វិធីសាស្ត្រត្រៀមខ្លួនរៀនពីចម្ងាយមានប្រសិទ្ធភាព សម្រាប់សិស្ស-និស្សិតចាប់ផ្តើមសិក្សាដំបូងៗ

និយាយមកដល់ពេលនេះ វាបានក្លាយទៅជាកាតព្វកិច្ចមួយទៅហើយសម្រាប់សិស្ស-និស្សិតទាំងឡាយ ដែលពួកគេចាំបាច់ត្រូវតែចំណាយពេលយ៉ាងហោចណាស់បី ឬបួនម៉ោង ដើម្បីរៀនអនឡាញ ឬសិក្សាពីចម្ងាយ។ ប្រសិនបើអ្នកមិនធ្លាប់សិក្សាបែបនេះពីមុន តើគួរត្រៀមខ្លួនដោយរបៀបណា ដើម្បីឱ្យការសិក្សា​ទទួលបានប្រសិទ្ធភាពខ្ពស់? ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនទាមទារឱ្យសិស្សអនុវត្តប្រចាំថ្ងៃឱ្យបាន​ទៀងទាត់ ដើម្បីទាញយកប្រយោជន៍ពីប្រព័ន្ធសិក្សាថ្មីមួយនេះ។

១. បង្កើតផែនការសិក្សាឱ្យបានច្បាស់លាស់ ៖ មិនថារៀននៅថ្នាក់ធម្មតា ឬសិក្សាតាមអនឡាញនោះទេ ការដាក់ផែនការសិក្សាវាពិតជាចាំបាច់ណាស់សម្រាប់សិស្សានុសិស្ស។ ផែនការរៀនសូត្រមានដូចជាពេលវេលាសម្រាប់រៀនតាមអនឡាញ ពេលវេលាសម្រាប់ធ្វើមេរៀនឬលំហាត់ ពេលវេលាសម្រាប់ស្រាវជ្រាវឯកសារមេរៀន និងពេលវេលាសិក្សាដោយខ្លួនឯង ឬពេលវេលាសម្រាប់សិក្សាជាក្រុមជាដើម។

២. ប្រកាន់ខ្ជាប់វិន័យនិងទៀងទាត់បំផុត៖ សិក្សាពីចម្ងាយ ឬរៀនតាមអនឡាញពិតជាមានសេរីភាពខ្លាំងណាស់ ដូចនេះបើអ្នកមិនព្យាយាមខ្លួនឯងក្នុងការចូលរៀនឱ្យទៀងទាត់ ឬគោរពវិន័យក្នុងការត្រងត្រាប់ស្តាប់មេរៀនគ្រូពន្យល់ នោះវាជារឿងលំបាកណាស់លោកគ្រូអ្នកគ្រូមកពន្យល់ឡើងវិញ ឬតាមដានការរៀ​ន​សូត្ររបស់សិស្ស។

៣. ត្រៀមខ្លួននិងរកទីតាំងសិក្សាដែលសមរម្យ៖ ថ្វីត្បិតមិនមែនអង្គុយនៅកៅអីរៀននៅក្នុងថ្នាក់ ប៉ុន្តែអ្នកចាំបាច់មានទីតាំងដ៏សមរម្យនិងបរិយាកាសសមស្របមួយដើម្បីដាក់ចិត្តរៀនឱ្យបានល្អ។

៤. ស្វែងរកសេវាអ៊ីនធឺណេតដែលមានទំនុកចិត្ត៖ ចំណុចនេះយើងគ្រប់គ្នាអាចដឹងបានហើយថា​ វាមានសារៈសំខាន់ណាស់ក្នុងការតាមដានមេរៀន ការពន្យល់របស់គ្រូឱ្យបានចប់ចុងចប់ដើមនិងទាន់ពេលវេលា ពីព្រោះថាចំណុចខ្លះនៃមេរៀនអាចនឹងជាចំណុចសំខាន់បំផុតដែលភ្ជាប់មេរៀនចាស់និងមេរៀនថ្មី ដូចនេះបើអ៊ីនធឺណេតមានបញ្ហាចំពេលនេះ នោះវានឹងក្លាយទៅជាបញ្ហាធំជាមិនខាន។

៥. សិស្សត្រូវស្វ័យសិក្សាដោយខ្លួនឯង៖ ទោះបីជាអ្នករៀនតាមអនឡាញក្តី ប៉ុន្តែអ្នកមិនត្រូវភ្លេចស្រាវជ្រាវ និងរៀនសូត្របន្ថែមដោយខ្លួនឯងឡើយ។ ដូចនេះគួរបន្តគោរពតាមគោលការណ៍របស់ខ្លួនស្វ័យសិក្សាជានិច្ច ទោះបីជាអ្នកកំពុងសិក្សាតាមអនឡាញ ឬសិក្សាពីចម្ងាយក្តី។

៦. ចូលរួមសកម្មភាពថ្នាក់រៀនឱ្យបានច្រើន៖ បង្កើតទំនាក់ទំនងឱ្យបានច្រើន ជាពិសេសជាមួយគ្រូបង្រៀន។ ចំណុចនេះមិនត្រឹមតែបង្ហាញថាអ្នកពិតជាបានតាមដានមេរៀនរបស់គាត់នោះទេ ប៉ុន្តែវានឹងធ្វើឱ្យលោកគ្រូអ្នកគ្រូអាចតាមដានពីការយល់ដឹងរបស់អ្នកទៅលើមេរៀនរបស់គាត់។ ធ្វើដូចនេះគ្រូបង្រៀននឹងអាចសម្រេចចិត្តបំពេញបន្ថែម ឬពន្យល់បន្ថែមដល់អ្នកជាមិនខាន។

