សាកលវិទ្យាល័យមានអាយុតិចជាង៥០ឆ្នាំ ល្អបំផុតទាំង៥លើពិភពលោក

នៅពេលដែលគិតដល់សាកលវិទ្យាល័យកំពូលៗលំដាប់ពិភពលោក សិស្សនិស្សិត និងបញ្ញាវន្ត តែងតែនឹកដល់ សាកលវិទ្យាល័យដែលមានវ័យចំណាស់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញច្រើនសតវត្សរ៍ដូចជា Oxford, Cambridge, Harvard និង Princeton ជាដើម។ ប៉ុន្តែបច្ចុប្បន្ន មានគ្រឹះស្ថានឧត្តមសិក្សាថ្មីៗជាច្រើនទៀត ដែលកំពុងតែកសាងកេរ្តិ៍ឈ្មោះ និងគុណភាពអប់រំរបស់ខ្លួននៅលើឆាកអន្តរជាតិ។

ស្ថាប័ន Times Higher Education បានបង្ហាញពីសាកលវិទ្យាល័យចំនួន ៥ មានអាយុតិចជាង ៥០ឆ្នាំ ដែលល្អបំផុតលើពិភពលោក បន្ទាប់ពីបានវាយតម្លៃទៅលើ វិធីសាស្ត្របង្រៀន ការស្រាវជ្រាវ ទស្សនវិស័យអន្តរជាតិ និងសកម្មភាពការងាររបស់សាលាជាមួយឧស្សាហកម្ម។

១. Nanyang Technological University, ប្រទេសសិង្ហបុរី ៖Nanyang Technological University ជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យនៅអាស៊ី ដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ មានស្នាក់ការកណ្ដាលក្នុងតំបន់ Jurong និងមានសាខាមួយទៀតនៅតំបន់ Novena ដែលជាតំបន់វេជ្ជសាស្ត្ររបស់សិង្ហបុរី។

សាកលវិទ្យាល័យមាននិស្សិតចំនួន ២៥,០០០ នាក់មកពីជាង ១០០ប្រទេស ។ NTU ក៏មានទំនាក់ទំនងល្អជាមួយស្ថាប័នអប់រំជាច្រើននៅទូទាំងពិភពលោក រួមទាំងមហាវិទ្យាល័យ Imperial College London សាកលវិទ្យាល័យ Stanford និងសាកលវិទ្យាល័យ Peking ជាដើម។

២. The Hong Kong University of Science and Technology, ទីក្រុងហុងកុង ៖ HKUST ត្រូវបានគេស្គាល់ថា ជាសាកលវិទ្យាល័យលំដាប់កំពូលមួយរបស់ហុងកុង ដែលស្ថិតក្នុងចំណោមសាកលវិទ្យាកំពូលទាំង១០០របស់ពិភពលោក ។ HKUST ផ្ដោតជាចម្បងក្នុងការផ្ដល់ការអប់រំ ដែលមានគុណភាពខ្ពស់ដល់និស្សិតក្នុងផ្នែកវិទ្យសាស្ត្រ និងបច្ចេកវិទ្យា។

សាកលវិទ្យាល័យនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩១ ហើយឆ្នាំ ២០២២ សាកលវិទ្យាល័យបានបង្កើតគម្រោងមួយ ដែលមានឈ្មោះថា  HKUST 2.០ ដែលផ្ដោតលើការអភិវឌ្ឍសម្រាប់អនាគត។ ផែនការនេះរួមបញ្ចូល ការបើកសាខាថ្មីនៅទីក្រុងក្វាងចូវ និងវិធីសាស្ត្រដែលធ្វើយ៉ាងណាឱ្យសាខាសាកលវិទ្យាល័យទាំងពីរអាចធ្វើការរួមគ្នាដើម្បីកែលម្អការបង្រៀន និងការរៀនឱ្យកាន់តែប្រសើរឡើង។

