ភាពខុសគ្នា៦ចំណុច រវាងបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនចេះរៀន (Machine Learning)

ក្នុងរយៈពេលប៉ុន្មានទសវត្សន៍ចុងក្រោយនេះ ភាពខុសគ្នារវាងបញ្ញាសិប្បនិម្មិត (Artificial Intelligence) និងម៉ាស៊ីនចេះរៀន (Machine Learning) បានក្លាយជាប្រធានបទមួយដ៏ពេញនិយមហើយបានលើកមកពិភាក្សាច្រើនអំពីការប្រើប្រាស់របស់បច្ចេកវិទ្យាទាំងពីរនេះ។

តាមការសិក្សារកឃើញថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនចេះរៀន (ML) ជួយសម្រួលដល់ដំណើរការវិភាគទិន្នន័យធំ និងមានភាពស្មុគស្មាញ ដែលជំរុញឱ្យការសម្រេចចិត្តកាន់តែប្រសើរឡើង, បង្កើតការណែនាំ និងការយល់ដឹងក្នុងពេលវេលាជាក់ស្តែង និងផ្តល់ការព្យាករដ៏ត្រឹមត្រូវ ទើបជាហេតុធ្វើឱ្យយើងសង្កេតឃើញថា មនុស្សប្រើប្រាស់ពាក្យទាំងពីរនេះជំនួសគ្នានៅរាល់ពេលមានការពិភាក្សាអំពីទិន្នន័យធំ, ការវិភាគទិន្នន័យ, ការព្យាករ ឬក៏ប្រធានទាក់ទងនឹងបរិវត្តកម្មឌីជីថលជាដើម។

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence)

ភាពច្របូកច្របល់ និងភាពមិនច្បាស់លាស់នេះ គឺអាចយល់បានដោយសារបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនចេះរៀន (ML) មានទំនាក់ទំនងជិតស្និតនឹងគ្នា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាដែលកំពុងពេញនិយមទាំងពីរនេះនូវតែមានភាពខុសគ្នា ប្រសិនបើយើងនិយាយពីវិសាលភាព និងកម្មវិធីចម្បងរបស់បច្ចេកវិទ្យាទាំងពីរនេះ។

បើតាមមជ្ឈមណ្ឌលកម្ពុជា ៤.០ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាផ្នែកមួយ នៃវិទ្យាសាស្ត្រកុំព្យូទ័រដែលអនុញ្ញាតឱ្យម៉ាស៊ីន ឬកម្មវិធីកុំព្យូទ័រអាចសិក្សានិងអនុវត្តកិច្ចការ ដែលជាធម្មតាទាមទារភាពវៃឆ្លាតរបស់មនុស្ស ដូចជា អាចមើល, យល់, អាចឆ្លើយតបទៅនឹងភាសារបស់មនុស្ស, អាចវិភាគទិន្នន័យ, អាចព្យាករណ៍ និងផ្តល់ការណែនាំជាដើម។ បច្ចេកវិទ្យានេះ សំដៅដល់បណ្ដុំ នៃបច្ចេកវិទ្យាដែលត្រូវបានអនុវត្តនៅក្នុងប្រព័ន្ធមួយ ដើម្បីឱ្យវាចេះសិក្សាវែកញែក និងធ្វើសកម្មភាពដើម្បីដោះស្រាយបញ្ហាស្មុគស្មាញណាមួយ។ បញ្ញាសិប្បនិម្មិត (AI) មិនត្រូវបានកំណត់ត្រឹមតែម៉ាស៊ីនចេះរៀនប៉ុណ្ណោះទេ ប៉ុន្តែបច្ចេកវិទ្យានេះក៏រួមបញ្ចូលសំណុំរងដទៃទៀត ដូចជា Object detection, រ៉ូបូត, ដំណើរការភាសាបែបធម្មជាតិ និងការសិក្សាស៊ីជម្រៅជាដើម។

ចំណែក ម៉ាស៊ីនចេះរៀន (Machine Learning) វិញ សំដៅដល់មូលដ្ឋានគ្រឹះ នៃការសិក្សាអំពីក្បួនដោះស្រាយ និងគំរូស្ថិតិដែលម៉ាស៊ីនប្រើប្រាស់ ដើម្បីអនុវត្តការងារជាក់លាក់ណាមួយ។ ម៉ាស៊ីនសិក្សា គឺជាសំណុំរងមួយនៃបញ្ញាសិប្បនិម្មិត (AI) ដែលអាចឱ្យម៉ាស៊ីន ឬប្រព័ន្ធសិក្សានិងកែលម្អដោយស្វ័យប្រវត្តិពីបទពិសោធន៍ពីមុនមក។ បច្ចេកវិទ្យានេះ ប្រើប្រាស់ក្បួនដោះស្រាយក្នុងការកំណត់សម្គាល់ពីលំនាំ នៃទិន្នន័យ និងសិក្សាពីទិន្នន័យ ដែលនាំទៅការបង្កើតគំរូម៉ាស៊ីនចេះរៀន ដើម្បីធ្វើការព្យាករថ្មីលើទិន្នន័យ ឬលើសំណុំទិន្នន័យស្រដៀងគ្នា។ គំរូម៉ាស៊ីនចេះរៀន អាចព្យាករណ៍មានភាពច្បាស់លាស់ និងជាក់លាក់បាន អាស្រ័យទៅលើរបៀបដែលក្បួនដោះស្រាយត្រូវបានបណ្តុះបណ្តាលជាមួយទិន្នន័យប្រកបដោយប្រសិទ្ធភាពផងដែរ។ ដូច្នេះ ការប្រើប្រាស់ទិន្នន័យកាន់តែច្រើននឹងអាចទទួលបាននូវគំរូម៉ាស៊ីនចេះរៀនកាន់តែល្អ។