៧. សម្របខ្លួនតាមរបៀបរៀនថ្មីជាក្រុម៖ ការប្រើប្រាស់កម្មវិធីរៀនអនឡាញក៏នឹងអាចក្លាយទៅជាកម្មវិធីសម្រាប់រៀនជាក្រុមអនឡាញផងដែរ ដូចនេះសិស្សត្រូវតែរៀនសម្របខ្លួនទៅតាមបច្ចេកវិទ្យាទាំងនេះឱ្យបានល្អ។

៨. រក្សាពេលវេលាសម្រាកខ្លួនឯងខ្លះ៖ អង្គុយមុខកំព្យូទ័រយូរម៉ោងមិនមែនជារឿងល្អនោះឡើយសម្រាប់សុខភាព ប្រសិនបើអ្នកចុះខ្សោយហើយនោះវានឹងផ្តល់ផលលំបាកជាច្រើនដល់ការសិក្សារបស់អ្នក និងគ្រួសាររបស់អ្នកជាក់ជាពុំខាន់។ រៀនផងត្រូវមានពេលវេលាសម្រាកផងទើបល្អ។

៩. ថែរក្សាសុខភាពផ្លូវចិត្ត និងផ្លូវកាយឱ្យបានល្អ៖ ការរៀនអនឡាញពិតជាមិនងាយស្រួលដូចការរៀនសូត្រក្នុងថ្នាក់ផ្ទាល់ឡើយ ដូចនេះទាមទារឱ្យសិស្សមានសុខភាពផ្លូវចិត្តល្អ និងមានសុខភាពល្អដើម្បីអាចតស៊ូនិងប្តេជ្ញាចិត្តខ្លួនឯងថាត្រូវតែរៀនឱ្យចេះ ទោះបីជាមិនបានជួបផ្ទាល់ជាមួយនឹងមិត្តភ័ក្ត្រ និងលោកគ្រូអ្នកគ្រូ។


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកនិពន្ធ កំពុងព្រួយបារម្ភពីការប្រើប្រាស់ AI ឱ្យសរសេរស្នាដៃអក្សរសិល្ប៍

នៅក្នុងវេទិកា «ក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍» នៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៨​ ដែល​កំពុងប្រព្រឹត្តទៅនៅខេត្តព្រៃវែង
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

អាយុទើប១៣ឆ្នាំ បញ្ចប់បាក់ឌុប និទ្ទេស B! យុវតី ប៊ី បាន់លក្ស្មី មានសមត្ថភាពពិសេសតាំងពីកំណើត បំណងចង់ក្លាយជាគ្រូពេទ្យនាថ្ងៃអនាគត

ខណៈសិស្សភាគច្រើនដែលមានអាយុ១៣ឆ្នាំ កំពុងសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ យុវតី ប៊ី បានលក្សី មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ នឹងបង្ហាញពីការអប់រំភាសាបារាំងនៅកម្ពុជា ក្នុងព្រឹត្តិការណ៍អម “ភូមិហ្វ្រង់កូហ្វូនី”

ក្នុង​ឱកាស​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែល​គ្រោងប្រព្រឹត្ត​ទៅ​នៅពាក់កណ្តាល​ខែវិច្ឆិកា ខាងមុខ ក្រសួងអប់រំ ក៏​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ះអម
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បវេសនកាលឆ្នាំសិក្សាថ្មី ៖ ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវគន្លឹះសំខាន់ៗ ដើម្បីពង្រឹងគុណភាពអប់រំ

ក្នុងសារលិខិតអបអរសាទរ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅថ្ងៃទី១ វិច្ឆិកា ២០២៦ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា
ព្រឹត្តិការណ៍, អប់រំកុមារតូច

របៀបបណ្តុះកូនឱ្យចេះគិតបែបពិចារណា ៖ ៥ វិធីងាយៗដែលឪពុកម្តាយធ្វើបាននៅផ្ទះ

តើអាចបណ្តុះជំនាញគិតពិចារណាដល់កុមារតាំងពីតូចបានទេ? ចម្លើយរបស់អ្នកជំនាញអប់រំជាច្រើន បានឆ្លើយថា «បាន»។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញអប់រំគាំទ្រទិសដៅបន្ថែមម៉ោងសិក្សានៅសាលារដ្ឋដល់៦ម៉ោងក្នុងមួយថ្ងៃ តែស្នើសុំឱ្យមានធនធានគ្រប់គ្រាន់តាមលទ្ធភាពសាលា

អ្នកជំនាញផ្នែកអប់រំបានគាំទ្រចំពោះទិសដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញឱ្យសាលារដ្ឋបង្កើន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្តេចធិបតី ៖ ការជ្រើសរើសគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារ ដើម្បីដោះស្រាយបញ្ហាកង្វះគ្រូនៅតាមសាលារៀន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង គឺជាវិធានការដោះស្រាយបញ្ហាកង្វះគ្រូបង្រៀន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រីជំរុញឱ្យសាលារៀនពង្រឹងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីអប់រំ ៖ ចំណោមសិស្សនិទ្ទេស A, ជាង ៨៧% ជាសិស្សមកពីថ្នាក់វិទ្យាសាស្រ្ត

ត្បិតថាក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិកន្លងទៅនេះ ចំនួនសិស្សថ្នាក់វិទ្យាសាស្រ្ត​សង្គម​ មានចំនួនច្រើនជាងចំនួនសិស្សថ្នាក់វិទ្យាសាស្រ្ត

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon