ភ្នំពេញ – ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រកឃើញយុវជនជ័យលាភីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ ដំណាក់កាលទី១ ឆ្នាំ២០២២ ចំនួន ១០រូប មកពីសាលាចំនួន ០៦ ក្រោមប្រធានបទ សរសេរសំបុត្រទៅអ្នកដែលមានឥទ្ធិពលស្តីពីមូលហេតុនិងរបៀបក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ។ បេក្ខជនជ័យលាភីនេះ គណៈកម្មការជ្រើសរើសក្នុងចំណោមបេក្ខជនចូលរួមប្រកួតប្រជែងសរុបចំនួន ៦៣រូប។

តាមការបញ្ជាក់របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បេក្ខជនជ័យលាភីទាំងនេះនឹងត្រូវឆ្លងកាត់ដំណាក់កាលទី២ ដោយពួកគេនឹងត្រូវសម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើអត្ថន័យនៃសំបុត្ររបស់ខ្លួន ដើម្បីជ្រើសរើសយកបេក្ខជនឆ្នើមម្នាក់តែប៉ុណ្ណោះ។ បេក្ខជនឆ្នើមរូបនោះ នឹងត្រូវតំណាងឱ្យប្រទេសកម្ពុជា ទៅចូលរួមក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union)។

សូមបញ្ជាក់ថា យុវជនទាំង ១០រូបដែលជាប់ជ័យលាភីដំណាក់កាលទី១ មាន ៖ ១. កុយ ឧត្តម មកពីសាលារៀនអន្តរជាតិវើលដ័កម្ពុជា, ២.ជីវ យ៉ារី មកពីសាលារៀនអន្តរជាតិវើលដ័កម្ពុជា, ៣. បៀន លីហ័ង មកពីសាលារៀនប៊ែលធីអន្តរជាតិសាខាទី២១, ៤. ពេជ្រ បញ្ញាវតី មកពីសាលារៀនប៊ែលធីអន្តរជាតិសាខាទី៣, ៥. ម៉េង សេនដូណា មកពីសាលារៀនអន្តរជាតិ ស៊ី អាយ អេ, ៦. សាន មុន្នីរ័ត្ន មកពីវិទ្យាល័យហ៊ុនសែនកំពង់ចាម, ៧. ស៊ឹង ភិរម្យ មកពីសាលារៀនប៊ែលធីអន្តរជាតិសាខាទី៣, ៨. សេង អេរិច មកពីសាលារៀនអន្តរជាតិវើលដ៍កម្ពុជា, ៩. ឡាយ អេលីហ្សា មកពីសាលារៀនអន្តរជាតិ អាយ ឃ្យូ និង ១០ .អ៊ុក ចាន់តី មកពីសាលារៀនគ្រូយើង៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ផ្តល់ការសិក្សាជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ប្រកាសជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែងដោយឥតគិតថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៣០កន្លែងនៅសាកលវិទ្យាល័យសៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងសិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2025
ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

វគ្គបណ្តុះបណ្តាលខ្លីតាមប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេសនូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2025
រដ្ឋាភិបាលនូវែលសេឡង់ នឹងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ក្រោមប្រធានបទ "Good Governance" តាមប្រព័ន្ធអនឡាញ រយៈពេលសិក្សាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់មន្រ្តីរាជការកម្ពុជា។

អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































