ឥណ្ឌូនេស៊ីនឹងបង្កើតការចុះបញ្ជីអត្តឃាតថ្នាក់ជាតិ ខណៈអ្នកធ្វើអត្តឃាតដែលមិនបានរាយការណ៍មាន ៨៦០ភាគរយ

បរទេស ៖រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងបង្កើតបញ្ជីឈ្មោះជាតិ ដើម្បីកត់ត្រាស្ថិតិស្ដីពីការប៉ុនប៉ងធ្វើអត្តឃាត និងធ្វើអត្តឃាតជោគជ័យ ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្ការ ការធ្វើអត្តឃាតដែល​កំពុងកើនឡើងក្នុងប្រទេស។ 

ការចុះបញ្ជីនេះ ស្ថិតក្នុងចំណោមគោលនយោបាយសុខភាពជាច្រើន ដែលមាននៅក្នុងបទបញ្ញត្តិថ្មី ចេញផ្សាយដោយប្រធានាធិបតី Joko Widodo កាលពីចុងខែមុន (ថ្ងៃទី៣០ ខែកក្កដា), នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានឥណ្ឌូនេស៊ី Kompas បានរាយការណ៍។ 

ការចុះបញ្ជីត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលទិន្នន័យលម្អិតមួយចំនួនដូចជា ភេទ អាយុ ទីតាំង វិធីសាស្ត្រធ្វើអត្តឃាត និងកត្តាហានិភ័យ ដែលជំរុញបុគ្គលម្នាក់សម្រេចចិត្តធ្វើអត្តឃាត។ 

យោងតាមលទ្ធផលស្រាវជ្រាវមួយ ដែលចេញផ្សាយក្នុងខែកុម្ភៈ បានបង្ហាញថា ជនជាតិឥណ្ឌូនេស៊ីធ្វើអត្តឃាត ដែលមិនបានរាយការណ៍មានប្រហែល ៨៦០ភាគរយនៅទូទាំងប្រទេស។ នេះបើផ្អែកលើទិន្នន័យពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។ ហេតុផល គឺរួមមានការស្នើសុំមិនរាយការណ៍ពីសំណាក់សាច់ញាតិ និងការមិនចាប់អារម្មណ៍ស៊ើបអង្កេតពីសំណាក់ប៉ូលីស។

ព័ត៌មានភាគច្រើននឹងទទួលបានពីប៉ូលីសជាតិឥណ្ឌូនេស៊ី (Polri) ប្រជាជន និងកំណត់ត្រាស៊ីវិល និងទីភ្នាក់ងារដែលពាក់ព័ន្ធក្នុងការប្រមូលទិន្នន័យ ដូចជាភ្នាក់ងារសេវាសុខភាពជាដើម។

បទបញ្ជារបស់ប្រធានាធិបតីក៏បានគូសបញ្ជាក់ផងដែរ អំពីវិធានការកាត់បន្ថយ និងទប់ស្កាត់ការធ្វើអត្តឃាត ដោយតម្រូវឱ្យប្រព័ន្ធផ្សព្វផ្សាយធំៗ និងបណ្ដាញសង្គម ត្រូវផ្សព្វផ្សាយអំពីការធ្វើអត្តឃាតប្រកបដោយទំនួលខុសត្រូវ ក៏ដូចជា បង្កើនការណែនាំស្ដីពីការកាត់បន្ថយគំនិតនៃការធ្វើបាបខ្លួនឯង តាមរយៈការអភិវឌ្ឍជំនាញបំណិនជីវិត ជំនាញសង្គម និងការគ្រប់គ្រងអារម្មណ៍។

តាមការណែនាំ អ្នកដែលមានហានិភ័យធ្វើអត្តឃាត គួរតែត្រូវបានតាមដាន ឬដាក់កម្រិតក្នុងការប្រើប្រាស់សម្ភារៈ ឧបករណ៍ ឬរបស់របរផ្សេងៗ ដែលផ្ដល់ភាពងាយស្រួលសម្រាប់ពួកគេធ្វើសកម្មភាព។ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានផ្ដល់ឱ្យប្រជាជនគ្រប់រូបនូវលទ្ធភាពទទួលបានសេវាប្រឹក្សាផ្លូវចិត្ត តាមរយៈខ្សែទូរស័ព្ទបន្ទាន់ ដើម្បីការពារការធ្វើអត្តឃាត។

ភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធនឹងបញ្ហានេះ នឹងការពារអ្នកដែលមានបញ្ហាផ្លូវចិត្ត ពីការបោះបង់ចោល ការឃុំទុក ឬចាក់ច្រវាក់ក្នុងផ្ទះ និងការទទួលរងនូវអំពើហិង្សា។ នេះបើតាមបទបញ្ញាត្តិសុខភាពឥណ្ឌូនេស៊ីបានបង្ហាញ។

អត្រាប៉ុនប៉ងធ្វើអត្តឃាតរបស់ជនជាតិឥណ្ឌូនេស៊ី គឺ ២,២៥ដង ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់។ នេះបើយោងតាមការសិក្សាមួយដែលមានចំណងជើងថា «ប្រវត្តិរូបស្ថិតិការធ្វើអត្តឃាតដំបូងរបស់ឥណ្ឌូនេស៊ី ៖ ការវិភាគលើអត្រាធ្វើអត្តឃាត និងការប៉ុនប៉ង» ក្នុងនោះស្ត្រីមានអត្រា ១ ដង និងបុរសមានអត្រា ២,១១ ដង។

ក្នុងចំណោមអ្នកធ្វើអត្តឃាតទូទាំងប្រទេស អត្រាអ្នកធ្វើអត្តឃាតមានខ្ពស់បំផុតនៅ កោះបាលី កោះរីអ៊ូ (ទីក្រុង យ៉ូហ្គីយ៉ាកាតា) កោះជ្វាភាគកណ្ដាល និងកោះកាលីម៉ានតាន់ភាគកណ្ដាល។ នេះបើយោងតាមការសិក្សាមួយ ដែលបានចេញផ្សាយនៅក្នុង The Lancet Regional Health Asia Southeast Asia៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...