ភ្នំពេញ – ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល ១២សប្តាហ៍ ក្រុមយុវតី Technovation កម្ពុជា ចំនួន ២៨ក្រុមមកពីគ្រឹះស្ថានសាធារណៈ និងឯកជន បានបញ្ជូនកម្មវិធីទូរស័ព្ទដៃដែលពួកគេអភិវឌ្ឍទៅចូលរួមប្រកួតថ្នាក់ពិភពលោក Technovation Global Challenge ។ ក្រសួងអប់រំ យុវជន និងកីឡា យល់ថា ការខិតខំអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃរបស់យុវតីទាំង ២៨ក្រុម បង្ហាញពីគំនិតច្នៃប្រតិដ្ឋបង្កើតរបស់ពួកគេឱ្យក្លាយជាការពិតតាមរយៈបច្ចេកវិទ្យា ។

គួរបញ្ជាក់ថា កម្មវិធី Technovation គឺជាកម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់អន្តរជាតិមួយដែលផ្តល់ឱកាសឱ្យក្មេងស្រីដែលមានអាយុចាប់ពី១០ ទៅ ១៨ឆ្នាំទទួលបានបទពិសោធន៍ទាក់ទងនឹងបចេ្ចកវិទ្យា និងសហគ្រិនភាពដោយបម្លែងគំនិតអាជីវកម្មរបស់ពួកគាត់ទៅជាកម្មវិធីទូរស័ព្ទដៃដែលអាចដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគាត់បាន ។ សម្រាប់ឆ្នាំ២០២២នេះ កម្មវិធី Technovation បានចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដោយប្រើរយៈពេលបណ្ដុះបណ្ដាល ១២សប្ដាហ៍។

កម្មវិធីនេះបានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៤មក ដោយបានចូលរួមជ្រោមជ្រែងដោយសហគមន៍អ្នកស្ម័គ្រចិត្តដែលមានជំនាញបច្ចេកវិទ្យាជាគ្រូបណ្តុះបណ្តាលបច្ចេកទេស បង្កើតគំនិត និងសរសេរកូដកម្មវិធីទូរស័ព្ទដៃ ដោយមានការសហការជាមួយសាលាមធ្យមសិក្សានានាក្នុងស្រុកដើម្បីរៀបចំការបណ្តុះបណ្តាលនេះ។
ក្នុងពេលបញ្ចប់វគ្គបណ្តុះបណ្តាលនីមួយៗក៏មានការជ្រើសរើសថ្នាក់ជាតិនូវក្រុមកុមារីដែលមានស្នាដៃក្នុងការបង្កើតកម្មវិធីទូរស័ព្ទ និងការជ្រើសរើសក្រុមកុមារីចូលរួមប្រឡងប្រជែងជាអន្តរជាតិ មានដូចជាការប្រលងប្រជែងលំដាប់ថ្នាក់ពិភពលោកក្នុងសហគមន៍ Technovation នៅសហរដ្ឋអាមេរិក៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2024
ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

SEARCA ផ្តល់អាហារូបករណ៍ពេញថ្លៃថ្នាក់អនុបណ្ឌិត-បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/09/2026
SEARCA (Southeast Asian Regional Center for Graduate Study and Research in Agriculture) បានប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃសម្រាប់ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨ នេះ

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2025
តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប បានប្រកាសផ្តល់អាហារូបករណ៍ក្នុងការសិក្សាជំនាញធុរកិច្ចភេសជ្ជៈដោយឥតគិតថ្លៃ ទៅដល់យុវជន និងអ្នកកំពុងត្រូវការជំនាញ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 30/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































