ភ្នំពេញ៖ បច្ចុប្បន្នគ្រឹះស្ថានសិក្សាឯកជនកំពុងដើរតួនាទីយ៉ាងសំខាន់ចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ។ ភាពជាដៃគូក្នុងការអប់រំ និងបណ្តុះបណ្តាលរវាងគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សាសាធារណៈនេះ ត្រូវទំនាក់ទំនងគ្នាទៅវិញទៅមកស្របតាមយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ។ នៅក្នុងសន្និសីទជាតិលើកទី១ ស្ដីពីការប្រឹក្សាគរុកោសល្យ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ បណ្ឌិត ឃ្លាំង សុវណ្ណ ទីប្រឹក្សាអប់រំនៃសាលារៀនបញ្ញាវន្តអង្គរ មានប្រសាសន៍ថា គ្រឹះស្ថានឯកជនមានតួនាទីប្រាំមួយចំណុចក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមានប្រសិទ្ធភាពក្នុងវិស័យអប់រំ ។

បណ្ឌិត ឃ្លាំង សុវណ្ណ ទីប្រឹក្សាអប់រំនៃសាលារៀនបញ្ញាវន្តអង្គរ មានប្រសាសន៍បញ្ជាក់ថា តួនាទីគ្រឹះស្ថានឯកជន រួមមាន រៀបចំថ្នាក់រៀនគរុសិស្ស ចែករំលែកបទពិសោធ ចំណេះដឹង និងធនធានអប់រំដល់គ្នា បង្កើតនិងអនុវត្តគម្រោងស្រាវជ្រាវ ពង្រីកបណ្ដាញអប់រំប្រឹក្សាគរុកោសល្យតាមគ្រឹះស្ថានសិក្សាឯកជន កាត់បន្ថយគម្លាតស្ដង់ដារអប់រំក្នុងគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងចូលរួមផ្សព្វផ្សាយនិងពង្រីកវិសាលភាព ។
១. រៀបចំថ្នាក់រៀនគរុសិស្ស ៖ ត្រូវមានថ្នាក់រៀនសម្រាប់គរុនិស្សិត NGPRC ចុះកម្មសិក្សាប្រឹក្សាគរុកោសល្យជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ សាលារៀនបញ្ញាវន្តអង្គទទួលគរុនិស្សិតមកពីមជ្ឈមណ្ឌលស្រាវជ្រាវគរុនិស្សិតជំនាន់ថ្មី ដើម្បីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់លោកគ្រូ អ្នកគ្រូ និងបុគ្គលោកអប់រំ ។
២. ចែករំលែកបទពិសោធ ចំណេះដឹង និងធនធាន ៖ គ្រឹះស្ថានសិក្សាឯកជន គរុនិស្សិត មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគរុកោលសល្យជំនាន់ថ្មី មានតួនាទីចែករំលែកចំណេះដឹងធនធានអប់រំ ចំណេះដឹង ដើម្បីពង្រឹងប្រសិទ្ធភាពអប់រំ ។ ទន្ទឹមនឹងនេះ បុគ្គលិកសិក្សាត្រូវផ្លាស់ប្ដូរបទពិសោធន៍ ផ្ដល់អនុសាសន៍សម្រាប់កិច្ចសហប្រតិបត្តិការកែតម្រូវ ដើម្បីអនុវត្តឡើងវិញឱ្យបានសមស្របតាមទិសដៅអប់រំរបស់ក្រសួង ។
៣. បង្កើត និងអនុវត្តគម្រោងស្រាវជ្រាវ ៖ ត្រូវបង្កើតនិងអនុវត្តគម្រោងស្រាវជ្រាវ គម្រោងអភិវឌ្ឍផ្សេងៗ និងសិក្ខាសាលាអប់រំជាតិ និងអន្តរជាតិរួមគ្នា ។ លើសពីនេះ ពង្រឹងចំណេះដឹង និងជំនាញគរុកោសល្យ សមត្ថភាព និងភាពជាអ្នកដឹកនាំតាមការអប់រំបែបឌីជីថល ។
៤. ពង្រីកបណ្ដាញអប់រំប្រឹក្សាគរុកោសល្យតាមគ្រឹះស្ថានសិក្សាឯកជន ៖ ជំរុញឱ្យមានសកម្មភាពពង្រីកបណ្ដាញអប់រំប្រឹក្សាគរុកោសល្យក្នុងចំណោមគ្រឹះស្ថានសិក្សាឯកជន ។ ទន្ទឹមនឹងនេះ វិស័យឯកជនដើរតួនាទីសំខាន់ក្នុងជំរុញឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន ។ ដោយឡែក វិស័យឯកជនធ្វើយ៉ាងណាជំរុញឱ្យគុណភាពអប់រំនៅកម្ពុជាមានភាពល្អប្រសើរបន្ថែមទៀត ។
៥. កាត់បន្ថយគម្លាតស្ដង់ដារអប់រំក្នុងគ្រឹះស្ថានសិក្សាឯកជន និងសាធារណៈ៖ ចាប់ផ្ដើមធ្វើការរួមគ្នាទាំងវិស័យឯកជន និងសាធារណៈ ឬគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សារដ្ឋ នឹងចូលរួមចំណែកកាត់បន្ថយគម្លាតស្ដង់ដារអប់រំ ។ ការកាត់បន្ថយគម្លាតស្ដង់ដារអប់រំជួយឱ្យការអប់រំខិតជិតគ្នា និងគ្មានវិសមភាពចំពោះគ្នា ។ ទន្ទឹមនឹងនេះ យន្តការរវាងគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសាធារណៈ ឬតាមយន្តការមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីធ្វើឱ្យគម្លាតស្ដង់ដារអប់រំកាន់តែតូច ។
៦. ផ្សព្វផ្សាយ និងពង្រីកវិសាលភាព ៖ ចូលរួមផ្សព្វផ្សាយ និងពង្រីកវិសាលភាពសហគមន៍សិក្សាវិជ្ជាជីវៈសម្រាប់គ្រូប្រឹក្សាគរុកោសល្យ (PLC) ដែលជាយន្តការថ្មីមួយដើម្បីជំរុញប្រសិទ្ធភាពវិស័យអប់រំនៅកម្ពុជា ។ ទន្ទឹមនឹងនេះ តាមរយៈការចុះកម្មសិក្សារបស់គរុនិស្សិត នៅសាលាបញ្ញាវន្តអង្គរអាចវាយតម្លៃបានថា មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC) បានបណ្ដុះបណ្ដាលនិស្សិតប្រកបដោយគុណភាពខ្ពស់ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2025
និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2023
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេស ចំនួន៣៣០កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2024
ជាឱកាសសម្រាប់យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ និងសាធារណៈជនទូទៅ ដែលមានបំណងចង់ទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិស្សចូលរៀន...
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅសាលវិទ្យាល័យក្រចេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2025
សម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2025
កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុងប្រកាសពីការផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការ ឬបុគ្គលដែលស្ថិតនៅក្នុងតំណែងជាថ្នាក់ដឹកនាំក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍...
ឱកាសសិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2023
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ បានប្រកាសជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយឥតបង់ថ្លៃលើគ្រប់ជំនាញ។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2023
កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...




























