សាកលវិទ្យាល័យអាមេរិកកាន់តែច្រើនបន្តធ្លាក់ចុះចំណូល និងចំនួននិស្សិតអន្តរជាតិចុះឈ្មោះចូលរៀន

សាកលវិទ្យាល័យ DePaul បានប្រាប់មហាវិទ្យាល័យនីមួយរបស់ខ្លួនថា សាកលវិទ្យាល័យនឹងកាត់បន្ថយការចំណាយភ្លាមៗ បន្ទាប់ពីការធ្លាក់ចុះ ៣០ភាគរយ ក្នុងការចុះឈ្មោះរបស់និស្សិតអន្តរជាតិនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ។ ចំណាត់ការនេះ គឺជាចំណាត់ការចុងក្រោយបំផុតរបស់មហាវិទ្យាល័យអាមេរិក ដើម្បីទប់ទល់នឹងការរំខានដល់ការអប់រំ និងគោលនយោបាយអន្តោប្រវេសន៍ របស់ប្រធានាធិបតី ដូណាល់ត្រាំ។

ប្រធានបទសាកលវិទ្យាល័យ Robert Manuel បានសរសេរនៅក្នុងសារមួយទៅកាន់មហាវិទ្យាល័យ កាលពីថ្ងៃអង្គារថា បរិមាណនៃការកាត់បន្ថយ គឺត្រូវបានកំណត់ ប៉ុន្តែវិធានការអាចរួមបញ្ចូលការបង្កកការជួល ការកាត់បន្ថយប្រាក់បៀវត្សប្រតិបត្តិ និងការកំណត់ការចំណាយ ដោយការសម្រេចចិត្ត។

លោក Manuel បាននិយាយថា ការចុះឈ្មោះជាអន្តរជាតិជារួមនៅសាកលវិទ្យាល័យ ក្នុងទីក្រុងឈីកាហ្គោ មួយនេះ បានថយចុះចំនួន ៧៥៥នាក់ បើធៀបទៅនឹងឆ្នាំមុន។ ចំនួននិស្សិតបញ្ចប់ការសិក្សាអន្តរជាតិឆ្នាំទី១ បានធ្លាក់ចុះក្នុងល្បឿនខ្លាំងជាងមុន ជិត ៦២ភាគរយ។ នៅសាកលវិទ្យាល័យ ​DePaul មាននិស្សិតចុះឈ្មោះចូលរៀនប្រហែល ២១,០០០នាក់ កាលពីឆ្នាំមុន ក្នុងនោះមាន ២,៥០០នាក់ មកពីបរទេស។

លោក Manuel បានសន្មត់ថា ការធ្លាក់ចុះនៅឆ្នាំនេះ ដោយសារតែនិស្សិតមានការលំបាកក្នុងការទទួលបានទិដ្ឋាការ និងបាត់បង់ចំណាប់អារម្មណ៍ទៅបន្តការសិក្សានៅអាមេរិក បន្ទាប់ពីមានការផ្លាស់ប្ដូរគោលនយោបាយសហព័ន្ធ។

DePaul ស្ថិតក្នុងចំណោមសាកលវិទ្យាល័យរាប់សិប ដែលបានប្រកាសកាត់បន្ថយថវិកា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់ត្រាំ ដែលកំពុងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ នោះរាប់បញ្ចូលទាំងការគម្រាមកំហែង ដល់ការផ្ដល់មូលនិធិរាប់ពាន់លានដុល្លារ សម្រាប់កម្មវិធីស្រាវជ្រាវសិក្សា ដែលភាគច្រើនដើរតួជាអ្នកទាក់ទាញខ្លាំងសម្រាប់និស្សិតមកពីបរទេស។ តួលេខនៃការចុះឈ្មោះទាំងស្រុងមិនទាន់មាននៅឡើយទេ ប៉ុន្តែចំនួនដំបូង ដែលប្រមូលបានដោយ សារព័ត៌មាន រ៉យទ័រ បានបង្ហាញថា និស្សិតអន្តរជាតិ ដែលបញ្ចប់ការសិក្សាឆ្នាំទី១ ជាច្រើនកំពុងជ្រើសរើសទៅសិក្សានៅប្រទេសផ្សេង។

ទិដ្ឋាការសិស្សក៏បានស្ថិតនៅក្នុងផ្ទាំងស៊ីងរបស់លោកត្រាំផងដែរ។ ទិដ្ឋាការមួយចំនួន ត្រូវបានដកហូត ហើយនិស្សិត ដែលស្វែងរកទិដ្ឋាការថ្មីបានប្រឈមនឹងការពន្យារពេល។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានតម្រូវឱ្យនិស្សិតនាពេលអនាគត បង្ហាញគណនីប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេជាសាធារណៈ ដូច្នេះមន្ត្រីរដ្ឋាភិបាល ដែលទទួលខុសត្រូវលើការដាក់ពាក្យសុំទិដ្ឋាការ អាចពិនិត្យនិស្សិត ដែលមានអាក្បកិរិយាអរិយភាពចំពោះសហរដ្ឋអាមេរិក។

កាលពីខែឧសភា រដ្ឋបាលលោកត្រាំ បានរារាំងសាកលវិទ្យាល័យ Harvard ពីការចុះឈ្មោះនិស្សិតអន្តរជាតិ បន្ទាប់ពីបាននិយាយថា សាកលវិទ្យាល័យបានបរាជ័យក្នុងការដោះស្រាយបញ្ហាការប្រឆាំងនឹងសាសនា និងការបៀតបៀនជនជាតិភាគតិចក្នុងបរិវេណសាលា។ តុលាការសហរដ្ឋអាមេរិកបានរារាំងសកម្មភាពនេះជាបណ្តោះអាសន្ន ប៉ុន្តែរដ្ឋាភិបាលបានដាក់បណ្តឹងឧទ្ធរណ៍។

បច្ចុប្បន្ន យ៉ាងហោចណាស់ សាលារៀនចំនួន ៣៥ ផ្សេងទៀត បន្ថែមពីលើ DePaul បានប្រកាសកាត់បន្ថយថវិកា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរដ្ឋបាលត្រាំ។ សាកលវិទ្យាល័យ Johns Hopkins បានកាត់បន្ថយការងារជាង ២,០០០កន្លែង នៅក្នុងខែមីនា បន្ទាប់ពីរដ្ឋាភិបាលបានកាត់បន្ថយមូនិធិចំនួន ៨០០លានដុល្លារ សម្រាប់កម្មវិធីស្រាវជ្រាវរបស់សាកលវិទ្យាល័យនេះ។ សាកលវិទ្យាល័យ Northwestern បានកាត់បន្ថយមុខតំណែងចំនួន ៤២៥កន្លែង ហើយសាកលវិទ្យាល័យ Southern California បានបញ្ឈប់ការងារច្រើនជាង ៦៣០កន្លែង។ សាកលវិទ្យាល័យនីមួយៗបានលើកឡើងពីការកាត់បន្ថយការផ្ដល់មូលនិធិរបស់សហព័ន្ធ ការធ្លាក់ចុះការរំពឹងទុកនៃការចុះឈ្មោះរបស់និស្សិតអន្តរជាតិ និងសម្ពាធហិរញ្ញវត្ថុផ្សេងទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។