គន្លឹះ ៥យ៉ាងពី Chevening ដើម្បី​ជំរុញ​ភាពជោគជ័យក្នុង​ការ​សិក្សា​នៅថ្នាក់មហាវិទ្យាល័យ

ប្រព័ន្ធអប់រំពីសាលាមួយ ទៅសាលាមួយ ឬពីតំបន់មួយ ទៅតំបន់មួយ មានភាពខុសៗគ្នា​ យ៉ាងណាដើម្បីបង្កើនភាពជោគជ័យក្នុងដំណើរការ នៃការរៀនសូត្រ គឺមានទម្លាប់ស្រដៀងៗគ្នាមួយចំនួន ដែលជំរុញភាពជោគជ័យក្នុងការសិក្សា ដោយមានដូចជា ការរៀបចំកាលវិភាគ និងកំណត់អាទិភាព, ការបំបែកទំហំនៃការសិក្សាឱ្យទៅជាចំណុចតូចដើម្បីបង្កើនភាពងាយស្រួល, ការជ្រើសរើសបរិយាកាសសិក្សាដែលផ្តល់ផាសុកភាព, កត់ត្រាមេរៀនដាក់នៅកន្លែងតែមួយដើម្បីបង្កភាពងាយស្រួលក្នុងការរក និងការផ្សារភ្ជាប់ខ្លួនទៅក្នុងបរិយាកាសដែលផ្តល់ការគាំទ្រជាដើម។

តាមរយៈគេហទំព័រ Chevening បានលម្អិតបន្ថែមអំពីគន្លឹះដើម្បីជំរុញភាពជោគជ័យក្នុងការសិក្សា ពិសេស​គឺការ​សិក្សានៅមហាវិទ្យាល័យ។

រៀបចំកាលវិភាគ ៖​ មិនខុសពីការគ្រប់គ្រងពេលវេលាទេ តែការរៀបចំកាលវិភាគក្នុងនាមជានិស្សិត វាលើសពីការរៀបចំតែមុខវិជ្ជាសម្រាប់សិក្សា។ ការរៀបចំកាលវិភាគត្រង់នេះ គឺសំដៅលើការប្រើប្រាស់ពេលទាំងស្រុងកំឡុងពេលរៀននៅមហាវិទ្យាល័យ ជារួមគឺរៀបចំទាំងការប្រើពេលក្នុងសាលា​ ការជួបជុំ ពេលត្រឡប់មកកាន់កន្លែងស្នាក់នៅ ការទទួលទានអាហារ ការសម្រាក និងការចំណាយពេលទៅលើសកម្មភាពដែលខ្លួនចូលចិត្តផងដែរ​។

នៅពេលដែលកាលវិភាគលម្អិតបែបនេះ មាននិស្សិតមួយចំនួនបារម្ភអំពីភាពខ្វះចន្លោះ ឬអនុវត្តន៍មិនស្របនឹងការរៀបចំកាលវិភាគ។ ប៉ុន្តែសុំកុំបារម្ភចំពោះចំណុចនេះពេក ព្រោះថា ការរៀបចំកាលវិភាគដោយលម្អិតអំពីការចំណាយពេលទៅធ្វើសកម្មភាពនីមួយៗ មិនមែនជាការដាក់សម្ពាធនោះទេ ប៉ុន្តែជាការសម្រួលដល់ការប្រើប្រាស់ពេលឱ្យមានប្រសិទ្ធភាព និងដើម្បីរក្សាតុល្យភាពក្នុងការសិក្សានិងរស់នៅ។ កាលវិភាគសម្រួលដល់ការរៀបចំជីវិតឱ្យបានល្អ និងកាត់បន្ថយក្ដីរំពឹងនៅលើតែលទ្ធផល ជំនួសមកវិញនូវការផ្តោតលើអ្វីដែលអាចទៅរួច និងធ្វើបានជាក់ស្ដែង។