ខាងក្រោមនេះ ជាភាពខុសគ្នាចំនួន៦ចំណុច រវាងបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនសិក្សា (ML) រួមមាន៖

ទី១. បញ្ញាសិប្បនិម្មិត (AI) សំដៅដល់បណ្ដុំ នៃបច្ចេកវិទ្យាដែលត្រូវបានអនុវត្តនៅក្នុងប្រព័ន្ធមួយ ដើម្បីអនុញ្ញាតឱ្យម៉ាស៊ីនអាចបំពេញកិច្ចការងារស្រដៀងនឹងមនុស្ស។ ចំណែក ម៉ាស៊ីនចេះរៀន (ML) ជាសំណុំរងនៃបញ្ញាសិប្បនិម្មិត ដែលប្រើគំរូស្ថិតិ ដើម្បីអនុញ្ញាតឱ្យម៉ាស៊ីនបង្កើតបានគំរូម៉ាស៊ីនចេះរៀនមួយដ៏ល្អប្រសើរជាមួយទិន្នន័យបណ្តុះបណ្តាលដែលផ្តល់ឱ្យ។

ទី២. បញ្ញាសិប្បនិម្មិត (AI) ផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពសិក្សា រួមជាមួយនិងសមត្ថភាពគិត ចំណែកម៉ាស៊ីនចេះរៀន (ML) ផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពសិក្សា។

ទី៣. បញ្ញាសិប្បនិម្មិត (AI) ត្រូវការជំនាញសំខាន់ៗ ដូចជា ការរចនាកម្មវិធី, ការដោះស្រាយបញ្ហា, វិទ្យាសាស្ត្រទិន្នន័យ, ម៉ាស៊ីនចេះរៀន, data mining និងជំនាញទាក់ទងនឹងរ៉ូបូតជាដើម។ ចំណែក ម៉ាស៊ីនចេះរៀន (ML) ត្រូវការជំនាញសំខាន់ៗ ដូចជា ចំណេះដឹងពីគណិតវិទ្យា, គំរូទិន្នន័យ, ក្បួនដោះស្រាយ, ប្រូបាប, ស្ថិតិ និងភាសាសរសេរកម្មវិធីជាដើម។

ទី៤. បញ្ញាសិប្បនិម្មិត (AI) មានវិសាលភាពធំ ដោយបច្ចេកវិទ្យានេះរួមបញ្ចូលទាំងម៉ាស៊ីនចេះរៀន, រ៉ូបូតនិងដំណើរការភាសាបែបធម្មជាតិជាដើម។ ចំណែក ម៉ាស៊ីនចេះរៀន (ML) វិសាលភាពមានការកំណត់ ដោយមានក្បួនដោះស្រាយម៉ាស៊ីនចេះរៀន Random Forest, K-means Support vector machines ជាដើម។

ទី៥. បញ្ញាសិប្បនិម្មិត (AI) អាចដោះស្រាយទាំងស្រុងជាមួយនឹងទិន្នន័យ Structured, Semi-structured និង Unstructured។ ចំណែក ម៉ាស៊ីនចេះរៀន (ML) អាចដោះស្រាយជាមួយនឹងទិន្នន័យ Structured និង Semi-structured។

ទី៦. មានគោលដៅចុងក្រោយ គឺបង្កប់ភាពវៃឆ្លាតនៅក្នុងម៉ាស៊ីន ដើម្បីឱ្យម៉ាស៊ីនអាចរៀន និងគិតដូចមនុស្សក្នុងការដោះស្រាយបញ្ហាស្មុគស្មាញ។ ចំណែក ម៉ាស៊ីនចេះរៀន (ML) មានគោលដៅចុងក្រោយ គឺបណ្តុះបណ្តាលម៉ាស៊ីនជាមួយទិន្នន័យ ដូច្នេះម៉ាស៊ីនអាចផ្តល់លទ្ធផលដែលត្រឹមត្រូវ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....