ភ្នំពេញ៖ ការសិក្សាពីចម្ងាយជាវិធីសំខាន់ជួយឱ្យសិស្សានុសិស្សទាំងអស់នៅតែអាចបន្តរៀនបានជាមួយគ្រូ ធ្វើកិច្ចការសាលា និងមានសកម្មភាពសន្ទនាជាមួយគ្រូជាធម្មតា។ នៅក្នុងដំណាក់កាលគ្រឹះស្ថានសិក្សាទាំងអស់ទូទាំងប្រទេសផ្អាកដំណើរការសិក្សាបណ្តោះអាសន្ន ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ឪពុកម្ដាយ ឬអាណាព្យាបាលសិស្សទាំងអស់ ចូលរួមជំរុញសកម្មភាពសិក្សារបស់កូនតាមប្រព័ន្ធអនឡាញ។
ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ៖
“អំឡុងពេលរៀនពីចម្ងាយនេះ សង្គមគ្រួសារមានតួនាទីសំខាន់ក្នុងការជួយពង្រឹងការរៀនសូត្រទូទៅក្នុងបរិបទវីដ-19”
ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
អ្នកស្រី យឹម នី ជាគ្រូបង្រៀននៅវិទ្យាល័យទួលទំពូង មានប្រសាសន៍ថា ៖
“ពេលកូនៗរៀនតាមប្រព័ន្ធអនឡាញនេះ ឪពុកម្ដាយជាអ្នកមានទំនួលខុសត្រូវខ្ពស់ណាស់ក្នុងការជួយជំរុញកូនឱ្យមានឆន្ទៈរៀនសូត្រឱ្យ ដើម្បីទទួលបានលទ្ធផលល្អ។ ប្រសិនបើឪពុកម្ដាយមិនជួយជំរុញទឹកចិត្តកូនទេ ធ្វើឱ្យសិស្សមានអារម្មណ៍ខ្ជិល មិនចង់រៀន ហើយលទ្ធផលប្រឡងប្រចាំខែក៏ពុំទទួលបានលទ្ធផលល្អដែរ”
អ្នកស្រី យឹម នី
អ្នកស្រី យឹម នី បានបន្ថែមថា ឪពុកម្តាយត្រូវតាមដាននិងលើកទឹកចិត្តកូនឱ្យសិក្សាក្នុងដំណាក់កាលកូវីដ-១៩ នេះ។ ប្រសិនបើមានការគាំទ្រនិងលើកទឹកចិត្តឱ្យសិស្សខិតខំរៀនពីសមាជិកគ្រួសារ នោះសិស្សនៅរក្សាគោលជំហរចង់បានចំណេះដឹង និងទទួលបានលទ្ធផលល្អនាពេលអនាគត។
គួររំលឹកដែរថា ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយភាគីពាក់ព័ន្ធបង្កើតឱ្យមានកម្មវិធីផ្សព្វផ្សាយមេរៀន និងសារអប់រំផ្សេងៗតាមរយៈ វីដេអូខ្លីៗ ដើម្បីឱ្យអាណាព្យាបាលសិស្សបានដឹង និងយល់កាន់តែច្បាស់អំពីគន្លឹះសំខាន់ៗជួយជំរុញឱ្យកូនមានឆន្ទៈស្រឡាញ់ការសិក្សា និងបន្តរៀនពីចម្ងាយតាមប្រព័ន្ធអនឡាញ៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមសិក្សា…
ចំណេះជីវិត, ព្រឹត្តិការណ៍មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ ១ ៧៦៤នាក់
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា