ចង់ឱ្យកុមារលូតលាស់ល្អ សូមជៀសវាងការប្រើទណ្ឌកម្មលើពួកគេ

ប្រសិនបើឪពុកម្តាយ​ទាំងឡាយ​គិតថា ការ​ដាក់ទណ្ឌកម្មចំពោះ​កុមារ វានឹងធ្វើ​ឱ្យ​កុមារ​កាន់តែ​រឹងមាំនោះ នេះគឺជា​ការ​គិត​ខុសហើយ។ ការ​សិក្សា​បានរកឃើញថា ការ​ដាក់ទណ្ឌកម្មលើ​កុមារ នឹងធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បញ្ញា និង​ស្មារតី​របស់ពួកគេ។

បើតាម​សេចក្តីបរិយាយ​នៅ​ក្នុង​សៀវភៅ «ចិញ្ចឹមកូនបែបវិជ្ជមាន» ចេញផ្សាយ​ដោយ​ក្រសួង​កិច្ច​ការ​នារី បាន​ឱ្យដឹងថា កុមារដែល​ទទួលទណ្ឌកម្ម មិនត្រឹមតែមិនទទួលបាននូវផលចំណេញចំពោះគ្រួសារ កុមារ និងសង្គមប៉ុណ្ណោះទេ ផ្ទុយមកវិញ គឺនាំមកនូវ​ភាពអន្តរាយជាច្រើនស្ទើរតែគណនាមិនអស់ ដូចជា ពួកគេ​មិនមានការគោរពលើខ្លួនឯង ហើយគិតថាខ្លួនឯងគ្មានតម្លៃ និងគ្មានការជឿជាក់លើខ្លួនឯង, បង្អាក់ដំណើរការរៀនសូត្រ, រាំងស្ទះដល់ការលូតលាស់ អភិវឌ្ឍសតិបញ្ញា អារម្មណ៍ និងផ្លូវចិត្ត ជាដើម ។

ការសិក្សា​ក៏​បានរកឃើញដែរថា ​កុមារ​ដែល​ធ្លាប់​ទទួលរងទណ្ឌកម្ម គេអាច​នឹងមានអារម្មណ៍ឯកោ សោកសៅ កណ្តោចកណ្ដែង និងក្រៀមក្រំម្នាក់ឯង ហើយ​ពេល​ខ្លះ​គេក៏អាចក្លាយជាកុមារមានទស្សនៈមិនល្អចំពោះមនុស្សទូទៅ និងសង្គម ដោយចាត់ទុកមជ្ឈដ្ឋានជុំវិញខ្លួនជាការគំរាមកំហែងដល់រូបគេថែមទៀត ។ ទន្ទឹមគ្នានោះ កុមារដែលធ្លាប់ទទួលរងទណ្ឌកម្ម ពួក​គេ​ក៏​មានការលំបាកក្នុងការប្រាស្រ័យទាក់ទង និងចំណងមនោសញ្ចេតនាជាមួយនឹងឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំពួកគេទៀតផង ។

នៅដំណាក់កាលខ្លះ កុមារដែលទទួលទណ្ឌកម្ម ក៏​ក្លាយជាមនុស្សឆាប់មានអារម្មណ៍មួម៉ៅ ខ្វះភាពកក់ក្តៅ និងធ្វើឱ្យកូន ឬកុមារហ៊ានសម្រេចចិត្តរត់ចេញពីផ្ទះទៀតផង ។ កាលណាអំពើហិង្សា ឬទណ្ឌកម្មកាន់តែកើតឡើងចំពោះកុមារ នោះនឹងធ្វើឱ្យកុមារដក់ជាប់នៅក្នុងការគិតរបស់គេថា អំពើហិង្សាគឺជាមធ្យោបាយដ៏សមស្របដើម្បីឆ្លើយបតនៅក្នុងការដោះស្រាយបញ្ហា និងវិវាទផ្សេងៗ ។ ចំណែកឯវត្តមាននៃការចូលរួមរបស់កុមារនៅក្នុងសង្គមក៏ត្រូវបានបង្អាក់ដោយភាពភ័យខ្លាច និងខ្វះទំនុកចិត្ត ។

លើសពីនេះទៅទៀត ការប្រើទណ្ឌកម្មក៏អាចនាំមកនូវលទ្ធផលមិនល្អដល់ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ ព្រមទាំងអាចបង្កឱ្យពួកគាត់ មានបញ្ហាថប់បាអារម្មណ៍ និងស្ដាយក្រោយ ជាពិសេសអាចបណ្តាលឱ្យកើតមានអំពើហិង្សានៅក្នុងគ្រួសារកាន់តែច្រើនឡើងៗ និងរាំងស្ទះដល់ការប្រាស្រ័យទាក់ទង និងសម្ព័ន្ធភាពគ្រួសារផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...