៣. Paris Sciences et Lettres – PSL Research University Paris, ប្រទេសបារាំង ៖ PSL បានធ្លាក់ពីចំណាត់ថ្នាក់លេខ១ មកលេខ៣ ក្នុងឆ្នាំ ២០២៣។ សាកលវិទ្យាល័យនេះបង្កើតឡើងនៅឆ្នាំ២០១០ ក្នុងគោលបំណងក្លាយជាសាកលវិទ្យាល័យស្រាវជ្រាវឈានមុខគេមួយរបស់ពិភពលោក។ ដើមឡើយ សាលាត្រូវបានបង្កើតឡើងដោយមានស្ថាប័នស្រាវជ្រាវចំនួន ៥ ប៉ុន្តែបច្ចុប្បន្នបានបញ្ចូលស្ថាប័នសិក្សា និងស្រាវជ្រាវដែលមានរហូតដល់ ២៥។

PSL មានទីតាំងស្ថិតក្នុងតំបន់ Latin Quarter នៃទីក្រុងប៉ារីស។ សាកលវិទ្យាល័យនេះមានគោលបំណងជំរុញលទ្ធផលស្រាវជ្រាវក្នុងប្រទេសបារាំងឱ្យកាន់តែផុសផុល និងបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយសាកលវិទ្យាល័យ New York, សាកលវិទ្យាល័យ Cambridge, សាកលវិទ្យាល័យ Tsinghua, វិទ្យាស្ថាន Technion Israel Institute of Technology និងគ្រឹះស្ថានអប់រំល្បីៗជាច្រើនទៀត។

៤. Hong Kong Polytechnic University, ទីក្រុងហុងកុង ៖ HKPU ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣៧ ហើយត្រូវបានផ្តល់ឋានៈជាសាកលវិទ្យាល័យផ្លូវការនៅក្នុងឆ្នាំ ១៩៩៤។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងដោយមានមហាវិទ្យាល័យចំនួនប្រាំបីដូចជា ៖ មហាវិទ្យាល័យមនុស្សសាស្ត្រ, វិទ្យាសាស្ត្រអនុវត្ត និងវាយនភណ្ឌ, អាជីវកម្ម, សំណង់ និងបរិស្ថាន, ការរចនា, វិស្វកម្ម, សុខភាព និងវិទ្យាសាស្ត្រសង្គម, ការគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍។ សាកលវិទ្យាល័យបានចាប់ដៃគូជាមួយស្ថាប័នជាង ២៤០ ជុំវិញពិភពលោក ដើម្បីជួយសម្រួលដល់កម្មវិធីផ្លាស់ប្តូរការសិក្សារបស់និស្សិត។

៥. Erasmus University Rotterdam, ប្រទេសហូឡង់ ៖ EUR គឺជាសាកលវិទ្យាល័យស្រាវជ្រាវសាធារណៈនៃទីក្រុង Rotterdam ប្រទេសហូឡង់។ នៅក្នុងសាកលវិទ្យាល័យនេះ មានវិទ្យាស្ថានចំនួនពីរ មហាវិទ្យាល័យមួយ និងសាលាចំនួនប្រាំពីរ ដែលផ្ដោតលើជំនាញជាច្រើនដូចជា៖ សេដ្ឋកិច្ច, ច្បាប់, វិទ្យាសាស្ត្រសង្គម និងអាកប្បកិរិយា, ប្រវត្តិសាស្រ្ត, វប្បធម៌ និងទំនាក់ទំនង, គោលនយោបាយ និងការគ្រប់គ្រងសុខភាព, ទស្សនវិជ្ជា និងការគ្រប់គ្រង។

សាកលវិទ្យាល័យនេះត្រូវបានបំបែកនៅទូទាំងប្រាំកន្លែងផ្សេងគ្នា រួមមាន Campus Woudestein, Erasmus MC, មហាវិទ្យាល័យ Erasmus University, មជ្ឈមណ្ឌល Erasmus សម្រាប់សហគ្រិនភាព និងវិទ្យាស្ថានអន្តរជាតិនៃការសិក្សាសង្គម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត