ភ្នំពេញ៖ មនុស្សម្នាក់ៗតែងងូតទឹកសម្អាតខ្លួនប្រាណជារៀងរាល់ថ្ងៃ ដោយគិតថារាងកាយត្រូវការភាពស្អាតស្អំ រួមទាំងប្រើប្រាស់ផលិតផលជាច្រើនរួមផ្សំផង។ ចុះបើចិត្តរបស់មនុស្សវិញ តើមានមធ្យោបាយបែបណាសម្អាតចិត្តឱ្យបានស្អាតល្អ?
ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព មានសង្ឃដីកាតាមរយៈវីដេអូលើបណ្ដាញសង្គមថា៖
“ដើម្បីសុខភាពល្អមនុស្សគ្រប់គ្នាសម្អាតខ្លួន សម្អាតផ្ទះឱ្យបានល្អជាដើម… ប៉ុន្តែចិត្តរបស់មនុស្សក៏ត្រូវការសម្អាតដូចគ្នា ! ការមួម៉ៅ ស្មុគស្មាញ ច្រណែន ពិបាកចិត្ត ទាំងអស់នេះជាសំរាមនៅក្នុងចិត្ត។ ដូច្នោះត្រូវរកវិធីសាស្ត្រសម្អាតវាចេញ ដូចជាផ្ដល់សេចក្ដីស្រឡាញ់ ឬចែករំលែករឿងល្អៗទៅកាន់អ្នកដទៃ នោះប្រៀបដូចយើងជាមនុស្សដើមឈើដែលមានម្លប់ទៅដល់មនុស្សគ្រប់គ្នាមានសេចក្ដីសុខ យើងក៏មានសេចក្ដីសុខសប្បាយដូចគ្នា ទាំងអស់នេះហើយវាការសម្អាតផ្លូវចិត្តរបស់យើងបានត្រឹមត្រូវ”
ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព
ព្រះអង្គមានសង្ឃដីកាបន្ត
“ងូតទឹកសម្អាតកាយ គុណធម៌ទាំងឡាយសម្អាតចិត្ត”
មនុស្សគួរណាស់តែព្យាយាមសម្អាតចិត្តតាមរយៈសេចក្ដីស្រឡាញ់ កុំធ្វើអំពើអាក្រក់បៀតបៀនអ្នកដទៃ។ ត្រូវមានមេត្តា ករុណា ខន្តីនៅក្នុងខ្លួន មានការតាំងចិត្តឱ្យស្ងប់ ដើម្បីកុំឱ្យចិត្តរវើយរវាយច្រើន។ មនុស្សម្នាក់ៗត្រូវចេះធ្វើសមាធិផ្ដោតចិត្តឱ្យនឹង ដកដង្ហើមចេញចូលឱ្យបានល្អ នោះពេលមានបញ្ហាអ្វីមកដល់ចិត្ត យើងបានត្រៀមរួចជាស្រាចថា ជីវិតតែងតែមានរឿងល្អខ្លះ និងរឿងអាក្រក់ខ្លះវាជារឿងធម្មតា។
ជារួមមក សេចក្ដីសុខផ្លូវចិត្តពិតជាសំខាន់ខ្លាំងបំផុតចំពោះមនុស្សម្នាក់ៗ ដោយយើងត្រូវចេះមើលថែរក្សាសម្អាតឱ្យបានល្អ រួមទាំងឧស្សាហ៍ពិនិ្យត្យសុខភាពបានខ្ជាប់ខ្ជួន ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា ជំរុញការពង្រឹងយន្តការត្រួតពិនិត្យគុណភាព និងស្តង់ដារនិក្ខេបបទថ្នាក់បណ្ឌិត ដើម្បីលើកកម្ពស់គុណភាពសញ្ញាបត្របណ្ឌិតនៅកម្ពុជា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍គន្លឹះ៥ចំណុច ដើម្បីលើកកម្ពស់គុណភាពអប់រំ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ ពោលគឺលើកទី៨ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ដំណើរអក្សរសិល្ប៍» ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩, ៣០, ៣១ ខែតុលា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ
ចំណេះជីវិត, ព្រឹត្តិការណ៍នៅពេលរាងកាយឡើងកម្ដៅ ឬកើតជំងឺគ្រុនក្តៅ ប្រព័ន្ធរំលាយអាហារ និងរាងកាយទាំងមូលត្រូវដុតរំលាយកាឡូរីច្រើនជាងធម្មតា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍គិតចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២៦ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល សរុបចំនួន ៣៤,៦៣៣នាក់
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍មន្ត្រីក្រសួងធម្មការ និងសាសនា ព្រះសង្ឃ និងអ្នកជំនាញ បានជំរុញឱ្យប្រជាពលរដ្ឋ យុវជនបន្តចូលរួមថែរក្សាប្រពៃណី «បោះបាយបិណ្ឌ»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្រោយការប្រកួតយ៉ាងស្វិតស្មាញ និងឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការ ទីបំផុតក្រសួងអប់រំ យុវជន និងកីឡា រកឃើញ គ្រូបង្រៀន ៦រូបជាប់ជាប់ជ័យលាភីថ្នាក់ជាតិ