បច្ចេកវិទ្យា XR ជាវីរបុរសដែលគ្មានអ្នកស្គាល់ក្នុងបដិវត្តន៍ឌីជីថល?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

បច្ចេកវិទ្យាតែងតែដើរតួរជាកាតាលីករដ៏សំខាន់សម្រាប់ការផ្លាស់ប្ដូរ។ ខណៈពេលដែលបញ្ញាសិប្បនិម្មិត (AI) តែងតែទទួលបានការចាប់អារម្មណ៍ពីមនុស្សគ្រប់មជ្ឈដ្ឋាន បច្ចេកវិទ្យា XR (Exended reality), VR (Virtual Reality) និង AR (Augmented Reality) គឺកំពុងតែបន្តផ្លាស់ប្ដូរពិភពលោករបស់យើងកាន់តែខ្លាំងឡើង។

ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ បច្ចេកវិទ្យា XR បានបង្កើតឱ្យមានការថែទាំសុខភាពតាមរយៈទូរស័ព្ទ តាមរយៈការបើកដំណើរការ ការភ្ជាប់ទំនាក់ទំនងគ្នាពីចម្ងាយយ៉ាងទូលំទូលាយ។ ឧបករណ៍ទាំងនេះធានាបាននូវការថែទាំជាបន្តបន្ទាប់ កាត់បន្ថយការប៉ះផ្ទាល់របស់បុគ្គលិកសុខាភិបាលទៅនឹងមេរោគ និងពង្រឹងការចូលរួមរបស់អ្នកជំងឺ ដែលនាំឱ្យមនុស្សអាចបង្កើតរបៀបថែទាំសុខភាព លើសពីរបៀបថែទាំបែបប្រពៃណី។

ប្រធានបទនិយាយអំពីបញ្ញាសិប្បនិម្មិត (AI) ជារឿយៗ គេបានចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃបដិវត្តន៍ឧស្សាហកម្មទី៤ តែរឿងមួយទៀតកំពុងលាតត្រដាងឡើង គឺបច្ចេកវិទ្យា XR កំពុងផ្លាស់ប្ដូររបៀប និងការរៀបចំសង្គមរបស់មនុស្សយ៉ាងស្ងៀមស្ងាត់។

បង្កើតរូបភាពពិតក្នុងពិភពនិម្មិត (Simulating reality) សម្រាប់ការសម្រេចចិត្តកាន់តែប្រសើរ

ឧទាហរណ៍ដ៏គួរ​ឱ្យទាក់ទាញមួយ នៃឥទ្ធិពលរបស់បច្ចេកវិទ្យា XR គឺការប្រើប្រាស់របស់អង្គការសហប្រជាជាតិ ក្នុងការបង្កើតរូបភាពពិតនៃជំរុំជនភៀសខ្លួនក្នុងពិភពនិម្មិត។ ការបង្កើតរូបភាពនិម្មិតដ៏អស្ចារ្យទាំងនេះ អនុញ្ញាតឱ្យអ្នកបង្កើតគោលនយោបាយអាចសិក្សាអំពីលក្ខខណ្ឌនៃការរស់នៅក្នុងជំរុំដោយផ្ទាល់ និងជំរុញឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាប្រឈម ដែលជនភៀសខ្លួនជួបប្រទះ។ ការយល់ដឹងកាន់តែប្រសើរនេះ នាំឱ្យមានការសម្រេចចិត្តកាន់តែត្រឹមត្រូវ ហើយលទ្ធផលនៃគោលនយោបាយកាន់តែប្រសើរឡើង។

លើសពីវិស័យមនុស្សធម៌ អាជីវកម្មទូទាំងពិភពលោកកំពុងបង្កើតពិភពនិម្មិត ដែលធ្វើត្រាប់តាម ហើយតាមវិធីខ្លះ រូបភាពនោះលើសពីការពិតជាក់ស្ដែងរបស់យើងទៅទៀត។ ការអភិវឌ្ឍទាំងនេះកំពុងបង្កើតកន្លែង ដែលមនុស្សអាចធ្វើការសិក្សា និងដោះស្រាយបញ្ហារួមគ្នា មិនថាពួកគេនៅទីណាក៏ដោយ។ សក្តានុពលនៃបច្ចេកវិទ្យា XR គឺលើសពីការបង្កើតទីតាំងនិម្មិតទាំងនេះ ប៉ុន្តែវាអាចលាតសន្ធឹងទៅគ្រប់ផ្នែកទាំងអស់នៃជីវិតមនុស្ស។

តួនាទីរបស់ XR ក្នុងការដោះស្រាយបញ្ហាសកល

បច្ចុប្បន្នបច្ចេកវិទ្យា XR ត្រូវបានដាក់ប្រើប្រាស់ក្នុងរូបភាពទូលំទូលាយយ៉ាងឆាប់រហ័សនៅគ្រប់ឧស្សាហកម្ម និងផ្លាស់ប្ដូរប្រព័ន្ធប្រតិបត្តិការដែលមានលក្ខណៈស្មុគស្មាញ ដូចជា ការផលិត និងសង្វាក់ផ្គត់ផ្គង់។ កម្មវិធីរបស់ The Village’s Advanced Manufacturing and Supply Chain Hub គឺជាឧទាហរណ៍មួយ ដែល XR ត្រូវបានប្រើ ដើម្បីសម្រួល និងមើលឃើញពីដំណើរការផលិតកម្មដ៏ស្មុគស្មាញ បង្កើនកិច្ចសហប្រតិបត្តិការ និងការបង្កើតថ្មី។

មជ្ឈមណ្ឌលនេះបានបង្ហាញពីករណីប្រើប្រាស់ដោយជោគជ័យ នៃការបង្កើនកម្លាំងការងារ និងការអនុវត្តប្រកបដោយនិរន្តរភាព ខណៈពេលដែលផ្ដល់នូវកន្លែងនិម្មិត ដែលអ្នកជំនាញឧស្សាហកម្មអាចធ្វើអន្តរកម្ម រៀបចំផែនការ និងសិក្សាអំពីសេណារីយ៉ូខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់អនាគត៕ 




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...