ប្រទេសល្អបំផុតក្នុងពិភពលោកសម្រាប់ការបំពេញការងារពីចម្ងាយ

យោងតាមរបាយការណ៍សន្ទស្សន៍ការងារពីចម្ងាយឆ្នាំ២០២៣ (Global Remote Work Index 2023) បានចាត់ចំណាត់ថ្នាក់ប្រទេសចំនួន ១០៨ ដែលកំពុងពេញនិយមលើការបំពេញការងារពីចម្ងាយ។ ការចាត់ចំណាត់ថ្នាក់នេះ គឺផ្ដោតលើចំណុចសំខាន់ៗចំនួនបួនដូចជា សុវត្ថិភាពអ៊ីនធឺណិត សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពសង្គម ដែលសុវត្ថិភាពនោះរួមបញ្ចូលទាំង សុវត្ថិភាពពីឧក្រិដ្ឋកម្ម និងការទទួលបានសិទ្ធិពេញលេញរបស់ប្រជាជន (access to human right)។

របាយការណ៍នេះ បោះពុម្ពផ្សាយដោយ អង្គការសន្តិសុខ NordLayer ដោយផ្អែកលើទិន្នន័យ ដែលអាចទុកចិត្តបាន និងមានការទទួលស្គាល់ដូចជា អង្គការសហប្រជាជាតិ និងវេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum)។

អឺរ៉ុបនាំមុខគេក្នុងការបំពេញការងារពីចម្ងាយ

ប្រទេសនៅអឺរ៉ុបខាងជើងទទួលបានចំណាត់ថ្នាក់នាំមុខគេនៅលើតារាង Global Remote Work Index 2023 នៅក្នុងនោះមានប្រទេសចំនួន ១០ ដូចជា ដាណឺម៉ាក ហូឡង់ អាល្លឺម៉ង់ អេស្ប៉ាញ ស៊ុយអែត ព័រទុយហ្គាល់ អេស្ដូនី លីទុយអានី អៀរឡង់ និងស្លូវ៉ាគី។

ទន្ទឹមនឹងនេះ របាយការណ៍បានបង្ហាញថា ប្រទេសនៅទ្វីបអឺរ៉ុបមានភាគរយនៃបុគ្គលិកធ្វើការពីចម្ងាយរហូតដល់ ៥០ភាគរយ នៃបុគ្គលិកដែលធ្វើការពីចម្ងាយជុំវិញពិភពលោក។

ប្រទេសកំពូលទាំង ៣ នៅក្នុងតារាង Global Remote Work Index 2023

ចំណុចខ្លាំងរបស់ដាណឺម៉ាក ដែលធ្វើឱ្យប្រទេសនេះមានភាពឈានមុខគេលើការបំពេញការងារពីចម្ងាយ គឺរួមបញ្ចូលនូវគុណភាពអ៊ីនធឺណិត បរិយាប័ន្នសង្គម (Social inclusiveness) និងការថែទាំសុខភាព។ ចំណែកនៅក្នុងប្រទេសហូឡង់ ស្ថិរភាពសេដ្ឋកិច្ច គឺជាលក្ខខណ្ឌអំណោយផលមួយផ្សេងទៀត សម្រាប់ការបំពេញការងារពីចម្ងាយ។ នៅក្នុងរបាយការណ៍បានបន្ថែមថា មូលហេតុដែលធ្វើឱ្យហូឡង់ក្លាយជាប្រទេសដែលមានស្ថេរភាពសេដ្ឋកិច្ច គឺដោយសារតែប្រទេសនេះ ជាគោលដៅទេសចរណ៍របស់មនុស្សមកពីជុំវិញពិភពលោក ខណៈក្នុងប្រទេសនេះក៏មានការប្រើប្រាស់ភាសាអង់គ្លេសយ៉ាងទូលំទូលាយ។

ចំណែកនៅក្នុង​ប្រទេសអាល្លឺម៉ង់ តុល្យភាពដ៏ល្អរវាងតម្លៃនៃការរស់នៅ និងគុណភាពជីវិត រួមជាមួយនឹងសេវាកម្មអ៊ីនធឺណិត ដែលមានតម្លៃសមរម្យបំផុតក្នុងពិភពលោក បានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសអំណោយផលសម្រាប់ការបំពេញការងារពីចម្ងាយ។

ប្រទេសអំណោយផលសម្រាប់បំពេញការងារពីចម្ងាយ តាមលក្ខណៈវិនិច្ឆ័យ

ស្លូវ៉ាគីនាំមុខគេក្នុងចំណោមប្រទេសដែលជាប់ចំណាត់ថ្នាក់ល្អបំផុតសម្រាប់បំពេញការងារពីចម្ងាយ លើផ្នែកសុវត្ថិភាពអ៊ីនធឺណិត។ នេះគឺជាលក្ខណៈវិនិច្ឆ័យ ដែលរួមបញ្ចូលទាំងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងតាមប្រព័ន្ធឌីជីថល និងកម្រិតច្បាប់ស្ដីពីសុវត្ថិភាពអ៊ីនធឺណិត។

ចក្រភពអង់គ្លេសទទួលបានចំណាត់ថ្នាក់ល្អជាងគេ សម្រាប់សុវត្ថិភាពសេដ្ឋកិច្ចនៅក្នុង Global Remote Work Index 2023 ។ ការវាយតម្លៃនេះ គឺរួមបញ្ចូលនូវតម្លៃនៃការរស់នៅ ការទទួលបានការថែទាំសុខភាព ភាពងាយស្រួលក្នុងការទំនាក់ទំនង និងឱកាសលំហែកាយប្រកបដោយគុណភាព។

ចំណែកប្រទេសសិង្ហបុរី គឺជាប្រទេសដែលល្អបំផុតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងរូបវន្ត ដូចជា សេវាអ៊ីធឺណិតដែលមានស្ថេរភាព ល្បឿនលឿន និងទូលំទូលាយ។

ខណៈប្រទេសស្វីស ទទួលបានចំណាត់ថ្នាក់ល្អបំផុតសម្រាប់សុវត្ថិភាពសង្គម ដោយប្រទេសនេះបានគិតគូរអំពីសុវត្ថិភាពរាងកាយ និងការការពារបុគ្គលដែលធ្វើការពីចម្ងាយ។

តើការបំពេញការងារពីចម្ងាយស្ថិតនៅក្នុងអនាគតដ៏វែងឆ្ងាយមែនទេ?

ការបំពេញការងារពីចម្ងាយ គឺជាប្រធានបទ ដែលត្រូវបានលើកឡើងដដែលៗនៅក្នុងរបាយការណ៍អនាគតនៃទីផ្សារការងាររបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ ដែលត្រូវស្វែងយល់ពីការវិវត្តន៍នៃការងារ និងជំនាញក្នុងរយៈពេល ប្រាំឆ្នាំខាងមុខ។ របាយការណ៍នេះ គឺផ្អែកលើមតិកែលម្អពីក្រុមហ៊ុនជាង ៨០០ ដែលជួលកម្មករជាង ១១ លាននាក់ និងមានទស្សនវិស័យផ្សេងៗគ្នាលើអនាគតនៃការងារពីចម្ងាយ។ ទន្ទឹមនឹងនេះ ប្រហែលមួយភាគប្រាំនៃអ្នកឆ្លើយសំណួរគិតថា គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកទឹកចិត្តឱ្យធ្វើការពីចម្ងាយនៅក្នុងប្រទេស និងឆ្លងព្រំដែនប្រទេសអាចបង្កើនភាពអាចនឹងបង្កើនចំនួនមនុស្សបំពេញការងារពីចម្ងាយនៅក្នុងប៉ុន្មានឆ្នាំដ៏ខ្លីខាងមុខនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...