អ្នកនាំពាក្យ ៖ ដំណើរការប្រឡងបាក់ឌុបឆ្នាំ២០២២បញ្ចប់ដោយមានការទុកចិត្តខ្ពស់ ប្រកបដោយក្តីសង្ឃឹម

ភ្នំពេញ – ការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំ​២០២២ ដែល​មាន​រយៈ​ពេល​២ថ្ងៃ បាន​បញ្ចប់​ហើយ​នៅវេលាម៉ោង​៤ និង​៣០នាទីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២២ ដោយ​រលូន​តាម​ការ​គ្រោង​ទុក ប្រកប​ដោយ​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ ដែលជាកត្តាចូលរួមផ្តល់ភាពជឿជាក់គួរជាទីទុកចិត្តរឹតតែខ្ពស់ ប្រកបដោយក្តីសង្ឃឹម។

ឯកឧត្តម រស់ សុវាចារ អ្នក​នាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា នៅ​ក្នុង​ការ​ប្រឡង​រយៈពេល​២ថ្ងៃ​មក​នេះ ជារួមនៅតាមមណ្ឌលប្រឡងទាំងអស់ មានដំណើរការល្អ ប្រកបដោយសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយ។ បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តគោលការណ៍ទាំងបួនគឺគោលការណ៍ច្បាប់, យុត្តិធម៌, តម្លាភាព និងលទ្ធផលទទួលយកបានគួរជាទីទុកចិត្ត ស្របនឹងវិធានការសុខភាពសុវត្ថិភាព។

ឯកឧត្តម រស់ សុវាចារ

ជារួម បេក្ខជនប្រឡងសមជាយុវជនមានភាពសាកសមជាពលរដ្ឋល្អ ប្រកបដោយភាពអត់ធ្មត់និងការខិតខំប្រឹងប្រែង និងមានទំនុកចិត្តលើខ្លួនឯង ក្នុងការអនុវត្តបទបញ្ញត្តិប្រឡង ចេះថែទាំសុខភាពបុគ្គល និងគោរពច្បាប់ចរាចរណ៍”

ដោយឡែកនៅតាមមណ្ឌលប្រឡង បេក្ខជនមួយចំនួនតូចមានបញ្ហាសុខភាពកម្រិតស្រាលនៅក្នុងដំណើរការសំណេរទាំងពីរថ្ងៃនេះ។ បញ្ហាសុខភាពរបស់បេក្ខជនរួមមានអាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបញ្ចប់ការប្រឡងបាន។

ឯកឧត្តម រស់ សុវាចារ ក្នុងនាម​ក្រសួងអប់រំ យុវជន និងកីឡា ក៏​បានសំដែងនូវកត្តាញ្ញូតាធម៌ជូនចំពោះក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជា ដែលបានផ្តល់នូវកិច្ចសហការជិតស្និទ្ធជាមួយគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស និងគ្រប់ភាគីពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណដល់បេក្ខជនប្រឡង និងមាតាបិតាដែលបានបន្តចូលរួមគាំទ្រ និងអនុវត្តបទបញ្ញត្តិ វិធានការ និងយន្តការប្រឡងបាក់ឌុប។

ជាមួយ​គ្នានេះ  បើតាម​ប្រសាសន៍​របស់ ឯកឧត្តម រស់ សុវាចារ លទ្ធផលនៃការប្រឡងបាក់ឌុបដែលនឹងប្រកាសនាពេលខាងមុខនេះ មិនមែនជាទីបញ្ចប់នៃការសិក្សាទេ តែជាចំណុចចាប់ផ្តើមថ្មីមួយរបស់អ្នកសិក្សាពេញមួយជីវិតដើម្បីបន្តសម្រេចគោលបំណងជីវិតបុគ្គលនិងគ្រួសារ។ សូមបេក្ខជនប្រឡងទាំងអស់បន្តផ្តល់ក្តីសង្ឃឹមឱ្យខ្លួនឯង។ ក្តីសង្ឃឹម ដើរតួនាទីជាអ្នកលើកទឹកចិត្តយើងនៅក្នុងគ្រប់កាលៈទេសៈ។ «សូមរក្សាក្តីសង្ឃឹមឱ្យរស់រវើក!»៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...