដោយគ្មានបញ្ហា ។

៤. ពាក្យសម្តីរបស់អ្នកដទៃ ៖ វាជារឿងដែលមិនអាចបដិសេធបានទេ ថាពាក្យសម្ដីដែលអ្នកដទៃនិយាយមានឥទ្ធិពលលើខ្លួនឯង ។ អាចអ្នកខ្លះនិយាយទៅមានឥទ្ធិពលច្រើន ឯអ្នកខ្លះនិយាយទៅមានឥទ្ធិពលតិច អាស្រ័យទៅលើភាពសំខាន់របស់បុគ្គលម្នាក់នោះ និងភាពឈឺចាប់ដែលអ្នកធ្លាប់ទទួលបាន ។

៥. ចាប់ផ្តើមមានស្នេហា ៖ ស្នេហាអាចថាមពលវិជ្ជមានដែលរួមចំណែកធ្វើឱ្យមនុស្សចង់ផ្លាស់ប្តូរខ្លួនឯងតាមរបៀបដែលប្រសើរជាងមុន និងសមរម្យសម្រាប់មនុស្សនៅចំពោះមុខពួកគេ ។

៦. ការឈឺចាប់ ៖ ជាញឹកញាប់ការឈឺចាប់អាចបង្កើតភាពរឹងប៉ឹងនៅក្នុងចិត្តរបស់អ្នក ហើយត្រូវបានផ្លាស់ប្តូរ ឱ្យក្លាយជាមនុស្សថ្មីដែលល្អប្រសើរ និងរ៉ឹងប៉ឹងជាងមុនដែលមិនធ្លាប់មានពីមុនមក ។

៧. មហិច្ឆតា ឬបំណងប្រាថ្នាចង់បានអ្វីមួយ ៖ ជារឿយៗនៅពេលដែលចង់បានអ្វីមួយពេកធ្វើឱ្យអ្នកព្យាយាមធ្វើគ្រប់បែបយ៉ាង ប្តូរខ្លួនឯងឱ្យទៅជាមនុស្សមួយផ្សេង ដើម្បីធ្វើយ៉ាងណាចាប់យកគោលដៅនោះឱ្យបាន រហូតដល់ភ្លេចគិតអំពីមូលដ្ឋាននៃការពិតរបស់ខ្លួនឯង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។