ចង់បង្កើតទម្លាប់អានសម្រាប់កូន ? អាណាព្យាបាលអាចអនុវត្តបច្ចេកទេស៨នេះ

កុមារអាចបង្កើតទម្លាប់អាននៅផ្ទះ តាំងពីមុនពេលពួកគេមិនទាន់មានសមត្ថភាពរៀនអានមកម្ល៉េះ។ នេះ គឺជាការលើកឡើង របស់អ្នកនិពន្ធ និងអ្នកជំនាញផ្នែកកុមារតូច ជនជាតិអាមេរិក លោកស្រី Amanda Morin, អ្នកជំនាញរូបនេះ បានបង្ហាញអំពីគន្លឹះងាយៗ ចំនួន ៨ ដែលអាណាព្យាបាលអាចអនុវត្តនៅផ្ទះ ដើម្បីបង្កើតទម្លាប់អានសម្រាប់កុមារ និងកូនជាទីស្រឡាញ់របស់ខ្លួន។

១. មានទម្លាប់អានរាល់ថ្ងៃ ៖ ក្នុងនាមជាអាណាព្យាបាល អ្នកមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហាញភាពជាគម្រូ ដល់កូន។ អ្នកអាចបណ្ដុះទម្លាប់អានដល់កូន តាំងពីថ្ងៃដែលគេកើតមកម្ល៉េះ។ អ្នកត្រូវបង្កើតទម្លាប់អានសៀវភៅជាមួយកូន មុនពេលចូលគេង, ទារកនឹងឆ្លើយតបជាមួយនឹងសំឡេង ដែលអ្នកអានឮៗជាមិនខាន។

២. អាននៅចំពោះមុខកូន ៖ មិនថាអ្នកចូលចិត្តអានសៀវភៅ ទស្សនាវដ្តី ឬប្រលោមលោកនោះទេ, អ្នកត្រូវបង្កើតពេលវេលាណាមួយ ដែលអនុញ្ញាតឱ្យកូនរបស់អ្នកបានឃើញអ្នកអានសៀវភៅ។ ធម្មជាតិរបស់កុមារតែងតែរៀន និងត្រាប់តាម អ្វីដែលពួកគេសង្កេត និងបានឃើញ។ ប្រសិនបើអ្នករំភើបនឹងការអាន កូនរបស់អ្នកក៏ទំនងជានឹងរំភើបដូចអ្នកដែរ។

៣. បង្កើតកន្លែងអាន ៖ កន្លែងអានរបស់អ្នកមិនចាំបាច់ត្រូវតែធំ ឬមានធ្នើរ ដែលមានសៀវភៅច្រើននោះទេ។ វាអាចជ្រុងណាមួយនៃបន្ទប់ ឬផ្ទះរបស់អ្នក។ ប៉ុន្តែកន្លែងនោះ គួរតែជាកន្លែងដែលមានផាសុកភាព និងពន្លឺគ្រប់គ្រាន់។ ម្យ៉ាងទៀត នៅលើធ្នើរសៀវភៅ គួរតែមានសៀវភៅមួយចំនួន ដែលកូនរបស់អ្នក អាចយកមកមើល ឬអានបាន។

៤. នាំកូនទៅបណ្ណាល័យ ៖ នៅពេលដែលកូនរបស់អ្នកដឹងក្ដី អ្នកអាចនាំគេទៅបណ្ណាល័យ ព្រោះទីនោះ គឺជាកន្លែងដ៏ល្អ សម្រាប់ការស្រាវជ្រាវ និងរកសៀវភៅ ឬស្នាដៃនិពន្ធថ្មីៗ ។ ការជូនពួកគេទៅបណ្ណាល័យ អាចផ្ដល់ឱកាសឱ្យកូនរបស់អ្នក បង្កើតទម្លាប់អាន និងសង្កេតអំពីរបៀបដែលកុមារ និងមនុស្សដទៃទៀតរៀនសូត្រ។

៥. អនុញ្ញាតឱ្យកុមារជ្រើសរើសអ្វីដែលគេចូលចិត្តអាន ៖ ការទៅបណ្ណាល័យ នឹងកា្លយជាដំណើរមួយ ដែលរឹតតែពិសេស នៅពេលដែលអ្នកអនុញ្ញាតឱ្យកូនរបស់អ្នករក និងជ្រើសរើសសៀវភៅ ដែលគេចង់អាន។ ក្មេងៗ គឺមានទំនោរចង់អានអ្វី ដែលគេបានជ្រើសរើស ដោយខ្លួនឯង ប៉ុន្តែអ្នកកំណត់ជ្រើសរើស ឬកំណត់ប្រភេទសៀវភៅ ដែលត្រឹមត្រូវសម្រាប់គេ។

៦. នាំកូនរបស់អ្នកអាន នៅពេលធ្វើសកម្មភាពប្រចាំថ្ងៃ ៖ សម្រាប់កុមារ ការអានមិនចាំបាច់ទាល់តែអានសៀវភៅនោះទេ ប៉ុន្តែពួកគេ អាចអានអ្វី ដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់គេ។ សកម្មភាពនោះ អាចជាការអានផ្លាកសញ្ញាចរាចរណ៍ បញ្ជីគ្រឿងទេស ឬរូបមន្តធ្វើម្ហូបជាដើម។

៧. អានសៀវភៅកូនចូលចិត្តឡើងវិញ ៖ អ្នកប្រហែលជាធុញទ្រាន់ នឹងការអានរឿងដដែល ម្ដងហើយ ម្ដងទៀត ប៉ុន្តែ កូនរបស់អ្នក ប្រហែលជាចូលចិត្តរឿងនេះខ្លាំង។ ក្មេងៗចូលចិត្ត មើលអ្វីដែលពួកគេចូលចិត្តសារឡើងវិញ ហើយការអានឡើងវិញ ក៏អនុញ្ញាតឱ្យពួកគេយល់ដំណើរ ឬសាច់រឿងកាន់តែច្បាស់ដែរ។ ដូច្នេះ គេក៏អាចចាប់ផ្ដើមអានសៀវភៅ សម្រាប់អ្នកស្ដាប់វិញដែរ។

៨. ស្វែងយល់បន្ថែមអំពីរបៀបកុមារអាន ៖ អាណាព្យាបាល ប្រហែលជាមិនមែនជាគ្រូបង្រៀនទេ ប៉ុន្តែអ្នកនៅតែជាគ្រូដំបូងសម្រាប់កូនរបស់អ្នក។ ការយល់ដឹងអំពី លក្ខណៈ និងរបៀបដែលកុមារអានសៀវភៅទៅតាមដំណាក់កាល និងវ័យរបស់ពួកគេ នឹងអនុញ្ញាតឱ្យអ្នកអាចគាំទ្រដល់ការអានរបស់គេកាន់តែមានប្រសិទ្ធភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​