បង្កលក្ខណៈងាយស្រួល ៖ រយៈពេលនៃការចំណាយពេលទៅលើមុខវិជ្ជានីមួយៗ មានភាពយូរ និងត្រូវការថាមពលជាច្រើន ដូចនេះត្រូវបង្កភាពងាយស្រួលនៅពេលស្វ័យសិក្សាដោយខ្លួនឯងបន្ថែម! ដូចជា រៀន២៥នាទី សម្រាក៥នាទី! ហើយនៅពេលអនុវត្តន៍បែបនេះបាន៤ដង អនុញ្ញាតឱ្យខ្លួនឯងបានសម្រាកយូរជាងមុនបន្តិច ដោយចាប់ពី១៥ទៅ៣០នាទី។ ប្រសិនបើវិធីនេះមានភាពស្មុគស្មាញ គួរប្រើកម្មវិធីឌីជីថលជំនួយដូចជា Pomodoro Technique ព្រោះមិនត្រឹមតែជួយកំណត់រយៈពេលទេ ប៉ុន្តែថែមទាំងមានបទភ្លេងដែលផ្តល់នូវអារម្មណ៍ល្អ និងសម្រួចការផ្ចង់ស្មារតីផងដែរ។

ជ្រើសបរិយាកាសដែលផ្តល់ផាសុកភាព ៖ បរិយាកាសមួយ មិនអាចត្រូវនឹងស្ថានភាព ឬក៏ចំណូលចិត្តរបស់គ្រប់គ្នាទេ! យ៉ាងណាដើម្បីឱ្យទទួលបានប្រសិទ្ធភាពនៃការប្រើប្រាស់ទីតាំង គួរកត់សម្គាល់ខ្លួនឯងដែរថា តើខ្លួនចូលចិត្តបែបស្ងប់ស្ងាត់ ឬក៏ត្រូវការភ្លេងអមៗអំឡុងពេលសិក្សា​។ ឧទាហរណ៍បើត្រូវការបង្កើនភាពច្នៃប្រតិដ្ឋ អាចទៅធ្វើការនៅហាងកាហ្វេ ព្រោះទីនោះមានសម្លេងនិងភ្លេងដែលរៀបចំស្រាប់ៗជំរុញឱ្យអារម្មណ៍ល្អ ក៏ដូចជាបង្កើនថាមពល និងការផ្តោតបានយូរ។

រក្សាកំណត់ត្រានៅកន្លែងដែលស្រួលរក ៖ មានកម្មវិធីមួយចំនួនដែលសម្រួលឱ្យរក្សារាល់កំណត់ត្រាឱ្យនៅជុំគ្នាបាន មានដូចជា OneNote, Evernote, Notion ដែលកម្មវិធីទាំងអស់នេះសិស្សអាចទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ។ កាលដែលដាក់ឯកសារសិក្សា ឬក៏ការកត់ត្រាឱ្យនៅទីតាំងតែមួយគឺជាការបង្កលក្ខណៈងាយស្រួលក្នុងការស្វែងរកនៅពេលក្រោយ និងសន្សំពេលវេលាផងដែរ។

រកការគាំទ្រ និងសិក្សាជាក្រុមៗ ៖ ការសិក្សាជាក្រុមៗ មិនត្រឹមតែជំរុញបាននូវផលិតភាពនោះទេ ប៉ុន្តែជាការកាត់បន្ថយភាពឯកោ ព្រោះមានគ្នាក្នុងការដាស់តឿន មានគំនិតច្រើនក្នុងការជជែក បង្កើនភាពចម្រុះក្នុងការពិភាក្សា រួមទាំងការរក្សាទម្លាប់សិក្សារៀនសូត្រក្នុងរយៈពេលវែង។ ក្នុងករណីមិនមានក្រុមសម្រាប់ចូលរួមនោះទេ សិស្សខ្លួនឯងផ្ទាល់ គួរនាំគ្នាក្នុងការបង្កើតក្លឹប ដើម្បីធ្វើឱ្យដំណើរសិក្សាមានតុល្យភាព មានការផ្សារភ្ជាប់ទំនាក់ទំនង និងការសម្របខ្លួនក្នុងការរៀនរស់ជាមួយមនុស្សដែលមកពីប្រភពផ្សេងគ្នា៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]