ការសិក្សា​រក​ឃើញ​ថា ការ​រៀន​ជា​ប្រចាំ​អាច​ជួយ​បង្កើន​អាយុ​សង្ឃឹម​រស់ជិត ២ភាគរយ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការសិក្សាថ្មីមួយបានបង្ហាញពីទំនាក់ទំនង​រវាង​អត្រា​មរណៈ និង​ការ​អប់រំ ដោយ​ប្រៀបធៀប​ការ​មិនបន្ត​ការសិក្សា ទៅ​នឹង​ការ​ជក់បារី ឬ​ទទួល​ទាន​ស្រា។ លទ្ធផល​សិក្សា​រក​ឃើញ​ថា ការ​បន្ត​ការ​អប់រំ ឬ​សិក្សា​ជារៀង​រាល់​ឆ្នាំ អាច​កាត់​បន្ថយ​ហានិភ័យ​នៃការ​ស្លាប់ និង​បង្កើន​អាយុ​សង្ឃឹមរស់​បាន​ជិត ២ភាគ​រយ។

ទន្ទឹម​នឹង​នេះ ការ​មិន​បន្ត​ទទួល​ការ​អប់រំ នឹង​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព ប្រៀប​ដូច​ជា ការ​ទទួលទាន​គ្រឿងស្រវឹង​ច្រើន​លើស​កំណត់ ឬ​ជក់បារី ១០ដើម​ក្នុង​មួយឆ្នាំ រយៈពេល ១០​ឆ្នាំ​ដែរ។ នេះ​បើ​យោង​តាម​ការ​វិភាគ​មេតា (Meta-analysis) ដែល​មាន​គោលបំណង​កំណត់​ពីកម្រិត​ទំនាក់​ទំនង​រវាង​ការ​អប់រំ និង​អត្រា​នៃការ​ស្លាប់ ធ្វើ​ឡើង​ដោយ The Lancet Public Health ដោយ​ធ្វើការ​ពិនិត្យ​លើ​ករណី​សិក្សា​ចំនួន ៦០៣ មក​ពី​ជុំវិញ​ពិភពលោក។

លោក​វេជ្ជបណ្ឌិត Terje Andreas Eikemo សហអ្នកនិពន្ធ និង​ជាប្រធាន​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រន័រវេស លើក​ឡើង​ថា ការអប់រំ​មាន​សារៈសំខាន់ ព្រោះ​មាន​លក្ខណៈ​ពិសេស​ជាច្រើន មិនត្រឹម​តែមាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ប៉ុណ្ណោះទេ ការ​ដែល​អាច​កំណត់​បរិមាណ​នៃអត្ថប្រយោជន៍​នេះ គឺ​ជា​ចំណែក​សំខាន់​នៃ​ការ​អភិវឌ្ឍសង្គម។

លទ្ធផល​នៃការ​សិក្សា​ក៏បាន​បង្ហាញ​ដែរ​ថា អ្នក​ដែល​បាន​សិក្សា​ត្រឹមថ្នាក់​បឋមសិក្សា អាច​កាត់បន្ថយ​ហានិភ័យ​ប្រឈម​នឹង​ការ​ស្លាប់​ជា​មធ្យម ១៣ភាគរយ ខណៈ​ដែល​អ្នក​បាន​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​កម្រិត​វិទ្យាល័យ អាចកាត់​បន្ថយ​ហានិភ័យ​នេះ ២៥ភាគរយ បើធៀប​ទៅនឹង​អ្នក​មិន​បាន​សិក្សា។ លើស​ពីនេះ មនុស្ស​ដែល​ទទួល​បាន​ការ​អប់រំ​រយៈពេល ១៨ឆ្នាំ នឹង​ថយចុះ​ហានិភ័យ​ប្រឈម​នឹងការ​ស្លាប់ ៣៤ភាគរយ។

លោកស្រី Claire Henson សហ​អ្នកនិពន្ធ និង​ជា​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Washington Institute For Health Metrics លើក​ឡើង​ថា ការ​បិទ​គម្លាត​ការ​អប់រំ មាន​ន័យ​ថា ជា​ការ​បិទ​គម្លាត​មរណភាព និង​លុប​បំបាត់​ភាពក្រីក្រ ហើយ​ទាមទារ​ឱ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ជា​អន្តរជាតិ។ ដូច្នេះ ការ​លើក​កម្ពស់ និង​ការ​ផ្ដល់​ឱកាស​ឱ្យ​មនុស្ស​ទទួល​បាន​ការ​អប់រំ ពិតជា​មាន​សារៈសំខាន់ ដើម្បី​កាត់​បន្ថយ​វិសមភាព​អត្រាមរណៈ និង​ជីវភាព​ក្នុង​សង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