សាយ សំអាល់

រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ៖ “វិទ្យាសាស្ត្រ​បរិស្ថាន” ជាជំនាញចាំបាច់សម្រាប់ប្រទេសកម្ពុជា

រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ៖ “វិទ្យាសាស្ត្រ​បរិស្ថាន” ជាជំនាញចាំបាច់សម្រាប់ប្រទេសកម្ពុជា :

ភ្នំពេញ៖ មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី16 (ថ្ងៃទីមួយ) បាន​ប្រព្រឹត្តទៅ​តាមប្រព័ន្ធអនឡាញក្រោម​ប្រធានបទ “វិទ្យាសាស្ត្រ​បរិស្ថាន” ។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន មានប្រសាសន៍ថា កម្ពុជាត្រូវការអ្នកជំនាញវិទ្យាសាស្ត្រ​បរិស្ថានដើម្បី​ធ្វើ​ការ​ងារ​លើក​កម្ពស់បរិស្ថាន។ ស្របគ្នានេះការបណ្តុះបណ្តាលជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ឱ្យបានទូលំទូលាយ ជាមូលដ្ឋាននៃការកសាងធនធានមនុស្សដែលមានជំនាញ វិទ្យាសាស្ត្របរិស្ថាន ​​។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ៖

“ក្នុងបរិបទដែលពិភពលោកកំពុងយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ការគាំពារបរិស្ថាន ការអភិវឌ្ឍន៍ជីវៈចម្រុះ និងការអភិវឌ្ឍប្រក​​បដោ​យ​ចីរភាព ជាបញ្ហាប្រឈមរួមរបស់មនុស្សជាតិ កម្ពុជាត្រូវការចាំបាច់នូវអ្នកជំនាញផ្នែកប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង ថាមពលស្អាត កិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍន៍ធនធានធម្មជាតិ និងជីវចម្រុះ…”។

– ឯកឧត្តម សាយ សំអាល់

ក្រសួងបរិស្ថាន វិទ្យាសាស្ត្រ​បរិស្ថាន

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ការកសាងធនធានមនុស្សផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានឹងជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើមាគ៌ាមួយដែលមានចីរភាព និងមាននិរន្តរភាពសម្រាប់បរិស្ថាន ដើម្បីការរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងមនុស្សគ្រប់ជំនាន់។

“ការអប់រំ STEM ពោលគឺវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងការអប់រំ STEAM ដាក់បញ្ចូលសិល្បៈជាផ្នែកមួយនៃការអប់រំសំដៅលើការលើកកម្ពស់បទពិសោធន៍ និងការរស់នៅប្រចាំថ្ងៃ ពិតជាចាំបាច់និងមានសារៈសំខាន់បំផុតសម្រាប់កម្ពុជាយើង ដើម្បីអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចនិងការងារអភិវឌ្ឍន៍សង្គមជាតិ…។ ស្របពេលកម្ពុជាទទួលបានដំណក់ប្រេងលើកដំបូង ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ពិតជាសំខាន់ជាងពេលណាៗទាំងអស់”។

ចំណែកឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអប់រំ STEM មានសារៈសំខាន់គ្រប់វិស័យស្របតាមកាវិវឌ្ឍនយ៉ាងឆាប់រហ័សនៅក្នុងពិភពលោក។ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានបន្តថា នៅកម្ពុជាកម្លាំងចលករការងារជាមួយនឹងជំនាញ STEM រួមចំណែកយ៉ាងពេញលេញទៅលើការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ដែលក្រសួងអប់រំកំពុងយកចិត្តទុកដាក់លើជំនាញទាំងនេះ។

ក្រសួងបរិស្ថាន វិទ្យាសាស្ត្រ​បរិស្ថាន ហង់ជួន ណារ៉ុន
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ក្នុងមហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី16 ឆ្នាំ 2021។

“ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ពង្រឹងការអប់រំស្ទែម ព្រមទាំងដាក់បញ្ចូលគមនាគមន៍ព័ត៌មានវិទ្យានិងបច្ចេកវិទ្យានៅតាមសាលារៀន ក្រោមប្រធានបទត្រៀមខ្លួនដើម្បីអនាគត។ មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី16 នឹងល្បងសមត្ថភាពយុវជនកម្ពុជាឱ្យចេះប្រើប្រាស់ជំនាញ STEM ដើម្បីត្រៀមលក្ខណៈសម្រាប់អនាគត”

