វិធីសាស្ត្រ ៥ ដើម្បីបញ្ចូលការគិតជាប្រព័ន្ធ (System thinking) ក្នុងការអប់រំ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

នៅក្នុងពិភពលោក បញ្ហាប្រឈមកំពុងកើនឡើងជាប្រចាំ ការគិតជាប្រព័ន្ធ (System Thinking) ផ្ដល់នូវក្របខណ្ឌដ៏មានអានុភាពមួយ សម្រាប់ការដោះស្រាយបញ្ហាទាំងនេះ។ ការស្រាវជ្រាវបង្ហាញថា ការបញ្ចូលការគិតជាប្រព័ន្ធក្នុងការសិក្សា ជំរុញឱ្យមានការយល់ដឹងរួម អំពីបញ្ហាស្មុគស្មាញ ហើយការគិតនេះ មានសក្តានុពលខ្លាំង ក្នុងការរៀបចំអ្នកសិក្សា សម្រាប់ទីផ្សារការងារនាពេលអនាគត។ យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក មានវិធីចំនួន ៥ ដើម្បីបញ្ចូល ការគិតជាប្រព័ន្ធទៅក្នុងការអប់រំ។

. ការប្រើវិធីសាស្ត្របង្រៀនដែលធានាថា សិស្សអាចរៀនតាមរបៀបដែលពួកគេមានអារម្មណ៍ថាងាយស្រួល (Tailor teaching)

ការគិតជាប្រព័ន្ធអាចដើរតួជាឧបករណ៍សម្របសម្រួលភាពខុសគ្នានៅក្នុងបរិយាកាសសិក្សា។ ក្នុងរបៀបសិក្សានេះ សិស្សមួយក្រុមមានគ្នាបីនាក់ ដែលមានកម្រិតជំនាញខុសគ្នា តម្រូវឱ្យអនុវត្តតាមផែនការមេរៀនដូចគ្នា ប៉ុន្តែគ្រូបង្រៀនកែសម្រួលធាតុផ្សំមួយចំនួន ដូចជាការផ្ដល់នូវការបន្ថែមម៉ោង និងការគាំទ្របន្ថែម។ វិធីសាស្ត្រនេះ ធានាបាននូវលទ្ធផលសិក្សាជាប់លាប់នៅគ្រប់កម្រិតជំនាញ និងលទ្ធភាពទទួលបានសមធម៌ក្នុងឱកាសសិក្សា។

. ការបញ្ឆេះភាពចង់ចេះចង់ដឹង ដើម្បីទាក់ទាញសិស្ស

ភាពចង់ចេះចង់ដឹង គឺជាមូលដ្ឋានគ្រឹះនៃការសិក្សាប្រកបដោយប្រសិទ្ធភាព ដែលមានសារៈសំខាន់សម្រាប់អភិវឌ្ឍជំនាញសិក្សាពេញមួយជីវិត ដែលជំរុញទឹកចិត្តឱ្យសិស្ស ចង់ស្វែងយល់អ្វីដែលថ្មី ចេះសួរសំណួរ និងការបំផុសស្មារតីឱ្យចង់ដឹង ដែលលើសពីការសិក្សាក្នុងថ្នាក់រៀន។ ផ្នត់គំនិតនៃការគិតជាប្រព័ន្ធជំរុញឱ្យមានការចង់ដឹងចង់ឃើញ ដោយបង្ហាញពីការភ្ញាក់ផ្អើល និងយល់ដឹងស៊ីជម្រៅអំពីប្រព័ន្ធស្មុគស្មាញ ដែលបំផុសគំនិតឱ្យសិស្សចេះសង្កេតអំពីបញ្ហានានាក្នុងពិភពពិត និងលើកកម្ពស់ផ្នត់គំនិតសួរនាំ ដែលជាចំណែកជំរុញទៅរកបទពិសោធន៍សិក្សាដែលមានលក្ខណៈសម្បូរបែប។

. អនុវត្តយុទ្ធសាស្ត្រ បង្រៀនតាមបែបសិស្សមជ្ឈមណ្ឌល (Learner-centered)

បរិយាកាស ដែលផ្ដោតលើសិស្សមជ្ឈមណ្ឌលជួយពង្រឹងដំណើរការសិក្សា ជាពិសេសនៅពេលភ្ជាប់ជាមួយនឹងការគិតជាប្រព័ន្ធ ដើម្បីលើកទឹកចិត្តឱ្យមានទស្សនៈរួម។ ការរួមបញ្ចូលគ្នានេះ​ ជំរុញវិធីសាស្ត្រ «ពង្រីក និងបង្រួម» បញ្ឆេះការចង់ដឹងចង់ឃើញ តាមរយៈការភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួន ខណៈកំពុងទទួលការបណ្ដុះបណ្ដាលការយល់ដឹងអំពីប្រព័ន្ធស្មុគស្មាញ។ យុទ្ធសាស្ត្របែបនេះ អាចធានាបានថា សិស្សនឹងនៅតែអាចចូលរួម និងវិនិយោគលើការរៀនសូត្ររបស់ពួកគេ។

. ប្រើវិធីសាស្រ្តបង្រៀន Visual mapping

ការធ្វើផែនទីដែលមើលឃើញ (Visual mapping) ពង្រឹងវិធីសាស្ត្រស្ថាបនា ដោយអនុញ្ញាតឱ្យសិស្សបង្កើតផែនទីប្រព័ន្ធ និងបង្កើតដំណោះស្រាយ ដែលភ្ជាប់នឹងគំនិត និងរូបភាព​ ដែលអាចមើលឃើញ។ វិធីសាស្ត្រ អនុញ្ញាតឱ្យសិស្សអាចពិភាក្សាគ្នា សហការ និងទទួលបានអត្ថប្រយោជន៍ជាច្រើនពីមិត្តភក្តិរបស់គេ។

. វិធីសាស្ត្រ Backward design និងការគិតជាប្រព័ន្ធ

ការធ្វើផែនការតម្រង់ទិសគោលដៅ គឺជាយុទ្ធសាស្រ្តគិតជាប្រព័ន្ធដ៏សំខាន់មួយ សម្រាប់ការណែនាំ និងបង្ហាញពីគំនិតស្មុគស្មាញ។ វិធីសាស្ត្រ Backward design ចាប់ផ្ដើម ដោយកំណត់គោលដៅចុងក្រោយ និងបន្ស៊ីសមាសធាតុមេរៀននីមួយៗ ដើម្បីសម្រេចគោលដៅទាំងនោះ។ វិធីសាស្ត្រប្រព័ន្ធនេះ អនុញ្ញាតឱ្យគ្រូអាចប្រមើលមើលបញ្ហាប្រឈមក្នុងការសិក្សា និងបង្កើតផ្លូវសិក្សាសម្រាប់សិស្សទាំងអស់ឱ្យយល់ពីគំនិតស្មុគស្មាញ។ ការប្រើប្រាស់វិធីសាស្ត្រ Backward design នឹងធានាថា អ្នកសិក្សាទាំងអស់គ្នា អាចចូលរួមប្រកបដោយអត្ថន័យ ក្នុងការសិក្សាដែលមានខ្លឹមសារស្មុគស្មាញ។

ការគិតជាប្រព័ន្ធជួយឱ្យអ្នកសិក្សាបង្កើតដំណោះស្រាយបញ្ហា ភាពច្នៃប្រឌិត និងជំនាញសហការ ដោយមិនគិតពីឧបសគ្គភាសា។ ស្រដៀងគ្នានេះដែរ ការគិតជាប្រព័ន្ធអាចជួយសិស្សឱ្យមើលឃើញថា ការរៀនសូត្រជាច្រកផ្លូវទៅរកវិធីសាស្ត្រថ្មីនៃការយល់ដឹង និងការប្រាស្រ័យទាក់ទងជាមួយពិភពលោក ដោយបំពាក់ឱ្យពួកគេ នូវវិធីសាស្ត្រដោះស្រាយបញ្ហាស្មុគស្មាញលើសពីការសិក្សាក្នុងថ្នាក់រៀន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)