WE Forum ៖ និយោជក ៨៥ភាគរយ គ្រោងបណ្ដុះបណ្ដាលជំនាញថ្មី (reskill) ដល់បុគ្គលិក

ទំហំកាន់តែធំនៃការចូលប្រើបណ្ដាញឌីជីថល ត្រូវបានអ្នកជំនាញកំណត់ថា ជាមូលហេតុ នាំឱ្យមានការផ្លាស់ប្ដូររបៀបធ្វើការជាច្រើន គ្រប់ឧស្សាហកម្ម។ ៦០ភាគរយ នៃនិយោជក រំពឹងថា ការប្រើបណ្ដាញឌីជីថល នឹងកំណត់របៀប ដែលពួកគេធ្វើអាជីវកម្មឡើងវិញនៅឆ្នាំ២០៣០, នេះបើយោងតាមរបាយការណ៍អនាគតការងារ ឆ្នាំ២០២៥ ដែលចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក។

ភាពជឿនលឿននៃបច្ចេកវិទ្យាសំខាន់ៗ រួមមាន បញ្ញាសិប្បនិម្មិត (AI) និងការដំណើរការព័ត៌មាន (៨៦%), បច្ចេកវិទ្យាមនុស្សយន្ត និងស្វ័យប្រវត្តិកម្ម (៥៨%) និងការបំប្លែង ផ្ទុក និងចែកចាយថាមពល (៤១%) គឺជាការត្រៀម ដើម្បីជំរុញការផ្លាស់ប្ដូរយ៉ាងសំខាន់នាពេលអនាគត។

ក្នុងការផ្លាស់ប្ដូរនេះ អ្នកជំនាញបច្ចេកវិទ្យា គឺមានតម្រូវការខ្ពស់ នៅគ្រប់វិស័យការងារ ដែលជំនាញទាំងនោះរួមមាន បញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យធំ (Big data), បណ្ដាញ និងសន្តិសុខសាយប័រ និងអក្ខរកម្មបច្ចេកវិទ្យា។

ការវិវត្តន៍នេះ បានបង្ហាញថា តម្រូវការជំនាញ ដែលជាសមត្ថភាពពិសេសរបស់មនុស្ស ក៏មានខ្ពស់ និងមាននិរន្តរភាពផងដែរ ដែលជំនាញទាំងនោះមានដូចជា សមត្ថភាពច្នៃប្រឌិត ការគិតស៊ីជម្រៅ និងពិស្ដារ និងសមត្ថភាពសម្របខ្លួន។ ជំនាញទាំងនេះ ជាជំនាញបំពេញបន្ថែមលើជំនាញបច្ចេកទេស ដែលធ្វើឱ្យបុគ្គលិក មានការរីកចម្រើនក្នុងបរិយាកាសការងារ ដែលមានសម្ពាធ និងរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតថ្មី និងការអភិវឌ្ឍ។

ស្ថាប័នដែលផ្ដល់អាទិភាពដល់ការបណ្ដុះបណ្ដាលជំនាញថ្មីដល់បុគ្គលិក ក្នុងយុទ្ធសាស្ត្ររបស់ខ្លួន, គាំទ្រដោយភាពជាអ្នកដឹកនាំ និងវប្បធម៌នៃការរៀនសូត្រពេញមួយជីវិត គឺមានលទ្ធភាពខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗ និងអាចចាប់ឱកាសបានច្រើន ក្នុងលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត។

តាមរយៈការជំរុញឱ្យមានការរួមបញ្ចូលគ្នា ប្រកបដោយតុល្យភាពនៃសមត្ថភាពបច្ចេកទេស​ និងធនធានមនុស្សមានសមត្ថភាពខ្ពស់, អាជីវកម្ម និងបុគ្គលម្នាក់ៗ អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតអនាគត ប្រកបដោយបរិយាប័ន្ន និរន្តរភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។

ដោយមើលឃើញពីសារៈសំខាន់ នៃការពង្រឹងជំនាញសម្រាប់បុគ្គលិក និងការរៀនជំនាញថ្មី វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) បានរកឃើញថា មាននិយោជក ៨៥ភាគរយ គ្រោងនឹងបណ្ដុះបណ្ដាលជំនាញថ្មីដល់បុគ្គលិក (Reskill) របស់ខ្លួន ដើម្បីអភិវឌ្ឍកម្លាំងពលកម្មឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយគម្លាតជំនាញ និងផ្ដល់អត្ថប្រយោជន៍ទាំងសម្រាប់ក្រុមហ៊ុន និងបុគ្គលិក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