– ប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន។

សូមជម្រាបថា វិទ្យាសាស្រ្តបរិស្ថាន ជាវិស័យមួយដែលមានមុខងារជាច្រើនរួមបញ្ចូលគ្នានិយាយពីទំនាក់ទំនងសកម្មភាពរបស់មនុស្សនិងបញ្ហាបរិស្ថាន។ ឧទាហរណ៍ជាក់ស្តែង តើមនុស្សអាចប្រើប្រាស់ធនធានធម្មជាតិដូចជាទឹក ដី រុក្ខជាតិដោយរបៀបណា ហើយសកម្មភាពទាំងនោះប៉ះពាល់អ្វីខ្លះដល់បរិស្ថាន? ទន្ទឹមគ្នានេះក៏មានសិក្សាអំពីបញ្ហាបរិស្ថានផ្សេងៗតែមនុស្សកំពុងជួបប្រទះ ដែលភាគច្រើនបង្កឡើងដោយសកម្មភាពរបស់មនុស្ស ដូចជាការកើនកម្ដៅផែនដី បញ្ហាភ្លៀងអាស៊ីត ការបាត់បង់ព្រៃឈើ និងបញ្ហាប្រឈមជាច្រើនទៀត។

គួរបញ្ជាក់ថា មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី16 ឆ្នាំ 2021 ប្រព្រឹត្តទៅរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី 25 – 29 ខែមករា ក្រោម​ប្រធានបទ “ត្រៀមខ្លួនដើម្បីអនាគត” ដើម្បី​ផ្ដល់​ឱកាស​ឱ្យសិស្សានុសិស្ស​ទូទាំង​ប្រទេស​ស្វែងយល់​បន្ថែមអំពី​ប្រធាន​បទ​នានាកំពុងកើតមាននៅក្នុងពិភពលោក។ កម្មវិធីនេះ​រៀបចំ​ឡើង​ដោយ​អង្គការ​មហោស្រព​ពិព័រណ៍​កម្ពុជា និង​អង្គការ STEAM Cambodia ក្រោម​កិច្ចសហការ​ពី​ក្រសួងអប់រំ យុវជន និង​កីឡា និង​គាំទ្រ​ពី​ក្រសួង​បរិស្ថាន៕

AMS EDUCATION


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំរឹតបន្តឹងការធានាគុណភាពការសិក្សាថ្នាក់បណ្ឌិត ដើម្បីលើកកម្ពស់តម្លៃសញ្ញាបត្រ

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញការពង្រឹងយន្តការត្រួតពិនិត្យគុណភាព និងស្តង់ដារនិក្ខេបបទថ្នាក់បណ្ឌិត ដើម្បីលើកកម្ពស់គុណភាពសញ្ញាបត្របណ្ឌិតនៅកម្ពុជា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងនៅខេត្តព្រៃវែង ក្រោមប្រធានបទ «ដំណើរអក្សរសិល្ប៍»

មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ ពោលគឺលើកទី៨ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ដំណើរអក្សរសិល្ប៍» ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩, ៣០, ៣១ ខែតុលា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យុវជនខ្មែរ យល់ដឹងច្រើនអំពីពិធីបុណ្យភ្ជុំបិណ្ឌ និងចេះដឹងគុណឪពុកម្ដាយ

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ
ចំណេះជីវិត, ព្រឹត្តិការណ៍

តើគួរញ៉ាំ និងចៀសវាងអ្វីខ្លះ នៅពេលគ្រុនក្តៅ?

នៅពេលរាងកាយឡើងកម្ដៅ ឬកើតជំងឺគ្រុនក្តៅ ប្រព័ន្ធរំលាយអាហារ និងរាងកាយទាំងមូលត្រូវដុតរំលាយកាឡូរីច្រើនជាងធម្មតា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ជិត៥០ឆ្នាំ សាកលវិទ្យាល័យសុខាភិបាលបណ្តុះបណ្តាលធនធានមនុស្សជាង ៣ម៉ឺននាក់ ចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា

គិតចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២៦ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល សរុបចំនួន ៣៤,៦៣៣នាក់
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

មន្ត្រីសាសនា និងអ្នកជំនាញ ជំរុញការរក្សាប្រពៃណីបោះបាយបិណ្ឌ ខណៈមានការវែកញែករឿងខ្ជះខ្ជាយបាយ

មន្ត្រីក្រសួងធម្មការ និងសាសនា ព្រះសង្ឃ និងអ្នកជំនាញ បានជំរុញឱ្យប្រជាពលរដ្ឋ យុវជនបន្តចូលរួមថែរក្សាប្រពៃណី «បោះបាយបិណ្ឌ»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

គ្រូបង្រៀន ៦រូប ជាប់ជ័យលាភីថ្នាក់ជាតិផ្នែកតែងនិពន្ធ និងផ្នែកស្មូតកំណាព្យ អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៦

ក្រោយការប្រកួតយ៉ាងស្វិតស្មាញ និងឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការ ទីបំផុតក្រសួងអប់រំ យុវជន និងកីឡា​ រកឃើញ គ្រូបង្រៀន ៦រូបជាប់ជាប់ជ័យលាភីថ្នាក់ជាតិ

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon