រដ្ឋមន្រ្តីអប់រំ ប្រាប់​ជ័យ​លាភីអាហារូបករណ៍ MOFCOM ចាប់យកជំនាញឱ្យ​បានច្បាស់ និង​យក​ចិត្ត​ទុកដាក់​លើ​ការ​សិក្សា ដើម្បីក្លាយ​ជាធនធាន​មនុស្សដ៏​មានតម្លៃត្រឡប់មកអភិវឌ្ឍសង្គមជាតិ

ក្នុង​ជំនួប​ជាមួយ​ក្រុម​និស្សិត​ជ័យ​លាភី​អាហារូបករណ៍ MOFCOM ដែល​នឹង​ទៅ​បន្ត​ការសិក្សា​ថ្នាក់​ក្រោយ​ឧត្តម​​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ទៅដល់​និស្សិត​ទាំង​២៤រូប ត្រូវ​ចាប់យកជំនាញ​ឱ្យ​បានច្បាស់លាស់ និងផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ការ​សិក្សា​រៀនសូត្រ ពិសេស​ការស្រាវជ្រាវ ដើម្បីទទួលបានជោគជ័យ​ក្នុងការសិក្សា​ដោយ​មានចំណេះ និងជំនាញ ក្លាយជា​ធនធាន​មនុស្ស​ដ៏មានតម្លៃ​ក្នុងគោលដៅ​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​នៅពេល​ត្រឡប់​មក​មាតុភូមិវិញ។

ក្នុង​ជំនួប​ផ្តល់អនុសាសន៍​មុន​ចេញ​ដំណើរ ដែល​ធ្វើ​ឡើង​កាលពីសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ដែលសុទ្ធសឹងតែជាសាកលវិទ្យាល័យល្បីៗ និងមានកិត្យានុភាពខ្ពស់។ ក្នុងន័យនេះ ឯកឧត្តមស្នើ​ដល់និស្សិតជ័យលាភីទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ដោយត្រូវចាប់យកជំនាញឱ្យបានច្បាស់លាស់ និងផ្តោតការយកចិត្តទុកដាក់លើការសិក្សារៀនសូត្រ ជាពិសេសលើការសិក្សាស្រាវជ្រាវ ក៏ដូចជាពង្រឹងភាសាបរទេសរបស់ខ្លួន ធ្វើការផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ជាមួយ​គ្នា​ឯកឧត្តមរដ្ឋមន្រ្តី ក៏ផ្តាំផ្ញើ​ដល់​​និស្សិត​ទាំងអស់យកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន ដោយសុខភាពល្អគឺជាកត្តាចម្បងមួយក្នុងការសិក្សាឱ្យទទួលបានភាពជោគជ័យ ព្រមទាំងលើកទឹកចិត្តឱ្យនិស្សិត ត្រូវចេះសម្របខ្លួនទៅនឹងបរិស្ថានថ្មី ទាំងអាកាសធាតុ ម្ហូបអាហារ និងរបៀបរស់នៅរបស់ប្រជាជនចិន ជាពិសេសត្រូវឆ្លៀតពេលសិក្សាស្វែងយល់ពីវប្បធម៌ និងប្រពៃណីរបស់សាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាចូលរួមផ្សព្វផ្សាយនូវវប្បធម៌ដ៏ផូរផង់របស់ប្រទេសកម្ពុជា ដើម្បីបង្កើនចំណេះដឹងទូទៅ និងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។

និស្សិតជ័យលាភីអាហារូបករណ៍ MOFCOM

កម្មវិធីអាហារូបករណ៍ MOFCOM គឺជាកម្មវិធីអាហារូបករណ៍ថ្នាក់ជាតិកម្រិតខ្ពស់ និងជាផ្នែកមួយនៃជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាលចិន ដែលបានផ្តល់ឱកាសដល់យុវជនកម្ពុជាដែលជាមន្ត្រីរាជការ និងបុគ្គលិកក្នុងវិស័យឯកជនបានទៅបន្តការសិក្សា ដើម្បីបង្កើននិងពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពការងារនៅក្នុងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។ ដោយឡែក​ជំនាញដែលនិស្សិតជ័យលាភីអាហារូបករណ៍ MOFCOM នឹងទៅបន្តការសិក្សារួមមាន គោលនយោបាយសាធារណៈ, សារព័ត៌មាន និងទំនាក់ទំនង, ឧតុនិយម, ការគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព, រដ្ឋបាល, ការដឹកជញ្ជូន, សេដ្ឋកិច្ច និងគោលនយោបាយព្រៃឈើ និងជំនាញជាច្រើនទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *