ភ្នំពេញ៖ រយៈពេលមួយឆ្នាំចុងក្រោយនេះ អង្គការទស្សនៈពិភពលោកបានផ្ដល់សៀវភៅអានជិត ៣សែនក្បាលដល់កុមារកម្ពុជាដែលមិនមានលទ្ធភាពទិញសៀវភៅ បំណងជួយឱ្យកុមារចេះអាន និងពង្រឹងគុណភាពអំណាននៅតាមទីជនបទឱ្យកាន់តែប្រសើរ ។ ទន្ទឹមគ្នានេះអង្គការទស្សនៈពិភពលោក បានចាត់ទុកការអានសៀវភៅជាផ្នែកសំខាន់អភិវឌ្ឍន៍ខួរក្បាលកុមារ ព្រមទាំងបណ្តុះកុមារនៅកម្ពុជាឱ្យចេះសរសេរ ។

លោក ឡេង វីរៈ នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោក ប្រចាំកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីជំងឺកូវីដ-១៩ បានផ្ទុះឡើងនិងឆ្លងរីករាលដាលបណ្តាលឱ្យសាលារៀនទូទាំងប្រទេសកម្ពុជាផ្អាកជាអាសន្នទាំងសាលារដ្ឋ និងឯកជន ហើយរូបភាពនេះប៉ះពាល់យ៉ាងខ្លាំងដល់ការសិក្សារបស់កុមារ ពិសេសកុមាររស់នៅតំបន់ជនបទ កុមារតំបន់ក្រីក្រ និងជនជាតិភាគតិចដែលពួកគាត់មិនមានលទ្ធភាពក្នុងការទិញសៀវភៅ ។
“អង្គការទស្សនៈពិភពលោកផ្ដល់សៀវភៅដល់កុមារនេះ គឺចង់ឃើញកុមារកម្ពុជាគ្រប់រូបអាចរីកធំធាត់ឡើង ដោយត្រៀមខ្លួនធ្វើជាយុវជនដែលពោពេញទៅដោយការអប់រំ”
លោក ឡេង វីរៈ នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោក ប្រចាំកម្ពុជា
លោក ឡេង វីរៈ បានបន្តថា អង្គការទស្សនៈពិភពលោកបានផ្តល់បានសៀវភៅសិក្សាដល់កុមារ តាមរយៈស្នាក់ការរបស់អង្គការតាមបណ្ដាខេត្ត ឬតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា និងបានចុះចែកជូនដល់កុមារដោយផ្ទាល់នៅតាមតំបន់គោលដៅ ។ ការផ្តល់ជូននេះមានទាំងសៀវភៅភាសាជាតិ និងបរទេស ។ គួរបញ្ជាក់ថា រយៈពេលពីឆ្នាំចុងក្រោយនេះ អង្គការទស្សនៈពិភពលោក បានផ្ដល់សៀវភៅដោយផ្ដោតសំខាន់ខេត្តចំនួន១០ រួមមាន រាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង កំពង់ធំ សៀមរាប បាត់ដំបង ក្រចេះ ព្រះវិហារ និងខេត្តផ្សេងៗ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សានៅប្រទេសសិង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2026
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានផ្តល់អាហារូបករណ៍ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2024
កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

ឱកាសអាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងអនុបណ្ឌិត ចំនួន ៣១៤កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/07/2026
ក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៣១៤កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ RMUTP ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2025
សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើសសិស្ស និស្សិតទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2026
សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសរុស្ស៊ី! សាកលវិទ្យាល័យ Sechenov បើកទទួលពាក្យអាហារូបករណ៍ InteRussia 2026 ផ្នែកវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/08/2026
សម្រាប់គ្រូពេទ្យ និស្សិតឯកទេស និងឱសថការីកម្ពុជា ដែលកំពុងស្វែងរកឱកាសពង្រឹងសមត្ថភាព និងបទពិសោធន៍ក្នុងកម្រិតអន្តរជាតិ, ពេលនេះ សាកលវិទ្យាល័យវេជ្ជសាស្ត្រឈានមុខគេលេខ១

អាហារូបករណ៍កន្លែងស្នាក់នៅឥតគិតថ្លៃ សម្រាប់សិស្ស-និស្សិតមកពីតាមបណ្តាខេត្ត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2026
អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា




































































