ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី ៖ ពង្រឹងគុណភាពនាយក និងគ្រូបង្រៀន ជំរុញការផលិតធនធានមនុស្សដែលមានគុណភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការពង្រឹងគុណភាពនាយក និងគ្រូបង្រៀន ជាការជំរុញការផលិតបានធនធានមនុស្សដែលមានគុណភាព ឆ្លើយតបតម្រូវការទីផ្សារការងារកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី មានប្រសាសន៍ថា ដើម្បីឱ្យការអប់រំមានគុណភាព អ្នកដឹកនាំគ្រឹះស្ថានសិក្សា នាយកសាលា ជាអ្នកកាច់ចង្កូតសាលា ត្រូវមានផែនការច្បាស់លាស់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលា និងដឹកនាំបុគ្គលិកអប់រំឱ្យមានសមត្ថភាពពូកែ។ ឯកឧត្តមបណ្ឌិតបន្តថា​ ការពង្រឹងសមត្ថភាពគ្រូបង្រៀន កែលម្អវិធីសាស្រ្តបង្រៀនថ្មី មានប្រសិទ្ធភាពដោយធាធាថា សិស្សទទួលបានចំណេះដឹង ព្រោះគ្រូបង្រៀន ដើរតួនាទីសំខាន់ក្នុងការដឹកនាំសិស្សទៅសម្រេចគោលដៅអនាគត។ រីឯសិស្សានុស្ស ជាមូលដ្ឋានក្នុងការលើកកម្ពស់ការអប់រំដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ដើម្បីទទួលបានការអប់រំពេញលេញក្នុងសតវត្សទី២១។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា គ្រឹះស្ថានសិក្សារដ្ឋ និងគ្រឹះស្ថានឯកជន ជាអ្នកផលិតធនធានមនុស្សកម្ពុជាទាំងមូល ដោយចាំបាច់ត្រូវសហការធ្វើការងារជាមួយគ្នា ដើម្បីសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាលកម្ពុជា ចង់បានធនធានមនុស្សដែលមានសមត្ថភាព គុណភាព ហើយអាចផ្សារភ្ជាប់ជាមួយទីផ្សារកម្ពុជា។

សម្រាប់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community មានប្រសាសន៍ថា ដើម្បីឱ្យការពង្រឹងគុណភាពអប់រំឱ្យមានប្រសិទ្ធភាព និងពេញលេញបាន គឺទាមទារឱ្យមានការពង្រឹងគុណភាពនាយកសាលា។ លោក គីម ដារ៉ា បន្តថា ប្រសិនបើនាយក ជាមនុស្សផ្ដោតលើលទ្ធផលរួមជាធំ គាត់នឹងមានសមត្ថភាពក្នុងការពង្រឹងគុណភាពគ្រូ ធ្វើយ៉ាងណាឱ្យគ្រូគិតពីប្រយោជន៍រួម ពោលគឺគិតពីគុណភាពសិស្ស។ ជាក់ស្ដែង សាលាវត្តបូព៌ជាសាលាមាននាយកពូកែ ដែលអាចធ្វើឱ្យគ្រូបង្រៀនពូកែ សាលាមានវិន័យ ក្លាយជាសាលារៀនគំរូ។ ដូច្នេះ ដើម្បីទទួលបានគ្រូមានគុណភាព គឺផ្ដើមពេញពីការរើសនាយកដែលពូកែជាមុនសិន ប្រសិនបើនាយកធ្វើត្រូវ នាំឱ្យគ្រូធ្វើត្រូវ នោះនឹងនាំឱ្យសិស្សពូកែផងដែរ។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

សម្រាប់លោក គីម ដារ៉ា គិតថា ដើម្បីជំរុញគុណភាពអប់រំគឺត្រូវចូលរួមពីវិស័យឯកជន ព្រោះសាលាឯកជនបង្រៀនសិស្សខ្មែរដូចគ្នា មានន័យថា អ្នកដែលមានធនធានអាចបញ្ជូនកូនទៅរៀនសាលាឯកជនដែលមានគុណភាព ចំណែកអ្នកមិនសូវមានធនធានអាចបញ្ជូនកូនទៅរៀននៅសាលារដ្ឋដែលមានគុណភាព។ ដូច្នេះ រាជរដ្ឋាភិបាលអាចសហាការជាមួយវិស័យឯកជនធ្វើយ៉ាងណាលើកទឹកចិត្តឱ្យការអប់រំក្នុងសាលាឯកជនអាចបន្តទៅមុខមានគ្រប់ទីកន្លែង។

គួរជម្រាបជូនថា ក្រសួងអប់រំបាននិងកំពុងបន្តយកចិត្តទុកដាក់អនុវត្តតបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្នុងគោលដៅដើម្បីលើកកម្ពស់គុណភាពអប់រំនៅសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមាន ៖ ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, ទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោកភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *