វិធីសាស្ត្រត្រៀមខ្លួនរៀនពីចម្ងាយមានប្រសិទ្ធភាព សម្រាប់សិស្ស-និស្សិតចាប់ផ្តើមសិក្សាដំបូងៗ

និយាយមកដល់ពេលនេះ វាបានក្លាយទៅជាកាតព្វកិច្ចមួយទៅហើយសម្រាប់សិស្ស-និស្សិតទាំងឡាយ ដែលពួកគេចាំបាច់ត្រូវតែចំណាយពេលយ៉ាងហោចណាស់បី ឬបួនម៉ោង ដើម្បីរៀនអនឡាញ ឬសិក្សាពីចម្ងាយ។ ប្រសិនបើអ្នកមិនធ្លាប់សិក្សាបែបនេះពីមុន តើគួរត្រៀមខ្លួនដោយរបៀបណា ដើម្បីឱ្យការសិក្សា​ទទួលបានប្រសិទ្ធភាពខ្ពស់? ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនទាមទារឱ្យសិស្សអនុវត្តប្រចាំថ្ងៃឱ្យបាន​ទៀងទាត់ ដើម្បីទាញយកប្រយោជន៍ពីប្រព័ន្ធសិក្សាថ្មីមួយនេះ។

. បង្កើតផែនការសិក្សាឱ្យបានច្បាស់លាស់ ៖ មិនថារៀននៅថ្នាក់ធម្មតា ឬសិក្សាតាមអនឡាញនោះទេ ការដាក់ផែនការសិក្សាវាពិតជាចាំបាច់ណាស់សម្រាប់សិស្សានុសិស្ស។ ផែនការរៀនសូត្រមានដូចជាពេលវេលាសម្រាប់រៀនតាមអនឡាញ ពេលវេលាសម្រាប់ធ្វើមេរៀនឬលំហាត់ ពេលវេលាសម្រាប់ស្រាវជ្រាវឯកសារមេរៀន និងពេលវេលាសិក្សាដោយខ្លួនឯង ឬពេលវេលាសម្រាប់សិក្សាជាក្រុមជាដើម។

. ប្រកាន់ខ្ជាប់វិន័យនិងទៀងទាត់បំផុត៖ សិក្សាពីចម្ងាយ ឬរៀនតាមអនឡាញពិតជាមានសេរីភាពខ្លាំងណាស់ ដូចនេះបើអ្នកមិនព្យាយាមខ្លួនឯងក្នុងការចូលរៀនឱ្យទៀងទាត់ ឬគោរពវិន័យក្នុងការត្រងត្រាប់ស្តាប់មេរៀនគ្រូពន្យល់ នោះវាជារឿងលំបាកណាស់លោកគ្រូអ្នកគ្រូមកពន្យល់ឡើងវិញ ឬតាមដានការរៀ​ន​សូត្ររបស់សិស្ស។

. ត្រៀមខ្លួននិងរកទីតាំងសិក្សាដែលសមរម្យ៖ ថ្វីត្បិតមិនមែនអង្គុយនៅកៅអីរៀននៅក្នុងថ្នាក់ ប៉ុន្តែអ្នកចាំបាច់មានទីតាំងដ៏សមរម្យនិងបរិយាកាសសមស្របមួយដើម្បីដាក់ចិត្តរៀនឱ្យបានល្អ។

. ស្វែងរកសេវាអ៊ីនធឺណេតដែលមានទំនុកចិត្ត៖ ចំណុចនេះយើងគ្រប់គ្នាអាចដឹងបានហើយថា​ វាមានសារៈសំខាន់ណាស់ក្នុងការតាមដានមេរៀន ការពន្យល់របស់គ្រូឱ្យបានចប់ចុងចប់ដើមនិងទាន់ពេលវេលា ពីព្រោះថាចំណុចខ្លះនៃមេរៀនអាចនឹងជាចំណុចសំខាន់បំផុតដែលភ្ជាប់មេរៀនចាស់និងមេរៀនថ្មី ដូចនេះបើអ៊ីនធឺណេតមានបញ្ហាចំពេលនេះ នោះវានឹងក្លាយទៅជាបញ្ហាធំជាមិនខាន។

. សិស្សត្រូវស្វ័យសិក្សាដោយខ្លួនឯង៖ ទោះបីជាអ្នករៀនតាមអនឡាញក្តី ប៉ុន្តែអ្នកមិនត្រូវភ្លេចស្រាវជ្រាវ និងរៀនសូត្របន្ថែមដោយខ្លួនឯងឡើយ។ ដូចនេះគួរបន្តគោរពតាមគោលការណ៍របស់ខ្លួនស្វ័យសិក្សាជានិច្ច ទោះបីជាអ្នកកំពុងសិក្សាតាមអនឡាញ ឬសិក្សាពីចម្ងាយក្តី។

. ចូលរួមសកម្មភាពថ្នាក់រៀនឱ្យបានច្រើន៖ បង្កើតទំនាក់ទំនងឱ្យបានច្រើន ជាពិសេសជាមួយគ្រូបង្រៀន។ ចំណុចនេះមិនត្រឹមតែបង្ហាញថាអ្នកពិតជាបានតាមដានមេរៀនរបស់គាត់នោះទេ ប៉ុន្តែវានឹងធ្វើឱ្យលោកគ្រូអ្នកគ្រូអាចតាមដានពីការយល់ដឹងរបស់អ្នកទៅលើមេរៀនរបស់គាត់។ ធ្វើដូចនេះគ្រូបង្រៀននឹងអាចសម្រេចចិត្តបំពេញបន្ថែម ឬពន្យល់បន្ថែមដល់អ្នកជាមិនខាន។

. សម្របខ្លួនតាមរបៀបរៀនថ្មីជាក្រុម៖ ការប្រើប្រាស់កម្មវិធីរៀនអនឡាញក៏នឹងអាចក្លាយទៅជាកម្មវិធីសម្រាប់រៀនជាក្រុមអនឡាញផងដែរ ដូចនេះសិស្សត្រូវតែរៀនសម្របខ្លួនទៅតាមបច្ចេកវិទ្យាទាំងនេះឱ្យបានល្អ។

. រក្សាពេលវេលាសម្រាកខ្លួនឯងខ្លះ៖ អង្គុយមុខកំព្យូទ័រយូរម៉ោងមិនមែនជារឿងល្អនោះឡើយសម្រាប់សុខភាព ប្រសិនបើអ្នកចុះខ្សោយហើយនោះវានឹងផ្តល់ផលលំបាកជាច្រើនដល់ការសិក្សារបស់អ្នក និងគ្រួសាររបស់អ្នកជាក់ជាពុំខាន់។ រៀនផងត្រូវមានពេលវេលាសម្រាកផងទើបល្អ។

. ថែរក្សាសុខភាពផ្លូវចិត្ត និងផ្លូវកាយឱ្យបានល្អ៖ ការរៀនអនឡាញពិតជាមិនងាយស្រួលដូចការរៀនសូត្រក្នុងថ្នាក់ផ្ទាល់ឡើយ ដូចនេះទាមទារឱ្យសិស្សមានសុខភាពផ្លូវចិត្តល្អ និងមានសុខភាពល្អដើម្បីអាចតស៊ូនិងប្តេជ្ញាចិត្តខ្លួនឯងថាត្រូវតែរៀនឱ្យចេះ ទោះបីជាមិនបានជួបផ្ទាល់ជាមួយនឹងមិត្តភ័ក្ត្រ និងលោកគ្រូអ្នកគ្រូ។


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រីក្រសួងអប់រំ ក្រើនរំលឹកនិស្សិតកុំពឹងផ្អែកលើ AI ហួសហេតុ រហូតបាត់បង់បំណិនត្រិះរិះពិចារណា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ណែនាំនិស្សិតប្រើ AI ត្រឹមជាឧបករណ៍ជំនួយ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ពី F ទៅ A ៖ វ៉ាន សែនវ៉ា ជំនះការលំបាក តស៊ូសិក្សាឡើងវិញ រហូតសម្រេចក្តីស្រមៃ និងទទួលការលើកទឹកចិត្តពីសម្តេចតេជោ

ពីសិស្សប្រឡងបាក់ឌុបធ្លាក់និទ្ទេស F កាលពីឆ្នាំ២០២៥ ទៅជាសិស្សទទួលបាននិទ្ទេស A ក្នុងឆ្នាំ២០២៦ យុវជន វ៉ាន សែនវ៉ា
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សិស្សចិន និងសិង្ហបុរី ឈានមុខគេលើពិភពលោកផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រ

សិស្សមកពីតំបន់ B-S-J-Z របស់ចិន និងសិង្ហបុរី បានឈរនៅកំពូលតារាងពិភពលោកក្នុងលទ្ធផល PISA ឆ្នាំ២០២៥
ចំណេះជីវិត, ព្រឹត្តិការណ៍

តើពេលវេលាណាដែលល្អបំផុតក្នុងការទទួលទានកាហ្វេ?

សម្រាប់មនុស្សជាច្រើន ការក្រេបកាហ្វេមួយពែងនៅពេលព្រឹក គឺជាទម្លាប់ដែលមិនអាចខ្វះបានដើម្បីដាស់ស្មារតីឱ្យស្រស់ថ្លា។ ក៏ប៉ុន្តែ មនុស្សភាគច្រើនតែងចោទជាសំណួរថា…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្រាប់សិស្សត្រៀមប្រឡងចូលសាកលវិទ្យាល័យ! ក្រសួងអប់រំបើកថ្នាក់បំប៉នវិទ្យាសាស្ត្រឥតគិតថ្លៃ

ក្រសួងអប់រំ យុវជន និងកីឡា បានបើកថ្នាក់បំប៉នសមត្ថភាពតាមប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ ដើម្បីជួយសិស្សត្រៀមប្រឡងចូលសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ពលរដ្ឋរងផលប៉ះពាល់ពីជម្លោះព្រំដែនជាង ៣ម៉ឺននាក់ទទួលបានសេវាសង្គ្រោះផ្លូវចិត្តបឋម

ព្រះសង្ឃបានផ្តល់សេវាសង្គ្រោះផ្លូវចិត្តបឋមជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនខ្មែរ-ថៃចំនួន ៣ម៉ឺន ៦០៣នាក់ ក្នុងនោះមានស្ត្រី និងក្មេងស្រីចំនួន ៤៧%
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យ ៖ បេក្ខជនទាំង៣នាក់ ដែលក្លែងបន្លំសញ្ញាបត្រច្បាប់ នឹងត្រូវកោះហៅឱ្យបំភ្លឺ​នៅ ACU

អ្នកនាំពាក្យ​អង្គភាព​ប្រឆាំងអំពើពុករលួយ (ACU) ឯកឧត្តម សយ ច័ន្ទវិចិត្រ បាន​ឱ្យដឹងថា បេក្ខជន ៣នាក់ ដែលបាន​ក្លែងបន្លំសញ្ញាបត្រច្បាប់ នឹងត្រូវកោះហៅ​ឱ្យ​មក​បំភ្លឺ​
ចំណេះជីវិត, ព្រឹត្តិការណ៍

តើអាហារអាចរក្សាទុកក្នុងទូរទឹកកកបានយូរប៉ុណ្ណា? ស្វែងយល់ពីគុណភាព និងសុវត្ថិភាពចំណីអាហារ

មនុស្សជាច្រើនតែងតែគិតថា ការក្លាសេអាហារក្នុងទូកកក (Freezer) អាចរក្សាទុកបានរហូតដោយមិនខូចគុណភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon